វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
វិមាន Kien Trung ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ថ្ងៃព្រហស្បតិ៍, 23:59, 08/02/2024
Lê Huy Hoàng Hải/VOV.VN
(VOVWORLD) - ក្រោយរយៈពេលជាច្រើនឆ្នាំនៃការស្តារ និងជួសជុលឡើងវិញ វិមាន Kien Trung ខាងក្នុងព្រះបរមរាជវាំង Hue នឹងបើកទ្វាទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
វិមាន Kien Trung មានទីតាំងនៅខាងក្នុងទីក្រុងហាមឃាត់ព្រះបរមរាជវាំង ដែលសាងសង់ដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣។ នេះជាទីក្លែងស្នាក់នៅសំខាន់របស់ស្តេច។
វិមាន Kien Trung គឺជាសំណង់ដ៏ពិសេសមួយនៅក្នុងព្រះបរមរាជវាំង ដែលមានរចនាបថស្ថាបត្យកម្មបារាំង អ៊ីតាលី និងប្រពៃណីវៀតណាម។ ប៉ុន្តែ វិមាននេះត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាមនៅឆ្នាំ ១៩៤៧ ។
នាថ្ងៃទី ៦ ខែកុម្ភៈ លោក Hoang Viet Trung នាយកមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានឲ្យដឹងថា គម្រោងជួសជុល ស្តារ និងតុបតែងលម្អវិមាន Kien Trung បានសម្រេចរួចរាល់ ១០០% នៃទំហំសំណង់។
ក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានបើកដំណើរការគម្រោងជួសជុលវិមាន Kien Trung ដោយចំណាយថវិកាសរុបជាង ១២៣ ពាន់លានដុង។ បន្ទាប់ពីជួសជុលអស់រយៈពេលជាច្រើនឆ្នាំ វិមាននេះឥឡូវបានត្រៀមរួចរាល់សម្រាប់បើកស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងគេក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៤។
វិមាន Kien Trung ត្រូវបានសាងសង់ឡើងដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់ស្តេចនៅក្នុងព្រះបរមរាជវាំង។ នេះក៏ជាកន្លែងដែលស្ដេច Khai Dinh សោយទិវង្គតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩២៥។ (និមិត្តសញ្ញានាគដ៏ស្រស់ស្អាតនៅវិមាន Kien Trung)