ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ភូមិបុរាណ Duong Lam - ទីកន្លែងរក្សាផ្នែកប្រពៃណីរបស់ជនបទវៀតណាម

ភូមិបុរាណ Duong Lam - ទីកន្លែងរក្សាផ្នែកប្រពៃណីរបស់ជនបទវៀតណាម

(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយ ជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបាន សំបុត្រចំនួន១៩៧មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤០។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំ បុត្រចំនួន២មកពីប្រិយមិត្តអ្នកស្ដាប់នៅកម្ពុជា។ក្នុងនាទីប្រអប់សំបុត្រនាពេលនេះ​ តាមសំណូមពររបស់មិត្ត ច័ន្ទធាវីនៅខេត្ត សៀមរាប យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្ដាប់មកទស្សនា Duong Lam ដែលជាភូមិបុរាណគំរូតំណាងឲ្យស្ថាបត្យកម្មនិងវប្បធម៌នៅតំបន់ជនបទ ភាគខាងជើងវៀតណាម។

ខ្លោងទ្វារចូលភូមិបុរាណ Duong Lam

(VOVworld) - មិត្តច័ន្ទធាវីនិងលោកអ្នកនាងជាទីមេត្រី!
ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រទិសខាងលិចរដ្ឋធានីហាណូយតាមបណ្ដោយទន្លេ
ក្រហម ភូមិបុរាណ Duong Lam ជាទីកន្លែងដែលនៅតែរក្សាតំលៃប្រពៃណីជាច្រើន។
រហូតមកដល់ពេលនេះ Duong Lam នៅតែរក្សាបាននូវលក្ខណៈពិសេសដោយឡែក
នៃភូមិវៀតណាមបុរាណដោយមានខ្លោងទ្វារភូមិ ដើមពោធិ អណ្ដូងទឹកនិងសាលា
ភូមិ។ស្ថិតនៅកណ្ដាលភូមិ Duong Lam នោះគឺសាលាភូមិ Mong Phu។នេះជាសំណង់
បុរាណគំរូនៃតំបន់ជនបទភាគខាងជើងវៀតណាមដែលត្រូវបានកសាងឡើងកាល
ពីឆ្នាំ១៦៨៤លើផ្ទៃដីទំហំ១៨០០ម៉ែត្រក្រឡា។លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាល
នៃ Duong Lam បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ
អញ្ជើញមកទស្សនា។លោក Thomas Coonman ភ្ញៀវទេសចរអាមេរិកមួយនាក់បាន
ចែករំលែកថា៖
“មុននេះ ខ្ញុំបានមើលឃើញរូបថតនៃភូមិនេះហើយ។ស្ថាបត្យកម្មបុរាណរបស់វាធ្វើ
ឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ហើយប្ដេជ្ញាចិត្តមកទីនេះដើម្បីគយគន់ដោយផ្ទាល់
ភ្នែក។ម្យ៉ាងទៀតខ្ញុំក៏ចង់ស្វែងយល់អំពីជីវភាពរស់នៅក្នុងបរិ យាកាសស្ថាបត្យកម្ម
ប្រពៃណីដូច្នេះផងដែរ”។
ផ្ទះត្រូូវបានកសាងឡើងដោយថ្មបាយក្រៀមនៅភូមិបុរាណ Duong Lam

ភូមិបុរាណ Duong Lam មានផ្ទះបុរាណចំនួន៩៥៦ខ្នងដែលទាំងអស់នេះត្រូវបាន
កសាងឡើងពីថ្មបាយក្រៀមដ៏រឹងមាំ។សំណង់នានានៅទីនេះសុទ្ធតែមានទីធ្លាផ្ទះ
ត្រូវបានកសាងឡើងទាបជាងផ្ទៃផ្លូវថ្នល់ ដោយមានន័យថា នៅពេលភ្ញៀងធ្លាក់
ទឹកភ្ញៀងហូរចូលទីធ្លានឹងនាំមកនូវសំណាងល្អជាច្រើន។លោក Ha Van Vinh ម្ចាស់
ផ្ទះមួយនាក់នៅភូមិ Duong Lam បានឲ្យដឹងថា៖
“ផ្ទះរបស់ខ្ញុំត្រូវបានកសាងឡើងកាលពីសតវត្សទី១៦តាមស្ថាបត្យកម្មបុរាណដោយ
មាន៧ល្វែង។គ្រួសារខ្ញុំរស់នៅទីនេះបាន១៤ជំនាន់ហើយ”។

រម្មណីយដ្ឋានមួយទៀតដែលយើងមិនអាចរំលងបាននៅពេលមកដល់ Duong Lam
នោះគឺវត្ត Mia ដែលជាវត្តចំណាស់ជាងគេបំផុតនៅទីនេះ។ក្នុងវត្តមាន រូបពុទ្ធបរិមា
ចំនួន២៩៨អង្គធ្វើឡើងពីសំរិទ្ធ ដើមឈើជ្រៃឬដីឥដ្ឋ។អ្នក ស្រី Ha Thi Thu Huong មគ្គុ
ទេសក៍មួយនាក់នៅភូមិ Duong Lam បានឲ្យដឹងថា៖
“វត្ត Mia ត្រូវបានកសាងឡើងកាលពីឆ្នាំ១៦៣២ ដោយគុណបំណាច់របស់ព្រះនាង
Mia ដែលបានកើតនិងធំឡើងនៅទីនេះ។ក្រោយពីធ្វើ ស្រីស្នាំរបស់អភិជន Trinh
Trang គឺព្រះនាង Mia បានរួមជាមួយប្រជាជនរៃអង្គាសប្រាក់ និងកម្លាំងដើម្បីកសាង
វត្តនេះ”។
រូបពុទ្ធបរិមានៅក្នុងវត្ត Mia

ដោយមានតំលៃដ៏ធំធេងអំពីស្ថាបត្យកម្ម វប្បធម៌និងប្រវត្តិសាស្ត្រ Duong Lam កា្លយ
ទៅជាភូមិបុរាណដំបូងនៅវៀតណាមត្រូវបានរដ្ឋប្រគល់ប័ណ្ឌទទួលស្គាល់ជាកេរ្តិ៍
ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិនាឆ្នាំ២០០៦។
មិត្តច័ន្ទធាវីនិងប្រិយមិត្តជាទីមេត្រី!
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួរ របស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ [email protected]។នាទី
ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្ត
នាសប្ដាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.