Media តែ Shan Tuyet - ផលិតផលពិសេសប្រចាំឃុំ Ta Xua ខេត្ត Son La តែ Shan Tuyet - ផលិតផលពិសេសប្រចាំឃុំ Ta Xua ខេត្ត Son La
Facebook
ថ្ងៃអាទិត្យ, 16:00, 23/04/2023
VOV5/Bui Hang (សង្ខេប)
(VOVWORLD) - តែ Ta Xua បានក្លាយជាផលិតផលពិសេសប្រចាំស្រុក Bac Yen ខេត្ត Son La ដែលទទួលបានការពេញនិយមរបស់អ្នកប្រើប្រាស់ជាច្រើន។
ឃុំ Ta Xua ស្ថិតនៅកម្ពស់ ១៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ នាបច្ចុប្បន្ន Ta Xua មានផ្ទៃដំណាំតែ Shan Tuyet ជាង ២០០ ហិចតា; ក្នុងចំណោមនោះ ជិតពាក់កណ្តាលគឺជាដើមតែចំណាស់។ រូបថត៖ VOV
ដើមតែនៅ Ta Xua ដុះក្នុងព្រៃ មានកំពស់រាប់សិបម៉ែត្រ។ រូបថត៖ VOV
ប្រជាជនឃុំ Ta Xua ទៅប្រមូលស្លឹកតែ Shan Tuyet ចំណាស់។ រូបថត៖ VNA
ប្រភេទដើមតែព្រៃដែលបានហៅថា Shan Tuyet នៅវៀតណាមគឺជាពូជ Camellia ដែលបង្កប់នូវសារធាតុ catesin ច្រើនជាងប្រភេទតែដទៃទៀតនៅប្រទេសជិតខាង។ រូបថត៖ VOV
ផ្កាតែនៅទីនេះក៏ក្រាស់ជាងដែរ។ រូបថត៖ VOV
មិនស្រោចស្រព ដាក់ជី ឬបាញ់ថ្នាំសម្លាប់សត្វល្អិតទេ ដើមតែក្រេបយកសារធាតុចិញ្ចឹមចូលក្នុងពន្លកតូចៗតាមបែបធម្មជាតិ។ រូបថត៖ VOV
ជនជាតិ H'Mong ទៅបេះស្លឹកតែនៅលើភ្នំ។ រូបថត៖ VOV
តែ Shan Tuyet គឺជាប្រភេទតែដែលមានពន្លកធំពណ៌សប្រផេះ ក្រោមស្លឹកតែគ្របដណ្ដប់ដោយស្រទាប់រោមស។ រូបថត៖ danviet.vn
ស្លឹកតែបន្ទាប់ពីយកមកផ្ទះវិញ ហាលឲ្យស្ងួត ជួនកាលត្រូវបង្វិលឱ្យស្ងួតស្មើៗគ្នា។ រូបថត៖ VOV
គុណភាពតែអាស្រ័យលើបទពិសោធន៍របស់អ្នកធ្វើ។ រូបថត៖ VOV
ក្នុងមួយសប្តាហ៍ គ្រួសារមួយអាចធ្វើបានតែពីរបីគីឡូប៉ុណ្ណោះ។ តែ Ta Xua (ស្រុក Bac Yen ខេត្ត Son La) គឺជាប្រភេទតែមួយក្នុងចំណោមប្រភេទតែដែលមានរសជាតិពិសេសបំផុតរបស់ជនជាតិវៀតណាម៕ រូបថត៖ VOV