Media

ស្នាដៃជាច្រើនរបស់ VOV ឈ្នះពានរង្វាន់ ABU

ស្នាដៃជាច្រើនរបស់ VOV ឈ្នះពានរង្វាន់ ABU

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ជំនាញនៃសមាគមវិទ្យុ-ទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក (ABU) ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅរដ្ឋធានី ញូវដេលី ប្រទេសឥណ្ឌា។

ពានរង្វាន់ ABU គឺជាពានរង្វាន់ជំនាញវិទ្យុ-ទូរទស្សន៍អន្តរជាតិដ៏មានកិត្យានុភាពដែលបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមវិទ្យុ-ទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក (ABU)។ ពានរង្វាន់ ABU លើកតម្កើងស្នាដៃវិទ្យុ និងទូរទស្សន៍ឆ្នើមរបស់ស្ថានីយ៍សមាជិក ABU ដែលចូលរួមការប្រកួតផ្នែកវិទ្យុចំនួន ៧ ប្រភេទ ផ្នែកទូរទស្សន៍ចំនួន ៧ ប្រភេទ និងផ្នែកសារព័ត៌មានឌីជីថល។

អ្នកនិពន្ធ Thi Uyen បង្ហាញពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីទទួលបានពានរង្វាន់ Winner សម្រាប់ស្នាដៃ "ផ្លូវតូច"

ពានរង្វាន់ ABU មានអត្ថន័យជាច្រើនខាងជំនាញសារព័ត៌មាន ដោយសារតែលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់រង្វាន់ មានភាពតឹងរ៉ឹងខ្លាំង។ ស្នាដៃដែលឈ្នះរង្វាន់ត្រូវតែមានវិធីអភិក្រម រចនាសម្ព័ន្ធ និងរចនាបថសរសេរដ៏ពិសេសដោយឡែក ដែលបង្កប់នូវតម្លៃមនុស្សសាស្ត្រ និងទស្សន៍ទាយយ៉ាងជ្រាលជ្រៅ។ ការទទួលបានពានរង្វាន់នេះមិនត្រឹមតែជាកិត្តិយសរបស់អ្នកនិពន្ធប៉ុណ្ណោះទេ ថែមទាំងក៏ជាកិត្យានុភាពរបស់ទីភ្នាក់ងារសារព័ត៌មានផងដែរ។

ឆ្នាំនេះ វិទ្យុសម្លេងវៀតណាមបានបង្កើតឡើងសញ្ញាសម្គាល់ដ៏លេចធ្លោក្នុងពានរង្វាន់ ABU ដោយបានឈ្នះពានរង្វាន់ចំនួន ៣ ក្នុងនោះជាលើកដំបូងដែលបានឈ្នះពានរង្វាន់ Winner ចំនួន ២ សម្រាប់ប្រភេទបទយកការណ៍ក្នុងផ្នែកវិទ្យុនិងសារព័ត៌មានឌីជីថល។
(អ្នកយកព័ត៌មាន Hoang An សម្ភាសលោក Nguyen Duc Phuc)

ស្នាដៃ៖ “Bon” Phuc (លោកប៉ា Phuc) របស់អ្នកនិពន្ធ Hoang Van An និង Tran Huu Hung - ប៉ូស្តិ៍ VOV១ បានឈ្នះរង្វាន់ Winner ផ្នែកវិទ្យុ ក្នុងប្រភេទបទយកការណ៍។

ស្នាដៃ “ផ្លូវតូច” របស់អ្នកនិពន្ធ Nguyen Thi Uyen កាសែត VOV អនឡាញបានឈ្នះពានរង្វាន់ Winner ផ្នែកសារព័ត៌មានឌីជីថល។

រូបថត៖ ទិដ្ឋភាពពិតនៃស្នាដៃ "ផ្លូវតូច" នៅទីក្រុងហូជីមិញ

“កុំដួល” - ស្នាដៃរបស់អ្នកនិពន្ធ Nguyen Sy Hao និងក្រុមអ្នកយកព័ត៌មាន នៃកាណាល់ផ្សាយជាភាសាជនជាតិភាគតិច (VOV៤) បានឈ្នះរង្វាន់លើកទឹកចិត្ត ផ្នែកវិទ្យុ ក្នុងប្រភេទ ទស្សនៈស្ដីពីប្រធានបទឆ្នាំ ២០២២ “ភាពធន់”។

រូបថត៖ ក្រុមអ្នកនិពន្ធនិងតួអង្គក្នុងស្នាដៃ "កុំដួល"

វាយតម្លៃពីស្នាដៃដែលបានឈ្នះពានរង្វាន់ របស់វិទ្យុសម្លេងវៀតណាម លោកស្រី Olya Booyar ប្រធានផ្នែកវិទ្យុ គណៈកម្មការទទួលបន្ទុកខ្លឹមសារ ABU បានឲ្យដឹងថា៖ “ស្នាដៃ ដែលឈ្នះពានរង្វាន់គឺជាការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់ខ្ញុំ ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានស្ដាប់ស្នាដៃមួយស្តីពីការងារអភិរក្សធម្មជាតិ ដោយពិពណ៌នាវីរបុរសប្រចាំថ្ងៃម្នាក់។ ស្នាដៃនេះក៏ត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់ផងដែរ។ ជាពិសេស វាបានបង្កើតឡើងការរំភើបចិត្តនិងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បេះដូងរបស់សមាជិកនីម្នាក់ៗនៃគណៈមេប្រយោគ។ មានស្នាដៃតែ ១ របស់ VOV និងស្នាដៃ ៣ របស់ស្ថានីយ៍ចិនផ្សេងគ្នាចំនួន ៣ ទៀត បានចូលវគ្គផ្តាច់ព្រ័ត្រ។ ហើយមានតែស្នាដៃរបស់វិទ្យុសំឡេងវៀតណាមប៉ុណ្ណោះដែលបានឈ្នះ។ នេះគឺជាការភ្ញាក់ផ្អើលដ៏ធំមួយ។”

អ្នកនិពន្ធ Hoang An ទទួលពានរង្វាន់ Winner ផ្នែកវិទ្យុ ក្នុងប្រភេទបទយកការណ៍សម្រាប់ស្នាដៃ "Bon" Phuc (លោកប៉ា Phuc)។

វត្តមានរបស់អ្នកនិពន្ធ VOV នៅក្នុងពិធីប្រគល់ពានរង្វាន់ ABU ឆ្នាំ២០២២ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម ប្រកបដោយគុណភាពរបស់វិទ្យុសម្លេងវៀតណាម នៅក្នុង ABU ដោយមានការចូលរួមនៅក្នុងកម្មវិធីទាំងអស់របស់ ABU៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.