បទយកការណ៍ថ្ងៃសៅរ៍

សេក្តីស្រឡាញ់ចំពោះវៀតណាមរបស់អ្នកថតរូបបារាំង

សេក្តីស្រឡាញ់ចំពោះវៀតណាមរបស់អ្នកថតរូបបារាំង

(VOVWORLD) - ដោយមានម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ Rehahn Hoi An ឈ្មោះសិល្បះនៃអ្នកថតរូបជាជនបារាំង លោក Rehahn Croquevielle បានរក ឃើញភាពស្អាតនៃទឹកដីនិងជីវភាពរស់នៅវៀតណាម។ ចំនួនខេត្តក្រុងដែល គាត់បានទស្សនានៅវៀតណាមច្រើនជាងចំនួនខេត្តក្រុងនៅបារាំង ស្រុកំណើត របស់គាត់។ អសរយៈពេល ១០ ឆ្នាំរស់នៅវៀតណាម Rehahn Croquevielle កត់បានរូបថតរាប់សែនផ្ទាំងអំពីប្រទេសវៀតណាម ។

 Hidden smile - រូថតល្បីឈ្មោះបំផុតរបស់អ្នកថតរូបបារាំង Rehahn Croquevielle(Rehahn Croquevielle)

  (VOVworld) – និយមចូលចិត្តថតរូបនិងទេសចរណ៍ Rehahn បានទៅទស្សនារមណីយដ្ឋានល្បីឈ្មោះលើពិភពលោកហើយថតឡើងក្រមរូបថតស្អតអស្ចារ្យជាច្រើន។ ទោះបីជាទស្សនានៅប្រទេសច្រើនលើពិភពលោកក្តី ប៉ុន្តែ Rehahn ជានិច្ចកាលលៃទុកមនោសញ្ចេតនាពិសេសសំរាប់វៀតណាម។ សេចក្តីស្រឡាញ់របស់ Rehahn ចំពោះវៀតណាមត្រូវបានចាប់ផ្តើមពីដំណើរស្ម័គ្រចិត្តនាឆ្នាំ ២០០៧។ ក្នុងដំណើរទស្សនកិច្ចលើកនោះ វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្ភណ៍គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ ដល់ឆ្នាំ ២០១១ Rehahn បានសម្រេចមករស់នៅនៅទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ហើយចាត់ទុកនេះគឺជាសុ្រកកំណើតទីពីរបស់ខ្លួន។ លោក Rehahn Croquevielle នឹករលឹកថា៖   

        «ខ្ញុំបានមកទស្សនានៅវៀតណាមជាលើកដំបូងនាឆ្នាំ ២០០៧។ នេះបានជា ដំណើរទស្សនាទេសចរណ៍ផងនិងដើម្បីជួយកុមារក្រីក្រនៅទីក្រុង Hoi An ផង។ ក្នុងពេលដែលមកដល់ទីក្រុង  Hoi An  ខ្ញុំលង់ស្នេហាជាមួយតំបន់ដីភ្លាមមួយរំពិច ហើយគិតថា៖ ខ្ញុំអាចរស់នៅទីនេះ។ ឆ្នាំ ២០០៨ ខ្ញុំបានមកទស្សនា Sapa ដោយ មានគោលដៅទេសចណ៍និងថតរូបរមណីយដ្ឋានទឹកដីមនុស្សនៅទីនេះ។ មក ដល់ Sapa ខ្ញុំមានឱកាសជួបសំណះសំណាលជាមួយបណ្ដាជនរួមជាតិភាគតិច វៀតណាម ហើយចូលចិត្តពួកគេណាស់។ បន្ទាប់នោះ ខ្ញុំស្រាវជ្រាវស៊ីជម្រៅថែម ទៀតហើយរកឃើញថា៖ វៀតណាមមានជនជាតិទាំង ៥៤។ ប្រការនេះដាស់ តឿនខ្ញុំអនុវត្តដំណើរស្វែងយល់អំពីជនជាតិទាំង ៥៤ ក្នុងទូទាំងប្រទេសវៀតណាម។»

 លោក  Rehahn Croquevielle

        សេចក្តីស្រឡាញ់វៀតណាមគឺជាកំលាំងពលំដើម្បី Rehahn អនុវត្ត គំរោងការណ៍ថតរូបនិងរក្សារូបភាពអំពីមនុស្សរមណីយដ្ឋានធម្មជាតិវប្បធម៌ ប្រពៃណីរបស់បណ្ដាជនជាតិវៀតណាម។ ពីតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល Mu Cang Chai ដល់ជ្រលងភ្នំថ្ម Dong Van ទៅវិថីបុរាណនៅទីក្រុង Hoi An ដល់ព្រៃ ឧទ្យានជាតិ U Minh Ha រមណីយដ្ឋានល្បីឈ្មោះរបស់វៀតណាមទាំងនេះត្រូវ បានបង្ហាញភាពស្អាតរ៉ូម៉ង់តិចដ៏អស្ចារ្យក្នុងរូបថតរបស់ Rehahn។ ចំពោះ រូបថតឆ័យ្យាលៈមនុស្សវៀតណាម គាត់មានក្រមរូបថតដ៏វិសេសវិសាល ដោយសារ គាត់មានឱកាសជួបជាមួយជនជាតិចំនួន ៤៨ ក្នុងចំណោមជនជាតិ ទាំង ៥៤ នៅវៀតណាម។ ចំពោះជនជាតិនិមួយៗ ពួកគេសុទ្ធតែមានចំណុច ពិសេសដែលនបង្កើតឡើងអត្តសញ្ញាណនៃជនជាតិរបស់ខ្លួនប៉ុន្តែចំណុចទាំងនេះសុទ្ធតែជាភាពស្អាតបរិសុទ្ធក្នុងដួងចិត្តនិងស្មារតីសុទ្ធិដ្ឋិនិយម។ ចំណុចខុសប្លែកក្នុងបណ្ដា វណ្ណកម្មរបស់គាត់គឺភាពឥតកង្វល់ដែលផ្តិតយករូបថតដោយចៃ ដន្យដោយហេតុនេះរូបថតរបស់គាត់ធម្មតាជាក់ស្តែងប៉ុន្តែពោរពេញទៅដោយរឿងនិទានគួរឲ្យចាប់ អារម្ភណ៍។ លោក Rehahn Croquevielle បានចែករំលែកថា៖

