Media

វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣បានរកឃើញម្ចាស់ជ័យលាភីហើយ

វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣បានរកឃើញម្ចាស់ជ័យលាភីហើយ

(VOVWORLD) - វគ្គផ្តាច់ព្រ័ត្រនៃការប្រឡង សំនៀងអាស៊ាន + ៣ លើកទី ២ ឆ្នាំ ២០១៩ នៅខេត្ត Quang Ninh បានទទួលជោគជ័យ។

នាយប់ថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាឡុង ខេត្ត Quang Ninh បានប្រព្រឹត្តទៅការប្រឡងវគ្គផ្តាច់ព្រ័ត្រសំនៀងអាស៊ាន + ៣ ឆ្នាំ ២០១៩។ ការប្រឡងឆ្នាំនេះមានការចូលរួមពីបេក្ខជនចំនួន ២២ នាក់មកពីប្រទេសចំនួន ១០ នៅក្នុងតំបន់អាស៊ាន។ បន្ទាប់ ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ២៧ ខែកក្កដាមក គណៈ កម្មការវិនិច្ឆ័យបានជ្រើសរើសបេក្ខជន ១០ រូបដែលឆ្នើមបំផុតដើម្បីឈានចូលប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ។

 តារាចម្រៀងមកពីម៉ាឡេស៊ី Rosini Ninih Chamini Bianis ទទួលបានជ័យលាភីលេខ១

លទ្ធផលចុងក្រោយគឺ៖ តំណាងមកពីម៉ាឡេស៊ី គឺ Rosini Ninih Chamini Bianis ទទួលបានជ័យលាភីលេខ១ ជាមួយនឹងរង្វាន់ដែលមានតម្លៃ ៣ ពាន់ដុល្លារអាមេរិក។ ជ័យលាភីលេខពីរបានទៅតំណាងរបស់វៀតណាម Tran Thi Hong Nhung និង Aicelle Anne Coronel Santos មកពីប្រទេសហ្វីលីពីន ដែលទទួលបានរង្វាន់ជាប្រាក់ចំនួន  ១.៥០០ដុល្លារអាមេរិក។ ជ័យលាភីលេខបី  ដែលមានតម្លៃ ១.០០០ ដុល្លារបានទៅបេក្ខនារី Eint Chit មកពីប្រទេសមីយ៉ាន់ម៉ានិង Olivia Christina មកពីប្រទេសម៉ាឡេស៊ី។ បេក្ខជនដទៃទៀតដែលចូលរួមការប្រឡងនេះ ទទួលបានរង្វាន់លើកទឹកចិត្តដោយមានតម្លៃ ៥០០ ដុល្លារ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.