មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ ឧសភាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលវប្បធម៌ ពុទ្ធសាសនា Tam Chuc (ឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam) ដោយប្រធានបទ"វិធីសាស្រ្តអភិក្រមលើព្រូះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព”
មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំនេះនៅប្រទេសវៀតណាមបានប្រព្រឹត្តិទៅនៅ តំបន់ទេសចរណ៍ខាងជំនឿអរូបិយ Tam Chuc (ទីរួមស្រុក Ba Sao ស្រុក Kim Bang ខេត្ត Ha Nam) ដែលមានចំងាយ ៦០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយ។
តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc មាន ផ្ទៃដីជិត ៥,១០០ ហិកតា។ ចំណុចលេចធ្លោនៃតំបន់ទេសចរណ៍ខាងជំនឿអរូបិយ Tam Chuc គឺមានផ្ទៃដីសាងសង់ ចំនួន ១៤៧ ហិកតានៅលើជម្រាលភ្នំភាគខាងលិច។ វត្ត Tam Chuc មានផ្ទៃដី ចំនួន ១៤៤ ហិកតា ដែលមានសំណង់ដូចជា៖ ប្រសាទពេជ្រ វិហារ Tam The វិហារ Quan Am និងក្លោងទ្វារ Tam Quan។
សូមអញ្ជើញប្រិយមិត្តគយគន់ តំបន់ទេសចរណ៍ខាងជំនឿអរូបីយ Tam Chuc ដែលជាទីកន្លែងប្រព្រឹត្តិទៅ មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ៖