មនុស្សវៀតណាម

ស្ត្រីជនជាតិចាម៖ ពីអ្នកគ្រប់គ្រងវប្បធម៌ទៅជាបេក្ខជនសមាជិការសភា

ស្ត្រីជនជាតិចាម៖ ពីអ្នកគ្រប់គ្រងវប្បធម៌ទៅជាបេក្ខជនសមាជិការសភា

(VOVWORLD) - ដោយតែងតែបំពេញយ៉ាងល្អឆ្នើមនូវភារកិច្ចគ្រប់គ្រងវប្បធម៌របស់ខ្លួន លោកស្រី លឺ ថៃ ទ្វៀន អនុប្រធានសារមន្ទីរខេត្ត ឡឹម ដុង ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនខេត្ត ឡឹម ដុង ជឿជាក់និងតែងតាំងឈរឈ្មោះសមាជិការរដ្ឋសភានីតិកាលទី១៦ ជាលើកដំបូង។ ចូលរួមឈរឈ្មោះសមាជិករដ្ឋសភា លោកស្រី លឺ ថៃ ទ្វៀន បាននាំយកសារថា៖ “ប្តេជ្ញាចិត្តកសាងវប្បធម៌និងសង្គមទៅជាកម្លាំងផ្ទៃក្នុង ជាកម្លាំងចលករ និងជាមូលដ្ឋានគ្រឹះស្មារតីយ៉ាងរឹងមាំសម្រាប់ខេត្តឡឹមដុងអភិវឌ្ឍន៍ដល់កម្ពស់ថ្មី”។

លោកស្រី លឺ ថៃ ទ្វៀន (ខាងឆ្វេងបំផុត) សមាជិកគណៈកម្មាធិការបក្ស អនុប្រធានសារមន្ទីរខេត្តឡឹមដុង (រូបថត៖ ដួន ស៊ី/VOV-ទីក្រុងហូជីមិញ)

“នេះជាលើកដំបូងហើយដែលខ្ញុំត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តឡឹម ដុង ប្រជាជននៅទីប្រជុំជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡឹ ដុង ឧទ្ទេសនាមតែងតាំងក្នុងបញ្ជីឈ្មោះបេក្ខជន សម្រាប់រដ្ឋសភានីតិកាលទី១៦ អាណត្តិ២០២៦-២០៣១។ នេះគឺជាកិត្តិយស និងជាទំនួលខុសត្រូវដ៏ធំធេងសម្រាប់ខ្ញុំ”។

ទាំងនេះគឺជាពាក្យពេចន៍សំណេះសំណាលរបស់លោកស្រី លឺ ថៃ ទ្វៀន នៅពេលដែលលោកស្រីឈរឈ្មោះជាសមាជិការរដ្ឋសភា។ លោកស្រី លឺ ថៃ ទ្វៀន គឺជាស្ត្រីជនជាតិចាម កើតនៅឆ្នាំ ១៩៨១ មកពីឃុំ បាក់ប៊ិញ ខេត្តឡឹម ដុង។ កើតមកនិងធំដឹងក្តីក្នុងគ្រួសារដែលមានប្រពៃណីវប្បធម៌ លោកស្រី លឺ ថៃ ទ្វៀន ដូច្នេះតាំងពីក្មេងមក លោកស្រីមានសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះសិប្បកម្មប្រពៃណី ដោយបន្តប្រពៃណី និងរួមចំណែកដល់ការអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌ជនជាតិ។ នៅក្នុងបរិបទដែលខេត្តឡឹម ដុងមានជនជាតិចំនួន ៤៩ ក្រុមរស់នៅជាមួយគ្នា និងជាកូនស្រីរបស់ក្រុមជនជាតិចាម លោកស្រី លឺ ថៃ ទ្វៀន យល់យ៉ាងច្បាស់អំពីតម្លៃនៃអត្តសញ្ញាណវប្បធម៌ជនជាតិ ជាពិសេសតម្លៃរបស់ជនជាតិចាម។ លោកស្រី លឺ ថៃ ទ្វៀន មានបទពិសោធន៍ជិត ២៣ ឆ្នាំក្នុងការធ្វើការក្នុងវិស័យវប្បធម៌ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រង ការពិគ្រោះយោបល់ និងការស្រាវជ្រាវក្នុងវិស័យបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌវប្បធម៌របស់ក្រុមជនជាតិភាគតិចនៅក្នុងតំបន់។ លោក ឌោន វ៉ាន ធួន អនុប្រធានសារមន្ទីរខេត្ត ឡឹម ដុង បានឲ្យដឹងថា នេះមិនត្រឹមតែជាកិត្តិយសសម្រាប់លោកស្រី ទ្វៀន ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសេចក្តីរីករាយ និងកិត្តិយសសម្រាប់សារមន្ទីរខេត្ត ឡឹម ដុងផងដែរ។ 

លោកស្រី លឺ ថៃ ទ្វៀន ក្នុងសកម្មភាពមួយនៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌បាក់ប៊ិញចាម (រូបថត៖ ដួន ស៊ី/VOV-ទីក្រុងហូជីមិញ)

“ការដែលលោកស្រី លឺ ថៃ ទ្វៀន ត្រូវបានទីភ្នាក់ងារតែងតាំងឈរឈ្មោះជាសមាជិការរដ្ឋសភាគឺសក្តិសមនឹងទទួលបានទាំងស្រុង។ នេះគឺជាកិត្តិយស និងជាប្រភពនៃមោទនភាពសម្រាប់លោកស្រីផ្ទាល់ ហើយក៏ជាការលើកទឹកចិត្តដើម្បីបន្តចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យវប្បធម៌ កីឡា និងទេសចរណ៍និយាយរួម ក៏ដូចជាវិស័យសារមន្ទីរនិយាយដោយឡែក។ ខ្ញុំជឿជាក់ថា លោកស្រី លឺ ថៃ ទ្វៀន នឹងបំពេញបានល្អនូវតួនាទីជាបេក្ខជនសមាជិការដ្ឋសភា”។

នៅក្នុងផែនការសកម្មភាពឈរឈ្មោះជាសមាជិករដ្ឋសភា លោកស្រី លឺ ថៃ ទ្វៀន មានគោលបំណងតំណាងឱ្យសំឡេងរបស់ជនជាតិភាគតិច ដោយ ផ្តោតលើការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនជនជាតិខ្លួន។ យោងតាមលោកស្រី លឺ ថៃ ទ្វៀន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងចំណោមមូលដ្ឋាននានាក្នុងខេត្ត ឡឹម ដុង នៅតែមិនស្មើគ្នា ខណៈពេលដែលចំនួនគ្រួសារក្រីក្រ និងគ្រួសារបន្ទាត់ក្រីក្របានថយចុះជារៀងរាល់ឆ្នាំ ប៉ុន្តែនៅតែមាន និងប្រមូលផ្តុំនៅក្នុងតំបន់ជនជាតិភាគតិច។ ដូច្នេះ ប្រសិនបើត្រូវបានជាប់ឆ្នោត លោកស្រីនឹងស្នើឱ្យរដ្ឋសភាយកចិត្តទុកដាក់ និងពន្លឿនការអនុវត្តកម្មវិធីគោលដៅជាតិរួមបញ្ចូលគ្នាកម្មវិធីគោលដៅជាតិចំនួន ៣ រួមមាន៖ កសាងជនបទថ្មី; កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិ ភាគតិចនិងតំបន់ភ្នំ ដោយចាត់ទុកថា នេះជាចំណុចរបត់ដ៏សំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់នានានិងខេត្ត។ ជាមួយគ្នានេះ លោកស្រីនឹងបន្តផ្តល់យោបល់និងស្នើឱ្យរដ្ឋសភាយកចិត្តទុកដាក់លើការវិនិយោគ និងការអភិវឌ្ឍយ៉ាងទូលំទូលាយនូវតម្លៃ និងចំណុចខ្លាំងនៃវប្បធម៌និងប្រជាជនឡឹម ដុង រស់រាយរាក់ទាក់;  ជំរុញការងារ ឌីជីថលូបនីយកម្មនៃបេតិកភណ្ឌមានគោលបំណងធានាការអភិរក្ស ជាអចិន្ត្រៃយ៍ បង្កើនភាពងាយស្រួលចូលប្រើប្រាស់ និងបង្កើនតម្លៃនៅក្នុងយុគសម័យឌីជីថល ដោយភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងទេសចរណ៍សហគមន៍ ដើម្បីឱ្យប្រជាជនអាចចូលរួមដោយផ្ទាល់ និងមានជីវភាពរស់នៅប្រកបដោយចីរភាព។ សម្រាប់លោកស្រី លឺ ថៃ ទ្វៀន ជាលើកដំបូងដែលបានតែងតាំងជាតំណាងរបស់ប្រជាជននេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវដ៏ធំមួយរបស់លោកស្រីផងដែរ។

លោកស្រី លឺ ថៃ ទ្វៀន បានសន្យាថា ប្រសិនបើលោកស្រីជាប់ឆ្នោត លោកស្រីនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមជាមួយនឹងការអភិរក្សទេសភាព និងវប្បធម៌នៅក្នុងតំបន់ (រូបថត៖ ដួនស៊ី/VOV-ទីក្រុងហូជីមិញ)

"ប្រសិនបើអ្នកសួរថា តើមានសម្ពាធឬអត់ គឺគ្រាន់តែជាសម្ពាធនៃការបំពេញតាមការសន្យានៅក្នុងកម្មវិធីសកម្មភាព និងការដោះស្រាយយ៉ាងហ្មត់ចត់នូវកង្វល់ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងអ្នកបោះឆ្នោតប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា សម្ពាធនេះនឹងក្លាយជាកម្លាំងចលករសម្រាប់ខ្ញុំក្នុងការកែលម្អខ្លួនឯង។ ខ្ញុំខិតខំប្រែក្លាយកិត្តិយសពេលបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ជឿជាក់តែងតាំងបេក្ខភាព ទៅជាកម្លាំងចលករដើម្បីខិតខំ និងបំពេញតាមការប្តេជ្ញាចិត្តនៅក្នុងកម្មវិធីសកម្មភាពរបស់ខ្ញុំ នៅពេលក្លាយជាសមាជិកការសភានីតិកាលទី ១៦”។

ក្នុងវិស័យវប្បធម៌ អ្នកស្រី លឺ ថៃ ទ្វៀន គឺជាអ្នកជំនាញដែលមានការប្តេជ្ញាចិត្ត និងមានជំនាញខ្ពស់ ជាមួយនឹងបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការចូលរួមចំណែក។ ជាមួយនឹងការចូលរួមចំណែក ចំពោះវិស័យវប្បជម៌ លោកស្រី លឺ ថៃ ទ្វៀន  បានទទួលប័ណ្ណសរសើរកម្រិតខេត្តចំនួនបួនផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.