ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ឆ្លើយសំណួរមួយចំនួនរបស់មិត្ត អ្នាកស្តាប់

ឆ្លើយសំណួរមួយចំនួនរបស់មិត្ត អ្នាកស្តាប់

(VOVworld) - ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំនឹង ឆ្លើយសំណួរមួយចំនួនរបស់មិត្ត អ្នាកស្តាប់ដែលបានផ្ញើមកកម្មវិធី។

កម្មវិធីផ្សាយជាភាសារខ្មែរនៃកណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេង
វៀតណាមមានសេចក្តីសប្បាយរីករាយដោយបានជួបសំណេះសំណាល

ជាមួយមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។ ក៏ក្នុង
សប្តាហ៍កន្លងទៅ យើងខ្ញុំទទួលបានទូរស័ព្ទរបស់លោក Nguyen Van Den
មកទីខេត្ត Dong Nai (ភាគខាងត្បូង វៀតណាម)។ សូមអរគុណអស់លោក
ដែលបានលៃទុកមនោសញ្ចេតនាជាច្រើនសំរាប់កម្មវិធី។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនរបស់
លោកអ្នកនាងដែលបានផ្ញើមកកម្មវិធី។

ជាបថម យើងខ្ញុំនឹងឆ្លើយសំណួរអំពីបុណ្យព្រះច័ន្ធពេញបរមីនៅវៀតណាម
របស់មិត្ត ឃេង សុខ លីន - និស្សិតកម្ពុជាមួយនាក់ដែលកំពុងរៀនសុទ្រនៅ
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទី ក្រុងហាណូយ។

អំពីបុណ្យព្រះច័ន្ធពេញបរមីនៅវៀតណាម (Image: baodientu.chinhphu.vn)

មិត្ត ឃេង សុខ លីន ជាទីមេត្រី!

ចំពោះប្រជាជនវៀតណាម និយាយដោយឡែក និងប្រជាជននៅបណ្ដាប្រទេស
អាស៊ី និយាយរួម ខែកញ្ញាគឺជាខែមួយដែលមានពិធីបុណ្យសំខាន់ក្នុងឆ្នាំគឺបុណ្យ ព្រះច័ន្ធពេញបរមី។ បុណ្យព្រះច័ន្ធពេញបរមៃប្រព្រឹត្តទៅនាពាក់កណ្ដាលខែ ទី
៨ តាមច័ន្ធគតិ ហើយត្រូវបានចាត់ទុកគឺជាពិធីបុណ្យសំរាប់កុមារ។ ក្នុងសប្តាហ៍
កន្លងមក សកម្មភាពទទួលបុណ្យព្រះច័ន្ធពេញបរមីជាច្រើនត្រូវបានរៀបចំឡើង
ដ៏អ៊ូរអរនៅរដ្ឋធានីហាណួយ ដូចជា ៖ ការប្រឡងធ្វើ “ស្ពកនំនែកផ្លែឈើ រវាង
បណ្ដាខ័ណ្ឌ ឬ កម្មវិធីសិល្បៈសំរាប់កុម៉ារ ។ល។ ជាពិសេស ក្នុងឱកាសនេះ
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើសារទូរលេខអប់អរសាទរ
ដល់កុមារទាំងអស់ក្នុងទូទាំងប្រទេស។ ក្នុងឱកាសនេះ ប្រដាប់លេងកំសាន
ប្រជាប្រិយ៍ ដូចជា ចង្កៀងភ្លើងគោម របាំងមុខក្រដាស់ ជាដើម ជានិច្ចកាល ការជ្រើសរើសដំបូងរបស់ឪពុកម្តាយសំរាប់កូនក្មេង។ លោកស្រី Phan Thanh
Nhai នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានចែករំលែកថា៖

“ជារៀងរាល់បុណ្យព្រះច័ន្ធពេញបរមី ខ្ញុំទិញការដូសំរាប់កូនៗ។ ឆ្នាំនេះ ខ្ញុំបាន
ទិញចង្កៀងភ្លើងគោមឲ្យកូនៗ។ ខ្ញុំក៏បានរៀបចំស្ពុកនំនេកផ្លែឈើគ្រប់គ្រាន់
ដូចជាំ នំពារ ក្រូចថ្លុង​ ផ្លៃឈើរ នៅផ្ទះហើយ។”

លោកង្នកនាងអាចតាមដាមរូបភាពស្តីពីបុណ្យព្រះច័ន្ធពេញបរមីនៅវៀតណាម
ក្នុងគេហទំព័រ www.vovworld.vn!