        «ដើម្បីអភិរក្សវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ ក្នុងពេលថតរូប ខ្ញុំលើក ទឹកចិត្តនិងបញ្ចុះបញ្ចូលពួកគេស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ខ្លួន។ ជនជាតិទាំង ៥៤ មានសំលៀកបំពាក់ទាំង ៥៤ ខុសពីគ្នា។ នៅទីក្រុង Hoi An ខ្ញុំមានការដ្ឋានសិល្បករបង្ហាញរូបថតអំពីសំលៀកបំពាក់ប្រពៃណីនៃបណ្ដាជន ជាតិវៀតណាម។ ខណៈពេលដែលមកទស្សនា ភ្ញៀវទេសចរភ្ញាក់ផ្អើលណាស់ដោយសារ គេមិនដឹងថា៖ វៀតណាមមានជនជាតិជាច្រើនដូច្នេះ។ គេចង់វិលត្រ ឡប់មកវៀតណាមវិញដើម្បីស្វែងយល់បន្ថែមអំពីបណ្ដាជនជាតិវៀតណាម។ កាសែតល្បីឈ្មោះមួយចំនួនដូចជា New York Times យកចិត្តទុកដាក់ពិសេស ទៅលើគំរោងការណ៍របស់ខ្ញុំ ហើយមានគោលបំណងធ្វើជាកសិណសាក្សីខឿន វប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម។ ខ្ញុំមានគោលបំណងរួមវិភាគទានផ្សព្វ ផ្សាយរូបភាពវៀតណាមដល់មិត្តភ័ក្តអន្តរជាតិ។»

នាពេលថ្មីៗនេះ  Rehahn ទើបនឹងរៀបចំការតាំងពិពណ៌រូបថត «បេតិកភ័ណ្ឌដ៏ថ្លៃថ្លា» នៅសារមន្ទីរជាតិពន្ធុវិទ្យា  វៀតណាមនៅទីក្រុងហាណូយ។ 

        Rehahn Croquevielle បានបោះពុម្ភផ្សាយក្រមសៀវភៅអំពីប្រទេស វៀតណាមចំនួន ២ ដែលមានឈ្មោះថា៖ Mosaic of Contrasts ដែលទទួលបាន ការនិយមចូលចិត្តរបស់អ្នកអាននៅក្នុងនិងក្រៅប្រទេស។ ក្រមសៀវភៅត្រូវបាន លក់នៅប្រទេសចំនួន ២៩ លើពិភពលោក។ នាពេលថ្មីៗនេះ  Rehahn ទើបនឹងរៀបចំការតាំងពិពណ៌រូបថត «បេតិកភ័ណ្ឌដ៏ថ្លៃថ្លា» នៅសារមន្ទីរជាតិពន្ធុវិទ្យា  វៀតណាមនៅទីក្រុងហាណូយ។ សម្រាំងរូបថតនេះបានបង្ហាញដ៏រស់រវើក ភាពសម្បូរបែបក្នុងជីវភាពរស់នៅរបស់បណ្ដាជនជាតិវៀតណាម។

       បណ្ដាដំណើរទស្សនានៅតំបន់ឆ្ងាយដាច់ស្រយាលគ្មានពេលណាដែលធ្វើឲ្យ Rehahn Croquevielle អស់សង្ឃឹមឡើយ។ ការរួមវិភាគទានរបស់គាត់ត្រូវបានសហគមន៍ទទួលស្គាល់។ លោក Briu Liec ជនជាតិ Co Tu មួយរូប លេខាធិការ ស្រុក Tay Giang ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានចែករំលែកថា៖                              

        «ខ្ញុំជាអ្នកទទួលជួបសន្ទាជាមួយ Rehahn ឡើងភ្នំថតរូប។ ខ្ញុំបានធ្វើជា កស្សិណសាក្សីថា៖ គាត់ថតរូបមួយផ្ទាំងអស់ប្រើរយៈពេល ២ ថ្ងៃ។ គាត់ទៅកាន់ឡាវដើម្បីថតជនជាតិ Co Tu នៅទីនេះផងដែរ។ រូបថតនិមួយៗទាម ទាចំណាយពេលវេលាអស់ជាច្រើនណាស់ ។»

        Rehahn Croquevielle នឹងអនុវត្តដំណើរជួបសំណះសំណាលជាមួយជន ជាតិទាំង ៥៤ ក្នុងទូទាំងប្រទេសវៀតណាម។ នាពេលខាងមុខ នៅសេសសល់ ជនជាតិចំនួន ៦ ទៀត គាត់នឹងស្វែងយល់ ប្រមូលរូបភាព សំលៀកបំពាក់ ប្រពៃណី អត្តសញ្ញាណរបស់គេ។ Rehahn Croquevielle កំពុងមានផែនការ រៀបចំការជួបប្រាស្រ័យវប្បធម៌រវាងតំណាងរបស់ជនជាតិទាំង ៥៤ របស់វៀតណាមនៅទីក្រុង Hoi An ទៀត។ តាមគាត់ថា៖ មហោស្រពនេះនឹងដូចបុណ្យ Carnival មួយដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមដល់ពិភពលោក៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.