ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅ​វៀតណាម

ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅ​វៀតណាម

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។ ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ២៤១ មកពីប្រទេសនិងតំបន់ ចំនួន ៤៥ លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្តអ្នកស្ដាប់ មកពី កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ សូមឧទ្ទេសនាមអំពី ចំណង់ចំណូលចិត្តដាំដើមឈើលំអលើតុនៅវៀតណាម តាមសំណើររបស់មិត្ត បាន ថានីតា មកពីកម្ពុជា។

មិត្ត បាន ថានីតា និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

ដើមឈើលំអលើតុកំពុងក្លាយទៅជានិន្នាការរបស់មនុស្សជាច្រើនរូប ដើម្បីតុបតែងលំអកន្លែងសិក្សាររៀនសូត្រ តុធ្វើការ តុតុបតែងខ្លួន ហាងលក់កាហ្វេ ឬក៏ការិយាល័យធ្វើការជាដើម។ អាចនិយាយបានថា៖ វត្តមានរបស់ដើមឈើបៃតង មិនត្រឹមតែធ្វើឲ្យខ្យល់មានភាពបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងជួយបន្ធូរស្រាលភាពតានតឹង និងនាំមកនូវសិរីសួស្ដី លាភសំណាងជូនមនុស្សទៀតផង។ ដើមឈើមិនត្រឹមតែស្រស់ស្អាតដោយសារសោភ័ណភាពតូចច្រឡឹងប៉ុណ្ណោះទេ ថែមទាំងដោយសារផើងផ្ការ ដែលធ្វើពីវត្ថុធាតិដើមដ៏វិសេសវិសាលដូចជាកុលាលភាជន៍ ប៉សឺឡែន និងឈើទៀតផង។

ដើមឈើលំអ Kim Ngan គឺជាប្រភេទដើមឈើ “មាសប្រាក់”- នាំមកនូវលាបសំណាង 

លក្ខណៈទូទៅនៃដើមឈើលើតុ គឺមានរូបរាងតូចច្រឡឹង និងងាយស្រូលលើកដាក់។ ដើមឈើទាំងនេះរួមមានប្រភេទដើមឈើដាំលើដី ឬដើមឈើដាំក្នុងទឹក។ ជាពិសេស ដើមឈើមួយចំនួនត្រូវបានបត់ពត់ឲ្យចេញជារូបរាង Bonsai គួរឲ្យចម្លែកភ្នែកណាស់។ លោកស្រី Nguyen Thu Huong ម្ចាស់ហាងលក់ដើមឈើបៃតងមួយរូបនៅវិថី Hoang Hoa Tham ទីក្រុងហាណូយបានឲ្យដឹងថា៖

“ក្នុងរយៈពេល ១ ឆ្នាំថ្មីៗនេះ តម្រូវការទិញដើមឈើលំអការិយាល័យគឺចាប់ផ្ដើមមានការអភិវឌ្ឍ ហើយតម្រូវការនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ននេះ ការិយាល័យធ្វើការមានទំហំតូចល្មម ព្រមទាំងមានឧបការណ៍សម្ភារៈ និងឯកសារធ្វើការជាច្រើនទៀត។ ហេតុដូច្នេះហើយ  យើងត្រូវការដើមឈើ ដើម្បីតុបតែងលម្អទីកន្លែងធ្វើការ និង ធ្វើឲ្យខ្យល់មានភាពបរិសុទ្ធផងដែរ”។

ដើម្បីឆ្លើយតបនឹងតម្រូរការជ្រើសរើសទិញប្រភេទដើមឈើលំអលើតុនេះ នាបច្ចុប្បន្ននៅទីផ្សារ អ្នកលក់បានដាក់លក់ ដើមឈើជាច្រើនប្រភេទ និងសម្បូរបែប។ ផើងផ្កានីមួយៗមានតម្លៃពី ៨ ហ្មឺនដុង ដល់ ២៥ ហ្មឺនដុង។ លោកស្រី Nguyen Thi Huong Quynh អតិថិជនស្រឡាញ់ចូលចិត្តដើមឈើលើតុមួយរូបនៅវិថី Hoang Quoc Viet ទីក្រុងហាណូយបានចែករំលែកថា៖

“នាងខ្ញុំដាំដើមឈើលំអក្នុងរយៈពេលជាង ១ ឆ្នាំហើយ។ ចាប់ពីពេលដាំដើមឈើមក នាងខ្ញុំមានអារម្មណ៍បន្ធូរស្រាលភាពតានតឹង ហើយធ្វើឲ្យខ្យល់មានភាពបរិសុទ្រនៅក្នុងការិយាស័យធ្វើការ។ នាងខ្ញុំចូលចិត្តដើមឈើ Kim Ngan ណាស់ ដោយសារតាមហុងស៊ុយគឺមានន័យថា “មាសប្រាក់”។ ដើមឈើនេះ មិនត្រឹមតែងាយស្រួលថែរក្សាប៉ុណ្ណោះទេ ថែម ទាំងអាច រីកលូតលាស់ យ៉ាង ល្អ នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ទៀតផង”។

ដើមឈើលំអ Kim Tien នាំមកនូវសិរីសួស្ដីជូនអ្នកដាំ 

ទោះបីជាប្រភេទដើមឈើ Kim Ngan   Kim Tien   Truong Sinh  De Dai Vuong  Phat Loc  និង Loc Van ក៏ដោយ ដើមឈើលើតុហាក់ដូចជានាំធម្មជាតិខិតមកជិតមនុស្សថែមទៀត ហើយធ្វើឲ្យបរិយាកាសរស់នៅរបស់យើងមានភាពរស់រវើក និងទាក់ភ្នែកទៀតផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: [email protected]។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.