បទយកការណ៍ថ្ងៃសៅរ៍

មកផ្ទះថ្មី អំណរនិទាឃរដូវថ្មី

មកផ្ទះថ្មី អំណរនិទាឃរដូវថ្មី

(VOVWORLD) - ឆ្នាំម្សាញ់សប្តស័ក ២០២៥ នឹងក្លាយជាបុណ្យតេតដ៏រីករាយ និងមិនអាចបំភ្លេចបានបំផុត សម្រាប់គ្រួសារដែលជួបការលំបាកជាច្រើននៅទូទាំងប្រទេស។ ដោយសារតែឆ្នាំនេះ បងប្អូនអ្នកភូមិរីករាយអំណរស្វាគមន៍ឆ្នាំថ្មីនៅផ្ទះថ្មី ដែលនៅមានក្លិនក្រអូបនៃថ្នាំលាបស្រស់ៗ។ នេះគឺជាអំណោយនិទាឃរដូវ និងមានអត្ថន័យដែលចលនាប្រឡងប្រណំាង "រួមដៃគ្នាដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសក្នុងឆ្នាំ ២០២៥" នាំមកជូនដល់មនុស្សគ្រប់គ្នា។

នៅកណ្តាលព្រៃបៃតងដ៏ធំល្វឹងល្វើយ ភូមិព្រំដែន Pu Hao ឃុំ Muong Lan ស្រុក Sop Cop Son La លេចចេញជាពណ៌ភ្លឺចែងចាំង (រូបថត៖ VOV)

ក្នុងអំឡុងពេលជិតដល់បុណ្យតេត គ្រួសាររបស់អ្នកស្រី Lau Thi Da ជនជាតិ Mong នៅភូមិ Gia Khau ១ ឃុំ Sung Phai ទីក្រុង Lai Chau ខេត្ត Lai Chau គឺអូអរដោយសំឡេងសើចយ៉ាងសប្បាយរីករាយ។ សាច់ញាតិនិងមិត្តភ័ក្តិបានមកអបអរសាទរគ្រួសារដែលបានផ្លាស់ចូលផ្ទះថ្មី ដោយម្នាក់ៗបានរួមដៃគ្នា សម្អាតផ្ទះនិងរៀបចំគ្រឿងសង្ហារឹម។ បន្ទាប់ពីឆ្លងកាត់ច្រើនឆ្នាំដែលរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ឆ្នាំនេះជាលើកដំបូងដែលគ្រួសារទាំងមូលអាចរស់នៅក្នុងផ្ទះថ្មីធំទូលាយនិងរឹងមាំ។ ផ្ទះនេះត្រូវបានសាងសង់ឡើងក្នុងទឹកប្រាក់ ៥០ លានដុង ក្រោមការជួយឧបត្ថម្ភពីគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង រួមជាមួយនឹងកម្ចី ចំនួន ៣០ លានដុង និងជំនួយឧបត្ថម្ភពីសាច់ញាតិ និងអ្នកភូមិ។ ភាពសប្បាយរីករាយរបស់គ្រួសារបានកើនឡើងទ្វេដង នៅពេលដែលនៅថ្ងៃប្រគល់ផ្ទះ សប្បុរសជនបានជូនតុ កៅអីនិងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ល។

“បើគ្មានការជួយឧបត្ថម្ភពីរដ្ឋនិងអាជ្ញាធឃុំទេ ខ្ញុំមិនដឹងថា ពេលណាកូនទាំងបីរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់មានផ្ទះសម្រាប់រស់នៅនោះទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលគ្រួសារក្រីក្រដូចគ្រួសារខ្ញុំទទួលបានការយកចិត្តទុកដាក់ និងការចែករំលែកពីសង្គមទាំងមូល។ ដើម្បីធ្វើឲ្យជីវិតរួចផុតការលំបាក ម្តាយខ្ញុំនិងខ្ញុំនឹងព្យាយាមរកប្រាក់ចំណូលបន្ថែម ក្នុងគោលបំណងរួចផុតពីភាពក្រីក្រនាពេលឆាប់ៗនេះ”។

នៅភូមិព្រំដែន Pu Hao ឃុំ Muong Lan ស្រុក Sop Cop ខេត្ត Son La នៅថ្ងៃដែលផ្ទះចុងក្រោយនៅក្នុងភូមិត្រូវបានសាងសង់រួចក៏ជាពេលវេលាដែលបុណ្យតេតប្រពៃណីកំពុងគោះទ្វារភូមិជនជាតិភាគតិច Mong នៅទីនេះ។

ពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋនៅឃុំ Phuoc Hung ស្រុក Tra Cu ខេត្ត Tra Vinh (រូបថត៖ Khac Luong/ tracu.travinh.gov.vn)

ឆ្នាំនេះជាឆ្នាំដែលប្រជាជនអាចរស់នៅក្នុងលំនៅដ្ឋានថ្មី  បន្ទាប់ពីរស់នៅក្នុងផ្ទះទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងការបារម្ភពីគ្រោះធម្មជាតិនីមួយៗ។ អ្នកស្រី  Thao Thi Chia អ្នកស្រុកPu Hao និយាយដោយរីករាយ៖ “ឆ្នាំនេះយើងមានផ្ទះថ្មី ទទួលអំណរបុណ្យតេតក៏រីករាយជាង។ យើងបានប្រារព្ធបុណ្យតេតឡើងផ្ទះថ្មី សូមអញ្ជើញពុកម៉ែ បងប្អូន ញាតិមិត្តក្នុងភូមិមកចូលរួមសប្បាយទាំងអស់គ្នា។ រៀបចំនំអន្សម ជ្រូក មាន់ ខ្លះ ធ្វើបុណ្យតេតជាមួយអ្នកភូមិ”។

