Mediaវត្ត - បង្គោលខាងវិញ្ញាណនៅស្រុកកោះ Truong Sa
វត្ត - បង្គោលខាងវិញ្ញាណនៅស្រុកកោះ Truong Sa
ថ្ងៃច័ន្ទ, 13:10, 15/05/2017
Nguyen My Tra
(VOVWORLD) - ជនវៀតណាមរស់នៅទីណាគឺនៅទីនោះមានវត្តដែរ។វត្តនៅស្រុកកោះ Truong Sa មិនត្រឹមតែបង្ហាញនូវជំនឿសាសនាប្រពៃណីរបស់ជនវៀតណាម ប៉ុណ្ណោះទេ ថែមទាំងជាបង្គោលខាងវិញ្ញាណដែលសំដែងការប្ដេជ្ញាចិត្តការពារ អធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។
 |
| វត្ត Truong Sa ស្ថិតនៅមជ្ឈមណ្ឌលកោះ Truong Sa។ |
 |
| មិនត្រឹមតែជាកន្លែងដើម្បីប្រជាជន យុទ្ធជននិងអ្នកនេសាទមកដល់បួងសួង សុំឲ្យភាពសុខសាន្តត្រាណនិងសំណាងល្អប៉ុណ្ណោះទេ វត្ត Truong Sa ក៏ជា កន្លែងលែងកំសាន្តរបស់ប្អូនៗកុមារក្រោយពីបញ្ចប់ការសិក្សាទៀតផង។ |
 |
| ក្នុងវត្តនានានៅប្រជុំកោះ Truong Sa នោះ ប្រស្នាទាំងឡាយក្នុងវត្តត្រូវបានសរសេរ ជាភាសាជាតិបុរាណ។ |
 |
| វត្ត Son Linh នៅកោះ Son Ca ស្ថិតនៅជាប់ឆ្នេរសមុទ្រ។ |
 |
| នាបច្ចុប្បន្ន នៅស្រុកកោះ Truong Sa មានវត្តចំនួន៥នោះគឺ Truong Sa Son Linh Nam Yet Song Tu Tay និង Sinh Ton។ |
 |
| មានលក្ខណៈស្រដៀងគ្នាមួយរវាងបណ្ដាវត្តនៅស្រុកកោះ Truong Sa នោះគឺ ត្រូវបានកសាងតាមរចនាបទ ប្រពៃណីរបស់វៀតណាមហើយសុទ្ធតែឆ្ពោះទៅរករដ្ឋធានីហាណូយ។ |
 |
| បរិវេណវត្ត Sinh Ton នៅកោះ Sinh Ton។ |
 |
| វត្ត Sinh Ton ក៏ជាកន្លែងធ្វើសក្ការៈបូជាយុទ្ធជនពលីចំនួន៦៤នាក់ដែល បានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការប្រយុទ្ធនៅលើសុទ្រ Gac Ma នាឆ្នាំ១៩៨៨។ |
 |
| អ្នកណាដែលទៅទស្សនា Truong Saតែងតែចូលវត្តហើយសុំដុំថ្មតូចដែលបាន បោះត្រារបស់វត្តដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍។ |
 |
| អ្នកណាដែលទៅទស្សនា Truong Saតែងតែចូលវត្តហើយសុំដុំថ្មតូចដែលបាន បោះត្រារបស់វត្តដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍។ |