បទយកការណ៍ថ្ងៃសៅរ៍

របរធ្វើផ្កាដី

របរធ្វើផ្កាដី

(VOVworld)-សិល្បៈសូនផ្កាដីមានប្រភពពីប្រទេស ជប៉ុនមុននេះរយៈពេល ៥០ឆ្នាំ ហើយត្រូវបានផ្សាយ ចូលមកវៀតណាមប្រហែល១០ឆ្នាំនេះ ដោយបាត ដៃប៉ិនប្រសពរបស់សិល្បៈករ បានប្រែក្លាយពីដុំដីគ្មានវិញ្ញាណក្លាយទៅជា ដើមផ្កាចំរុះព័ណ៌។

(VOVworld)-សិល្បៈសូនផ្កាដីមានប្រភពពីប្រទេសជប៉ុនមុននេះរយៈពេល ៥០ឆ្នាំ ហើយត្រូវបានផ្សាយចូលមកវៀតណាមប្រហែល១០ឆ្នាំនេះ ដោយបាត ដៃប៉ិនប្រ
សពរបស់សិល្បៈករ បានប្រែក្លាយពីដុំដីគ្មានវិញ្ញាណក្លាយទៅជាដើមផ្កាចំរុះ ព័ណ៌។ ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំថ្មី សូមអញ្ជើញលោកអ្នកនាងស្វែងយល់អំពីផ្កាដី
តាមរយៈបទយកការមានចំណងជើងថា៖ “របរធ្វើផ្កាដី”

ផ្កាដីដែលបានបង្កើតឡើថដោយបងស្រី Thuy

        នៅក្នុងច្រកតូចមួយលើវិថី Tran Quang Dieu ហាណូយShop ផ្កាដី Huong
Thuy ត្រូវលេចធ្លោដោយមានថូផ្ការចំរុះគ្រប់ព័ណ៌ដោយក្រឡែកមើលមួយភ្នែកគ្មាន
អ្នកណានឹកស្មានថា ផ្កទាំងអស់នេះត្រូវបានធ្វើពីដីឡើយ។ ម្ចាស់ហាងគឺបងស្រី
Nguyen Huong Thuy ជាស្រ្តី១រូប ដែលកំពុងប្រើប្រាស់បាតដៃប៉ិនប្រសពរបស់ខ្លួន ដើម្បីបង្កើតឡើងមេកផ្កា បានចែករំលេកជាមួយយើងខ្ញុំអំពីផ្កាដីនេះថា៖

          “តាំងពីនៅតូចខ្ញុំចូលចិត្តសិល្បៈធ្វើផ្កា ពីផ្កាក្រដាស ផ្កាធ្វើពីសូត្រ។ ប៉ុន្តែខ្ញុំជក់ចិត្តជាមួយការធ្វើផ្កាពីដី។ ខ្ញុំបានស្គាល់ផលិតផលផ្កាដីក្នុងពេល លក់
ផ្កាដីរបស់ថៃ​ ខ្ញុំឃើញថា ផ្កានេះស្អាតណាស់។ ខ្ញុំបានរៀនពីមនុស្ស​ជាច្រើននាក់ រួមទាំងស្រាវជ្រាវដោយខ្លួនឯង ដើម្បីបង្កើតឡើងផលិផលពិសេស មួយចំនួន”។

      បងស្រី Thuy ឲ្យដឹងថា៖ នាសព្វថ្ងៃនៅវៀតណាមមានដីចំនួន២ប្រភេទ ត្រូវ
បានប្រើប្រាស់ធ្វើផ្កា​គឺដូសម្រាប់មកពីជប៉ុននិងដីមកពីថៃ។ ដីទាំងពីប្រភេទនេះ
ពេលយក ទៅធ្វើផ្កាគឺមានលក្ខណៈខុសគ្នាអំពីវិចិត្រសិល្បៈនិងការរក្សាទុក។ ផ្កា
ធ្វើពីដីនាំ ចូលពីថៃគ្មានព័ណ៌ស្អាតនិងរក្សាមិនបានយូ ប៉ុន្តែដីនាំចូលពីជប៉ុនធ្វើ
ផ្កាស្អាត ផងហើយទុកបានយូរទៀត។ បងស្រី Thuy ឲ្យដឹងថែមទៀតថា៖

      “ខ្ញុំគិតជានិច្ចថាត្រូវយកដីល្អបំផុតដើម្បីផលិតផ្កានឹងទុកបានយូរ។ ដីសម្រាប់
ធ្វើ ផ្កាមិនត្រឹមតែជះឥទ្ធិពលឲ្យផ្ការក្សាបានយូរប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិ​ពល
ទៅលើលក្ខណៈវិចិត្រសិល្បៈរបស់ផ្កាទៀតផង”។

          ដើម្បីបង្កើតបានផ្កាដីមួយទងដូចផ្កាពិតៗ បងស្រី Thuy បានទៅ សួនផ្កា
ជាច្រើនកន្លែងដើម្បីគយគន់ដោយផ្ទាល់ភ្នែក ដើម្បីសូនរូបចូលក្នុង ផលិតផលផ្កា
ដីរបស់ខ្លួន។ ដោយហេតុនេះ ផលិតផលផ្ការដីរបស់បងស្រី Thuy បានទាក់ទាញ
ចំណាប់អារម្មរបស់អតិថិជនជាតិនិងអន្តរជាតិ។ បងស្រី Minh Anh ជាអតិថិជន
ជាប្រចាំរបស់ហាងផ្កាដី Huong Thuy បានចែករំលែកថា៖

      "ខ្ញុំស្គាល់ដល់ផ្កាដីដោយចៃដន្យខណៈពេលដែលទៅទិញថូផ្កាអ័រគីដេ១
ខ្ញុំ ឃើញថាផ្កាដីស្អាតមិនទែន ស្អាតជាងផ្កាពិតផង។ ប្រកាពិសេសខ្ញុំឃើញថា
បង​ស្រី Thuy មានការជក់ចិត្តជាមួយការសូនរូបផ្កាដី។ ខ្ញុំធ្លាប់ទិញផ្កានេះធ្វើជា
ការដូរជូនដៃគូ ទាំងដៃគូបរទេស ហើយដៃគូទាំងនោះ ពេញចិត្តណាស់ចំពោះ
ការដូរបស់ខ្ញុំ"។

          បន្ទាប់ពីរយៈពេល៥ឆ្នាំស្រាវជ្រាវនិងផ្សាភ្ជាប់ជាមួយសិល្បៈផ្កាដី បងស្រី 
Thuy បានបង្កើតឡើងជាជាង២០ប្រភេទ។ គំរូផ្កាធ្វើពីដីរបស់បងស្រី Thuy កាន់​តែពហុបែបអំពីព័ណ៌ និងត្រូវបានកែលំអជាច្រើនឲ្យសមស្របជាមួយការពេញ និយមរបស់អតិថិជន។ ជាពិសេស ថូផ្កាអូរគីដេដែលបងស្រីនសូនរូបត្រូវទទួល បានការនិយមចូលចិត្តពីអតិថិជន៖

          “ផ្កានៅវៀតណាមមានពហុបែប។ ភាគច្រើនផ្កាដែលខ្ញុំសូនរូបឡើង សុទ្ធតែបានយកគំរូពីប្រភេទផ្ការបស់វៀតណាម ពិសេសគឺផ្កាអូរគីដេ Ho Diep ផ្កា
អូរគីដេ Nu Hoang ឬផ្កាអូរគីដេ Vanda គឺទទួលបានការពេញនិយមពី​អតិថិជន”។

       ដោយបាតដៃប៉ិនប្រសពបានប្រែក្លាយវត្ថគ្មានវិញ្ញាណក្លាយទៅជាវត្ថុមាន
កម្លាំងរស់រវឹកដ៏ទាក់ទាញធ្វើឲ្យជីវភាពរស់នៅល្អជាង។ មេកផ្កាធ្វើពីដីដែលបាន រួមផ្សំជាមួយថូផ្កាភោជន៍ Bat Trang ដោយរូបរាងចំឡែកភ្នែកកាន់តែលើកដំកើង
តម្លៃរបស់ផលិតផលផ្កាដី។ ដោយតម្លៃពី២ម៉ឺនដុង ដល់រាប់លានដុង ហើយរក្សា
ទុកដល់៥ឆ្នាំ ដោយហេតុនេះផលិតផលផ្កាដី របស់ Shop Huong Thuy ត្រូវបាន
គេស្គាល់ដល់យ៉ាងច្រើន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.