ជាមួយនឹងវិធីសាស្រ្ត "គ្រួសារជួយគ្រួសារ ភូមិជួយភូមិ ឃុំជួយឃុំ"; ចលនាគាំទ្រសហគមន៍; ផ្សារភ្ជាប់ជាមួយទំនួលសុខត្រូវរបស់អ្នកជាប្រមុខ កន្លែងលំបាកបំផុតមានការឧបត្ថម្ភពីកងកម្លាំងប្រដាប់អាវុធ... តាមនោះ គ្រូសារក្រីក្ររាប់ពាន់ខ្នងនៅតំបន់ភ្នំភាគពាយ័ព្យ ដូចជា៖ Son La, Lao Cai, Lai Chau, Dien Bien, Yen Bai ... ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមត្រូវបានលុបបំបាត់។

នៅភាគខាងត្បូង ភាពសប្បាយរីករាយទទួលផ្ទះថ្មីក្នុងឱកាសនិទាឃរដូវបានរីកសាយភាយក្នុងចំណោមប្រជាជនក្នុងតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ។ គ្រួសារលោកស្រី Thach Thi Xiem នៅឃុំ Ngoc Bien ស្រុក Tra Cu ខេត្ត Tra Vinh ជាគ្រួសារដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។ ជាច្រើនឆ្នាំមកហើយ គ្រួសាររបស់លោកស្រីត្រូវរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម ហើយប្រាក់ចំណូលគឺមិនមានស្ថិរភាព ដូច្នេះពួកគេមិនមានលទ្ធភាពជួសជុលផ្ទះនោះទេ។ ទទួលបានគេហដ្ឋានថ្មីជាជំ អ្នកស្រី Xiem មិនអាចលាក់បាំងភាពរីករាយរបស់ខ្លួនបានទេ៖

“ខ្ញុំបារម្ភពីផ្ទះទ្រុឌទ្រោម ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវជួសជុលវាយ៉ាងណាទេ។ ពេលនេះផ្ទះខ្ញុំលែងធ្លុះធ្លាយហើយ ខ្ញុំសប្បាយចិត្តនឹងផ្ទះថ្មីរបស់ខ្ញុំ។ ខ្ញុំខំធ្វើការរកស៊ីកុំឲ្យក្រទៀត។ អរគុណចំពោះការឧបត្ថម្ភរបស់រដ្ឋ ខ្ញុំមានផ្ទះសមរម្យ ហើយមានអារម្មណ៍កក់ក្តៅណាស់”។

នាពេលថ្មីៗនេះ ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមបានក្លាយជាចលនារីករាលដាល ដែលជាចំណុចភ្លឺមួយក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅតាមមូលដ្ឋាន ដោយហេតុនេះបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ ផ្ទះដែលទើបនឹងសាងសង់ថ្មីនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងសង្គមទាំងមូល។

“វិធីដ៏មានប្រសិទ្ធភាពមួយដែលយើងអនុវត្តគឺការប្រមូលធនធានគាំទ្រចម្រុះ។ ក្រៅពីថវិកាពីរដ្ឋ សហគមន៍និងអាជ្ញាធរមូលដ្ឋានបានកៀងគរវិភាគទាន និងជំនួយពីវង្សត្រកូល និងគ្រួសារ រួមជាមួយជំនួយក្នុងលក្ខខណ្ឌនៃថ្ងៃធ្វើការពីកម្លាំងនគរបាល កងទ័ព និងអង្គការ។ ទន្ទឹមនឹងនោះ លើកកំពស់តួនាទីរបស់ជនមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិចក្នុងការឃោសនា បំផុសចលនានិងការចូលរួមរបស់អង្គការ បុគ្គល និងសប្បុរសជន ចូលរួមជួយឧបត្ថម្ភក្នុងទម្រង់សមរម្យជាច្រើន”។

“នៅតំបន់ដាច់ស្រយាល តម្លៃនៃការដឹកជញ្ជូនសម្ភារៈគឺខ្ពស់ដូច្នេះវាមានតម្លៃថ្លៃណាស់។ ដូច្នេះរៀងរាល់ចុងសប្តាហ៍ យើងប្រមូលសាខាដើម្បីជួយប្រជាជន។ អាកាសធាតុត្រជាក់ ប៉ុន្តែជួយប្រជាជនមានអារម្មណ៍កក់ក្តៅ”។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ នៅតាមបណ្តាខេត្ត-ក្រុង ផ្ទះជាច្រើនថ្មីនឹងបានសាងសង់ជាបន្ត ជំនួសផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមរបស់ប្រជាជន ជួយសម្រួលដល់ការតាំងទីលំនៅ និងរកការងារធ្វើ។ ដំឥដ្ឋនិងដំបូលថ្មីនីមួយៗ គឺជាទឹកចិត្ត និងការចែករំលែករបស់បក្ស រដ្ឋ រដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ជាពិសេស ផ្ទះថ្មីហាក់ផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់គ្រួសារដែលនៅមានការលំបាក ខណៈនិទាឃរដូវកំពុងខិតជិតមកដល់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.