លោកនាកនាងជាទីមេត្រី! ប្រជាជនខ្មែរក៏មានបុណ្យព្រះច័ន្ធពេញបេរមីរបស់ខ្លួន
ដែរឬដែរ? សង្ឃឹមថា៖ មិត្ត ឃេង សុខ លីន និងមិត្តអ្នកស្តាប់នឹងចែករំលែកជាមួយ
កម្មវិធីយើងខ្ញុំអំពីសកម្មភាពក្នុងពិធីបុណ្យព្រះច័ន្ធពេញបេរមៃរបស់ប្រជាជនខ្មែរ
តាម email ៖ [email protected].

ការងារទប់ទល់នឹងព្យុះនៅភាគកណ្ដាលវៀតណាម (Image: phapluatvn.vn)


ក្នុងសំបុត្រផ្ញើមកកម្មវិធីរបស់យើងខ្ញុំ មិត្ត ជា សុខ​ ខេង មកទីខេត្ត កំ​ ពត កម្ពុជា
បានសរសេថា៖ “ភ្លៀងយ៉ាងខ្លាំងនៅកម្ពុជាក្នុងឆ្នាំនេះ។ មិនដឹងថាអាកាសធាតុ

នៅវៀតណាមយ៉ាងម៉េចទេ?”

មិត្ត ជា សុខ ខេង ជាទីមេត្រី! នាបច្ចុប្បន្ន អាកាសធាតុនៅទីក្រុងហាណូយល្អ ហើយត្រជាក់ស្រូលណាស់។ ទោះបីជា ព្យុះលេខ ៨ ដែលបានកើតមានឡើងនៅ ភាគពាក់កណ្ដាលវៀតណាមបានចុះខ្សោយហើយក្តី ប៉ុន្តែ តំបន់ជាច្រើននៅទី
នេះនៅប្រឈមមុខនឹងស្ថានភាពលិចទឹក។ គណៈកម្មការបញ្ជាណែនាំការងារ
បង្កាទប់ទល់នឹងព្យុះលិចទឹកខេត្ត Quang Tri  (ភាគកណ្ដាលវៀតណាម) បាន
ប្រមូលកំលាំងនគរបាលកងទ័ពក្នុងតំបន់ចម្លៀសគ្រួសារចំនួន ១ ពាន់ ៥ រយ
ដែលស្ថិតនៅ តំបន់លិចទឹក។ បណ្ដាកញ្ចប់ជួយឧបត្ថម្ភរួមមានមី ទឹកស្អាត ថ្នាំ
ជាដើម ត្រូវបាន បញ្ជូនដល់

ប្រជាជនក្នុងតំបន់លិចទឹកនៅទីនេះ។

មិត្ត ជា សុខ ខេង ជាទីមេត្រី! ដោយសារភ្លៀងធ្លាក់កំលាំងដូច្នេះតើ មានលិចទឹក

ក្នុងតំបន់ដែលមិត្តកំពុងរាស់នៅដែរឬ​ទេ? ប្រជាជននៅទីនេះមានវិធានការណ៍អ្វី

ដើម្បីទប់ទល់នឹងស្ថានភាពព្យុះភ្លៀង? យើងខ្ញុំសង្ឈឹមទទួលបានចំលើយរបស់

បណ្ដាមិត្តតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សារខ្មែរនៃកាណាល់ផ្សាយ

ជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
ទីក្រុងហាណូយ។


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.