ប្រអប់សំបុត្រមិត្តអ្នកស្តាប់

Amigurumi -សិល្បៈប៉ាក់ឡែន

Amigurumi -សិល្បៈប៉ាក់ឡែន

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១២៨របស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដី២៨។សូមអរគុណមិត្តអ្នកស្តាប់ដែលបានផ្ញើរសំបុត្រនិងទូរសព្ទមកយើងខ្ញុំ។

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១២៨របស់មិត្តអ្នកស្តាប់មកពីប្រ
ទេសនិងតំបន់ដែនដី២៨។ សូមអរគុណមិត្តអ្នកស្តាប់ដែលបានផ្ញើរសំបុត្រនិង
ទូរសព្ទមកយើងខ្ញុំ។

        លោកអ្នកនាងជាទីមេត្រី! ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីសិល្បៈ Amigurumi ជាប្រភេទ
សិល្បៈប៉ាក់ឡែន។

តុក្តាទន្យាយធ្វើពីឡែន

     Amigurumiជាសិល្បៈប៉ាកឡែនមួយប្រភេទដែលមានប្រភពដើមពីប្រទេស
ជប៉ុន។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ប្រភេទសិល្បៈនេះបានផ្សាយចូលវៀតណាម និងទទួលបានការនិយមចូលចិត្តជាច្រើន។ ដោយផ្អែកលើការផ្តើមគំនិត ពី
តួរអង្គក្នុងរឿងគំនូរចីរចលបាតដៃដ៏ប៉ិនប្រសប់របស់អ្នកដែលស្រឡាញ់
Amigurumiបង្កើត ឡើងតុក្តាសត្វធ្វើពីឡែនដ៏ស្អាត ជិតស្និទ្ធជាមួយមនុស្ស ដូច
ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្សាយ Bunny ស្នូត បូត ឬខ្លាឃ្មុំ Teddy គួរឲ្យស្រឡាញ់។ បងស្រី Tam Anh
ម្ចាស់ហាង “handmade” មួយកន្លែងនៅវិថី Bach Maiទីក្រុង Ha Noi ចែករំលែក
ថា៖

        “ក្នុងឱកាសចៃដន្យ១ ដោយសារមានមិត្តភក្តិមួយនាក់ចង់ឲ្យខ្ញុំប៉ាក់កន្សែង
ធ្វើកាដូ ខ្ញុំបានស្វែងរកគំរូនៅបញ្តាញអ៊ីនធ្វើណែត ហើយខ្ញុំបានស្គាល់សិល្បៈ
ប៉ាក់ឡែនAmigurumi។ ពេលឃើញផលិតផលគួឲ្យស្រឡាញ់ដូច្នេះ ខ្ញុំមានអា រម្មណ៍ជក់ចិត្តភ្លាមនិងមានបំណងធ្វើឲ្យបានផលិតផលទាំងនេះ។ ខ្ញុំក៏បានធើ្វ
សាកល្បង​ ដើមដំបូងខ្ញុំធ្វើផ្លែឈើ បន្ទាប់នោះខ្ញុំធ្វើតុក្តា។ ឥឡូវនេះ ខ្ញុំធ្វើបាន
តក្តាស្អាតមែនទែន"។

        សំភារៈនិងវត្ថុធាតុដើមរួមមានគឺម្ជុលប៉ាក់ ឡែន(មានចំរុះព័ណ៌) កន្ត្រៃ​ និង
វត្ថុធាតុ ដើមមួយចំនួនសម្រាប់បង្កើតផលិផលដែលយើងចង់ធ្វើ។ ដើម្បីធ្វើបាន
ផលិតផល Amigurumi មុនបង្អស់គឺត្រូវមានគំរូរបស់ផលិតផលនោះ។ បន្ទាប់មក
ប៉ាក់តាមគំរូ ហើយញត់ត់សំលីចូលរួចហើយដេជិត។ ប្រភេទនៃផលិតផលនេះ
ភាគច្រើនគឺជា ខ្លាំឃ្មុំ ទន្សាយ ឆ្មារ និងឆ្កែជាដើមហើយតុក្កាទាំងនេះក៏មាន
អារម្មណ៌ដូចមនុស្សអញ្ចឹង។ ទន្ទឹមនឹងនោះ ផលិតផលទាំងនេះ អាចប្រើប្រាស់
ក្នុងគោលដៅដូចជា ប្រដាប់ដាក់ទូរសព្ទ កូនសៅ ហើយអាចនឹង ធ្វើជាកាដូផ្ញើម
កសាច់ញ្ញត្តិ មិត្តភក្តិក្នុងឱកាសថ្ងៃខួបកំណើត ឬថ្ងៃនារីអន្តរជាតិ។ ប្អូនស្រី Thu
Nga ជានិស្សិតវិទ្យាល័យវៀតណាម-អា្លលឺម៉ង់ចែករំលែកថា៖

        “ប្អូនចូលចិត្តផលិតផលAmigurumiណាស់ ហើយប្អូនក៏ទើបនឹងប៉ាក់បានគ្រួ
សារ តុក្តា១រូមមាន ខ្លាឃ្មុំ ទន្សាយ ឆ្មា និងឆ្កែតូចដើម្បីធ្វើជាកាដូផ្ញើរឲ្យប្អូនស្រី
ក្នុងថ្ងៃ កំណើត។ ប្រការដែលប្អូនពេញចិត្តបំផុត ផលិតផលនេះដោយខ្លួនឯង"។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា ការរ៉ាយរ៉ាប់ត្រួសៗអំពីសិក្បៈAmigurumi ពីកម្មវិធីរបស់យើងខ្ញុំ មិត្តអ្នកស្តាប់អាចនឹងស្វែងយល់បន្ថែម ហើយធ្វើបានផលិត ផលនេះទុកជូនមិត្តភក្តិ។

        ដើម្បីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ សូមអញ្ចើញលោកអ្នក​នាងឆ្លើយសំនួរក្នុងខែរបស់យើងខ្ញុំ៖ សូមលោកអ្នកនាងឲ្យដឹងអំពីឈ្មោះ​ខ្សែ​ ភាព
យន្តរបស់កម្ពុជាដែលដណ្ដើមបានរង្វាន់នៅមហោស្រពខ្សែភាពយន្ត Cannes ឆ្នាំ
២០១៣។ ចំលើយសូមផ្ញើរមក អាស័យដ្ឋាន​៖ កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កា
ណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷[email protected]។
 ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរ​
នៃ​វិទ្យុសម្លេងវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.