ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ប្រិយមិត្តជាទីមេត្រី បរិយាកាសនិទាឃរដូវបានមកដល់គ្រប់ទីកន្លែង ក្នុង ក្រុមគ្រួសារទាំងអស់។ សុភមង្គល ទទួលអំណរនិទាឃរដូវថ្មីក៏បានបង្ហាញនៅលើផ្ទៃមុខ កែវភ្នែករបស់មនុស្សគ្រប់រូប។ សង្ឃឹមថា ក្នុងឆ្នាំនេះមិត្តអ្នកស្ដាប់ ប្រិយមិត្តនឹងបន្តផ្ញើមតិយោបល់ជាច្រើនថែមទៀតដល់យើងខ្ញុំផងណា។

សកម្មភាពនៃពិធីបុណ្យតេតដាំដើមឈើរ “ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត” ឆ្នាំ២០២៣

ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  និង អ៊ីម៉ែលជាច្រើនរបស់មិត្តអ្នកស្ដាប។ ក្នុងនោះ កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រចំនួន ១០។ ប្រិយមិត្តជាច្រើនបានសរសេរសំបុត្រផ្ញើមកកាន់កម្មវិធីដោយបានជូនពរទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០) និងឆ្នាំថ្មី ប្រពៃណីជាតិ ២០២៣។ ជាក់ស្ដែង មិត្តអ្នកស្ដាប់គឹម សំនៀង មកពីកម្ពុជាបានចែករំលែកថា៖ នៅពេលមកទស្សនាប្រទេសវៀតណាមម្ដងៗ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារប្រទេសវៀតណាមមានការផ្លាស់ប្ដូរយ៉ាងច្រើន។ ផ្លូវថ្នល់ពិតជាស្អាតបាតណាស់។ ខ្ញុំសង្ឈឹមថា នឹងមានឱកាសរួមជាមួយគ្រួសារមកទស្សនាវៀតណាម។ នៅក្នុងអ៊ីមែលដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ បុប្ផា សម្តែងការចាប់អារម្មណ៍ចំពោះពិធីបំផុសបុណ្យតេតដាំដើមឈើរ “ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត” ឆ្នាំ២០២៣៖ “ការដាំដើមឈើ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ ការពារអាកាសធាតុ កែលម្អបរិស្ថាងអេកូឡូស៊ី តុបតែងលំអរទេសភាពធម្មជាតិស្រស់ស្អាត។ នេះជាប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាជនវៀតណាម”។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  ស្រុកកោះ Phu Quoc- ខេត្ត Kien Giang ។នេះគឺជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។

លោកអ្នកនាងជាទីមេត្រី ទឹកជ្រោះ Da Ban គឺជាគោលដៅទេសចរណ៍ ដែលត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាក្នុងឱកាសបុណ្យតេត។ នេះគឺទឹកជ្រោះមួយនៅចំកណ្តាលកោះសមុទ្រដែលធ្វើឱ្យភ្ញៀវទេសចរជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ដោយសារ សម្រស់រហោស្ថានធម្មជាតិ។ កោះ Phu Quoc មានភ្នំចំនួន ៩៩ ដែលលាតសន្ធឹងពីខាងជើងទៅខាងត្បូងនៃកោះ។ ទឹកជ្រោះ Da Ban មានប្រភពទឹកចេញពីជួរភ្នំ Ham Ninh ជាជួរភ្នំដែលវែងបំផុតនិងខ្ពស់បំផុតក្នុងចំណោមបណ្តាភ្នំទាំងនេះ។ ប្រភពទឹកពីភ្នំ Ham Ninh  បានហូរចូលទៅកាន់បឹង Duong Dong  Phu Quoc ដែលជាបឹងធំបំផុតនៅកោះ Phu Quoc ហើយបានផ្គត់ផ្គង់ទឹកសាបសម្រាប់កោះ ទាំងមូល ដោយមានអង្កត់ផ្ចិតជាង ៣,៥ គីឡូម៉ែត្រ មានជំរៅ ២០ ម៉ែត្រ ហើយអាចផ្ទុកបម្រុងទឹកប្រហែល ៥,៥ លានម៉ែត្រគូប ។ មូលហេតុដែលទឹកជ្រោះនេះហៅឈ្មោះថា ទឹកជ្រោះ Da Ban គឺដោយសារតែមានផ្ទាំងថ្មរាបស្មើធំ ៗ ជាច្រើនដូចជាផ្ទៃតុអញ្ចឹង។ ដូច្នេះហើយ ទឹកជ្រោះ Da Ban គឺត្រជាក់ស្រួល ហើយលើសពីនេះទៀតវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងនិងគួរឱ្យរំភើបចិត្ត ដូចគេបាននិទានថា នេះគឺជាកន្លែងដែលទេពអក្សរចុះ ងូតទឹករាល់ពេលដែលមកភពដែនដី។ នៅច្រកចូលទឹកជ្រោះ Da Ban មានស្ពានព្យួរឆ្លងកាត់ទឹកជ្រោះនេះ ហើយលោកអ្នកធ្វើដំណើរទៅមុខបន្តិចទៀត ទើបមកដល់កន្លែងស្រស់ស្អាតនៅទឹកជ្រោះ Da Ban។ ផ្លូវសង្ខាងត្រូវបានគ្របដណ្ដប់ដោយដើមឈើព្រៃ ដូច្នេះបរិយាកាសនៅទីនេះពិតជាត្រជាក់ និងបរិសុទ្ធណាស់។

អបអរសាទរទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០)

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖[email protected]។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.