ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ចលនាធ្វើវត្ថុ handmade របស់យុវជននៅវៀតណាម

ចលនាធ្វើវត្ថុ handmade របស់យុវជននៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយ ជាភាសារបរទេសវិទ្យុសម្លេងវៀតណាមទទួលបាន សំបុត្រ email ចំនួន ១៩១ របស់មិត្តអ្នកស្តាប់មកពី ប្រទេសចំនួន ៣៧ លើពិភពលោក ក្នុងនោះ មាន email និងទូរស័ព្ទន៍ជាច្រើនរបស់មិត្តអ្នកស្តាប់ពីកម្ពុជា ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្តាប់ពេលនេះកម្មវិធី ផ្សាយជាភាសារខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នក នាងស្តីពីការកំសាន្តធ្វើវត្ថុ handmade (ធ្វើដោយដៃ) របស់យុវជនវៀតណាមតាមសំណូមពររបស់អ្នកស្រី គឹម ច័ន្ទនារី នៅរាជធានី ភ្នំ ពេញ កម្ពុជា។

ចលនាធ្វើវត្ថុ handmade របស់យុវជននៅវៀតណាម (Image: vnexpress.vn)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ
 ជាភាសារបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email ចំនួន ១៩១
របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៧ លើពិភពលោក ក្នុងនោះ មាន
email និងទូរស័ព្ទន៍ជាច្រើនរបស់មិត្តអ្នកស្តាប់ពីកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសារខ្មែរសូមឧទ្ទេសនាមដល់អស់
លោកអ្នក នាងស្តីពីការកំសាន្តធ្វើវត្ថុ handmade (ធ្វើដោយដៃ) របស់យុវជន
វៀតណាមតាមសំណូមពររបស់អ្នកស្រី គឹម ច័ន្ទនារី នៅរាជធានី ភ្នំ ពេញ
 កម្ពុជា។

        លោកស្រី គឹម ច័ន្ទនារី និងលោកអ្នកនាងជាទីមេត្រី!

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការធ្វើវត្ថុ Handmade (ធ្វើដោយដៃ) ឬហៅថា៖
DIY (Do it yourself - ច្នៃប្រឌិតដោយខ្លួនឯង) បានក្លាយទៅជាការកំសាន្តមួយដ៏
ទូលំទូលាយចំពោះយុវជនវៀតណាម។ ក្រោមការប៉ិនប្រសបនិងការច្នៃប្រឌិត
របស់មិត្តយុវវ័យបណ្ដាវត្ថុធម្មតាក្នុងជីវភាពរស់នៅដូចជាកាបូប កន្សែង ខោអាវ
 បានក្លាយទៅជាគ្រឿងតុបតែងពោពេញទៅដោយតំលៃសិល្បៈ។ ខុសពីគ្រឿង
ដែលមានតំលៃថ្លៃផ្សេងៗ វត្ថុធ្វើដោយដៃត្រូវបានផលិតពីវត្ថុធាតុដើមធម្មតា
 ងាយស្រួលស្វែងរកនិងសន្សំសម្ចៃចំណាយ។ កញ្ញា Pham Hoai Thu និស្សិតឆ្នាំ
ទី ២ វិទ្យាស្ថានហិរញ្ញវត្ថុនិងធនាគារវៀតណាមចែករំលែកបទពិសោធន៍ធ្វើ
វត្ថុដោយដៃរបស់ខ្លួន។

«នាគ្រាដំបូង ខ្ញុំធ្វើកងដៃតាមតារាសាស្ត្រដោយសារខ្ញុំមានវេលាទំនេរនៅរដូវ
 វិសមកាល។ មិនដឹងថា មិត្តភ័ក្តរបស់ខ្ញុំចូលចិត្តដល់ម្បឹងហើយក៏ពឹងឲ្យខ្ញុំមួយធ្វើ
សំរាប់គេ។ មានមិត្តខ្លះចួលខ្ញុំធ្វើឲ្យគេដើម្បីជាកាដូ! ខ្ញុំទិញខ្សែនឹងកំទេចប្រណាត់
តូច​ៗដែលមានតំលៃទាបនៅផ្សារ។ ចំពោះវត្ថុធាតុផ្សេងៗទៀតខ្ញុំទិញទៅហាង
ជំនាញ។ កងដៃធ្វើដោយដៃមាន តំលៃពី ១៥ ពាន់ដល់ ២៥ ពាន់ដុង។»

        ការធ្វើវត្ថុដោយដៃមិនត្រឹមតែជាកំសាន្ត ប៉ុណ្ណោះទេថែមទាំង ជាកិច្ចការក្រៅ
 ម៉ោងដើម្បីស្វែងរកចំណូលសំរាប់យុវជន។ ក្នុងនោះ ការផ្សព្វផ្សាយជានិច្ចកាល
ជាជំហានដំបូងដែលជួបការលំបាកច្រើន។ ប៉ុន្តែ បញ្តាញសង្គមលើ អ៊ីនធឺណែត
នាបច្ចុប្បន្នកំពុងជួយដល់ការផ្សព្វផ្សាយលក់វត្ថុធ្វើដោយដៃប្រកបដោយប្រសិទ្ធ
ភាពបំផុត។ ស្តីពីកាលំបាកសាកល្បងក្នុងកិច្ចការនេះ កញ្ញា Tran Thanh Thu អ្នក
ធ្វើខ្នើយដោយដៃជំនាញ បានចែករំលែកថា៖

«ការធ្វើវត្ថុដោយដៃស្រូបយកវេលាច្រើន។ ចំពោះអ្នកជំនាញ ពេលវេលា
ត្រូវ​បានកាត់បន្ថយ ប៉ុន្តែ នៅតែត្រូវការពេលវេលាជាកំណត់មួយ។ ក្រៅពីនោះ
ចំពោះវត្ថុដែលទាមទាឲ្យមានការប៉ិនប្រសប់និងភាពច្នៃប្រឌិតខ្ពស់នឿយហត់
ណាស់។ ក្នុងករណីគ្មានប្រភពទុនច្រើនទេ យើងខ្ញុំធ្វើតាមបញ្ជាទិញរបស់
អតិថជន។»

        ទោះបីជានៅមានការលំបាកសាកល្បងជាច្រើននាគ្រាដំបូងក្តី ប៉ុន្តែ ដោយ
មានការច្នៃប្រឌិតនិងស្វិតស្វាញការកំសាន្តធ្វើវត្ថុដោយដៃកាន់តែត្រូវបានយុវជន
នៅវៀត ណាមចូលចិត្តពីមួយថ្មីទៅមួយថ្ងៃ។

        លោកស្រី គឹម ច័ន្ទនារី និងអស់លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា
លោកស្រីនឹងពេញចិត្តជាមួយព័ត៌មានរៀបរាប់ខាងលើ។ សូមលោកស្រីនិងមិត្ត
អ្នកស្តាប់ចែករំលែករូបភាពវត្ថុធ្វើដោយដៃរបស់កម្ពុជាជាមួយយើងខ្ញុំតាម
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី
Ba Trieu ទីក្រុងហាណូយ ឬ email: [email protected]។ កម្មវិធីប្រអប់
សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.