Media

វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat

វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat

(VOVWORLD) - ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក វាលស្មៅ Suoi Thau ត្រូវបានប្រៀបប្រដូចជា "ប្រទេសស្វីសបង្រួមតូច" ដែលមានវាលផ្កា buckwheat (បាក់ឃ្វីត) រីកស្គុះស្គាយ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងថតរូប។

ស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីទីរួមស្រុក Coc Pai (ស្រុក Xin Man ខេត្ត Ha Giang) នៅរយៈកម្ពស់ជាង ១២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ វាលស្មៅ Suoi Thau គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរ នៅពេលមកទស្សនាតំបន់ភាគខាងលិចនៃខេត្ត Ha Giang។
ដោយមានជ្រលង់ភ្នំ វាលស្រែកាំជណ្ដើរដែលលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ វាលផ្កា buckwheat រីកស្គុះស្គាយនៅលើវាលស្មៅ និងអាកាសធាតុត្រជាក់ស្រួលនោះ Suoi Thau ត្រូវបានមនុស្សជាច្រើនប្រៀបប្រដូចជា "ប្រទេសស្វីសបង្រួមតូចមួយនៅកណ្តាលខេត្ត Ha Giang"។
សម្រាប់រដូវនីមួយៗ Suoi Thau មានពណ៌ខុសៗគ្នា ហើយគ្រប់រដូវសុទ្ធតែស្រស់ស្អាត។ នៅនិទាឃរដូវមានផ្កាស្ពៃរីកពណ៌លឿងភ្លឺ។ រដូវក្តៅគឺជាពណ៌ខៀវនៃ
វាលពោត វាលស្រូវ និងវាលស្មៅ។ នៅចុងសរទៈរដូវ និងដើមរដូវរងា គឺជាពេលវេលាដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត ជាមួយនឹងពណ៌ផ្កាឈូក និងពណ៌សនៃផ្កា buckwheat។
Buckwheat គឺជាប្រភេទផ្កាប្រចាំនៅខេត្ត Ha Giang ដែលជាធម្មតារីកនៅចុងខែតុលាដល់ដើមខែធ្នូ នៅពេលដែលអាកាសធាតុត្រជាក់ ហើយពពកបានគ្របដណ្ដប់គ្រប់ទីកន្លែង។
នៅពាក់កណ្តាលខែវិច្ឆិកា ផ្កាមានពណ៌សនិងពណ៌ផ្កាឈូកបន្តិច។ នៅពេលអាកាសធាតុកាន់តែត្រជាក់ជាង ផ្កាប្រែជាពណ៌ស្វាយឈូក។
មិនត្រឹមតែធ្វើឲ្យវាលស្មៅ Ha Giang កាន់តែស្រស់បំព្រងប៉ុណ្ណោះទេ ផ្កា buckwheat ក៏ត្រូវបានគេប្រើប្រាស់ជាស្បៀងអាហារមួយប្រភេទ ដើម្បីធ្វើនំ ឬម្ហូប
មួយចំនួនទៀត។
ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ ប្រជាជនខេត្ត Ha Giang តែងតែដាំដំណាំផ្កា buckwheat ជាបន្តបន្ទាប់គ្នា។ ទោះបីជារយៈពេលផ្ការីកអូសបន្លាយតែ ២ ខែក៏ដោយ ប៉ុន្តែនៅពេលដែលផ្កា buckwheat រីកស្គុះស្គាយ វានៅតែអាចធ្វើស្អាតឲ្យទឹកដីខ្ពង់រាបថ្ម Ha Giang  ជាមួយនឹងភាពស្រស់ស្អាតតែមួយគត់របស់វា។
បច្ចុប្បន្ននេះ តម្លៃចូលសួន buckwheat នៅ Suoi Thau គឺ ២ ម៉ឺនដុង/ម្នាក់ (ជិត ១ ដុល្លារ)។
ជាមួយភាពស្រស់បំព្រងប្រកបដោយលក្ខណៈរហោស្ថាន សាមញ្ញ សុខសាន្ត ប៉ុន្តែក៏អស្ចារ្យដែរ Suoi Thai គឺស្រស់ស្អាតដូចភូមិអឺរ៉ុបនៅក្នុងរឿងនិទានអញ្ចឹង។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.