Media

The 7th Atelier - លំហវប្បធម៌ សិល្បៈថ្មីនៅទីក្រុងហាណូយ

The 7th Atelier - លំហវប្បធម៌ សិល្បៈថ្មីនៅទីក្រុងហាណូយ

(VOVWORLD) - The 7th Atelier - ទីកន្លែង ដែលពោរពេញទៅដោយ ពណ៌ខៀវស្រងាត់នៅចំកណ្ដាលទីក្រុងហាណូយ ហើយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីជាមួយនឹងគោលបំណងជំរុញឧស្សាហកម្មវប្បធម៌របស់វៀតណាម ដែលទើបតែត្រូវបានបើកសម្ពោធនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

 

មានទីតាំងស្ថិតនៅផ្ទះលេខ ១២១ ផ្លូវ ៨/៣ The 7th Atelierមិនត្រឹមតែជាលំហសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាបណ្ណាល័យដែលមានសៀវភៅរាប់ពាន់ក្បាលស្ដីពីអក្សរសាស្ត្រ សិល្បៈ វិចិត្រសិល្បៈ ស្ថាបត្យកម្ម...; សួនច្បារតូចមួយ កន្លែងធ្វើការរួមគ្នា និងបន្ទប់ពិសោធន៍ធ្វើម្ហូប…

ស្ថាបនិក The 7th Atelier បានឆ្ពោះទៅរកការអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតពីប្រវត្តិវប្បធម៌ និងបញ្ញា។

The 7th Atelier ត្រូវបានវិនិយោគ និងយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីបង្កើតកន្លែងច្នៃប្រឌិតទំនើប ពោរពេញទៅដោយផាសុខភាព ប៉ុន្តែក៏នៅស្និទ្ធិស្នាលជាមួយធម្មជាតិ និងពោរពេញទៅដោយពណ៌ចម្រុះ។

បណ្ណាល័យ នៅ The 7th Atelier គឺជាកន្លែងផ្គត់ផ្គង់ឯកសារអំពីផ្នែកឧស្សាហកម្មវប្បធម៌។

ជាពិសេសសម្រាប់បុគ្គល/សហគ្រាសដែលកំពុងប្រតិបត្តិការក្នុងផ្នែកឧស្សាហកម្មម្ហូបអាហារ និងការរចនាឧស្សាហកម្មនោះ  The 7th Atelier បានផ្តល់ឧបករណ៍សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលដូចជា៖ មន្ទីរពិសោធន៍ចំណីអាហារ ម៉ាស៊ីនព្រីន 3D ឧបករណ៍ថតផលិតផល...

The 7th Atelier ក៏ជាកន្លែង ដែលបានប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់ ណែនាំផលិតផល ទាក់ទាញការវិនិយោគ សិក្ខាសាលា និងពិពណ៌ សំដៅរួមចំណែកកសាងសហគមន៍ធុរកិច្ចប្រកបដោយភាពច្នៃប្រឌិត និងរីកចម្រើនយ៉ាងខ្លាំងក្លា។

អ្វីៗគ្រប់បែបយ៉ាងត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដោយសារម្ចាស់លំហទីតាំងនេះ មានបំណងចង់នាំ The 7th Atelier ឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ស្វាហាប់របស់រដ្ឋធានី។ លោកស្រី Nguyen Thi Quy Phuong ស្ថាបនិក The 7th Atelier បានថ្លែងដូច្នេះ ក្នុងពិធីបើកសម្ពោធ។

The 7th Atelier ក៏ជាក្លាយជាកន្លែង ដែលប្រព្រឹត្តិទៅសកម្មភាពតភ្ជាប់ ណែនាំផលិតផលឧស្សាហកម្មវប្បធម៌ ពន្លឿនវិនិយោគ សិក្ខាសាលា ពិព័រណ៍ និងព្រឹត្តិការណ៍ម្ហូបអាហារវៀតណាម និងពិភពលោក។

ក្នុងឱកាសបើកសម្ពោធនោះ The 7th Atelier បានបើកទ្វារទទួលភ្ញៀវអញ្ជើញមកទស្សនាពិភពសិល្បៈរបស់វិចិត្រករ Ta Huy Long ជារៀងរាល់រសៀលថ្ងៃសៅរ៍ ចាប់ផ្តើមពីថ្ងៃទី ១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

អញ្ជើញមកពិភពសិល្បៈនេះ មហាជននឹងទទួលបានបទពិសោធន៍ជាច្រើន
ជាមួយស្នាដៃចម្លាក់ប្រមាណ ៤០ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.