ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤

ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤

(VOVworld) - កម្មវិធីផ្សាយជាភាសាខ្មែរ កណាល់ផ្សាយជាភសាបរទេសនៃវិទ្យុ សម្លេងវៀតណាមមានក្តីសប្បាយរីក រាយណាស់ដែលបានវិលមកជួបជា មួយមិត្តអ្នកស្តាប់ឡើង វិញក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។ ក្នុង email ផ្ញើរមកកម្មវិធីមិត្ត Lam Sa Thy និស្សិតនាតីមួយនាក់នៅមហា វិទ្យាល័យ Can Tho (ភាគខាងត្បូង វៀតណាម) បានសរសេរថា៖ “កម្មវិធី អាចបក ស្រាយបន្ថែមអំពីសកម្មភាព ជួយជ្រោមជ្រែងខែយុវជនវៀតណាម ឆ្នាំ ២០១៤ ដែរឬទេ?”។


មិត្ត Nguyen Ngoc Chinh ប្រធានសមាគមនិស្សិតខេត្ត Bac Giang ប្រចាំនៅ ទីក្រុងហាណូយ (Image: doanthannien.vn)

លោកអ្នកនាងជាទីមេត្រី! កម្មវិធីផ្សាយជាភាសាខ្មែរ កណាល់ផ្សាយជាភសា បរទេសនៃវិទ្យុសម្លេងវៀតណាមមានក្តីសប្បាយរីករាយណាស់ដែលបាន
វិលមកជួបជាមួយមិត្តអ្នកស្តាប់ឡើង វិញក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះ។ កម្មវិធីសូមថ្លែងអំណរគុណចំពោះលោក Nguyen Van Den នៅ
ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) និងមិត្ត ចាន់ មុយហុង នៅកម្ពុជា
ដែលបានហៅទូរស័ព្ទន៍មកកម្មវិធីនិងរួមមតិដល់គេហទំព័រណ៍ www.vovworld.vn
របស់យើងខ្ញុំ ។ ក្នុង email ផ្ញើរមកកម្មវិធីមិត្ត Lam Sa Thy និស្សិតនាតីមួយនាក់
នៅមហាវិទ្យាល័យ Can Tho (ភាគខាងត្បូងវៀតណាម) បានសរសេរថា៖ “កម្មវិធី
អាចបកស្រាយបន្ថែមអំពីសកម្មភាពជួយជ្រោមជ្រែងខែយុវជនវៀតណាមឆ្នាំ
២០១៤ ដែរឬទេ?”។

មិត្ត Lam Sa Thy ជាទីមេត្រី! ក្នុងឱកាសរំលឹកខួបអនុស្សារវីរយ៍លើកទី ៨៣ នៃទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ (ថ្ងៃទី ២៦ មិនា) និងការជួយ
ជ្រោមជ្រែងខែយុវជនវៀតណាមឆ្នាំ ២០១៤ (ខែមិនា) សម្ព័ន្ធយុវជនគ្រប់ជាប់
ថ្នាក់បានសកម្មលាតត្រដាងអនុវត្តសកម្មភាពជាក់ស្តែង និងមានអត្ថន័យជា
ច្រើន។ នាដើមខែមិនា គណៈកម្មាធិការអចិន្ត្រៃន៍សម្ព័ន្ធយុវជនទីក្រុងហាណូយ
បានរៀបចំទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤។ នៅទីនេះ សម្ព័ន្ធយុវជនទីក្រុង
ហាណូយបានឧទ្ទេសនាមអំពី រូបសណ្ឋានស្ម័គ្រចិត្តចំនួន ៦  ដែលត្រូវបាន
លាត្រងដាងអនុវត្តក្នុងឆ្នាំ ២០១៤ ដូចជា រូបសណ្ឋាន “គ្រួសារស្ម័គ្រចិត្តសហគ
មន៍ស្ម័គ្រចិត្ត” “យុវជនស្ម័គ្រចិត្តប្រតិកម្មឆាប់រហ័រអំពីចរារចរណ៍” ជាដើម។ សមាជិកគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជននិងជានាយកមជ្ឈមណ្ឌល
ព័ត៌មានធនធានស្ម័គ្រចិត្តវៀតណាម លោក Vu Minh Ly បានឲ្យដឹងថា៖

“ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤ និងពានរង្វាន់ស្ម័គ្រចិត្តជាតិត្រូវបានរៀប
ចំគឺ ឡើងសំដៅលើកសរសេរបុគ្គលនិងសមូហភាពដែលមានសកម្មភាព
ស្ម័គ្រចិត្តឆ្នើមបំផុតក្នុងឆ្នាំ។ ក្រៅពីនោះ សកម្មជនស្ម័គ្រចិត្តបរទេសក៏ដើរ
តួនាទីសំខាន់ផងដែរ។ នាបច្ចុប្បន្ន យើងខ្ញុំទទួលបានសកម្មជនស្ម័គ្រចិត្ត
បរទេសដែលមកដល់វៀតណាម។ ទន្ទឹមនឹងនោះ យើងខ្ញុំបើកទូលាយ
កិច្ចសហប្រតិបត្តិការ ជាមួយអង្គការស្ម័គ្រចិត្តអន្តរជាតិចំនួន ៤០ ទៀត
ផង។ តាមរយៈការជួយឧបត្ថម្ភរបស់សម្ព័ន្ធយុវជនអ្នកស្ម័គ្រចិត្តបរទេស
នានាបានមានការរួមវិភាគទានជាក់ ក្នុងការជួយឧបត្ថម្ភកុម៉ារនៅតំបន់
ព្រៃភ្នំឆ្ងាយដាច់ស្រយាលនិងការកសាងសាលា រៀន ជាដើម។”

សកម្មភាពជាក់ស្តែងជាច្រើនរបស់សកម្មជនស្ម័គ្រចិត្តត្រូវបានរៀបចំឡើង
(Image: doanthanhnien.vn)

ទិវាបុណ្យនេះបានជំរុញចលនាស្ម័គ្រចិត្តឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀតក្
នុងសង្គម។ មិត្ត Nguyen Ngoc Chinh ប្រធានសមាគមនិស្សិតខេត្ត Bac Giang
ប្រចាំនៅ ទីក្រុងហាណូយ បានចែករំលែកថា៖

“ក្នុងរយៈពេល ៣ ឆ្នាំ ធ្វើសកម្មភាព ខ្ញុំបានមានសកម្មភាពជាក់ស្តែងជាច្រើន សំដៅទៅរកប្រជាជននៅខេត្ត Bac Giang ដូចជា កម្មវិធី “អាវកក់ក្តៅរដូវរដារ”
និងកម្មវិធី “ប្អូនខ្ញុំទៅប្រឡង” ជាដើម។ ក្រៅពីនោះខ្ញុំបានមានឱកាសធ្វើការ
ជាមួយ អ្នកស្ម័គ្រចិត្តបរទេស។ ជំនះពុះពារលើរបងភារសាយើងខ្ញុំបានចែករំ
លែកជាមួយគ្នានូវខ្លឹមសារនិងបទពិសោធន៍។ ខ្ញុំកាន់តែមានទំនុកទិកចិត្ត ខ្លួន
ឯងតាំងពីពេល ចូលរួមសកម្មាភាពនេះ។”

មិត្ត Lam Sa Thy ជាទីមេត្រី! សង្ឃឹមថា៖ មិត្តនឹងចូលរួមបណ្ដាសកម្មភាពស្ម័គ្រ ចិត្តគួរឲ្យចាប់ចិត្តនៅតំបន់របស់ខ្លួននារដូវក្តៅខាងមុខនេះ។ សូមមិត្តជូរសរសេរ សំបុត្រនិងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយកម្មវិធីផ្សាយជាភាសាខ្មែរ!
លោកអ្នកនាងជាទីមេត្រី! ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះគឺ
ការឆ្លើយសំណួរនាខែមិនា។ ខ្សែភាពយន្ត “រូបភាពដែលបាត់បង់” របស់អ្នក​ដឹក
នាំ​រឿង ប៉ាន់ រិទ្ធី គឺជាចម្លើយនៃសំណួរ “ខ្សែភាពយន្តណារបស់កម្ពុជាដែល
ដណ្តើមបានរង្វាន់នៅមហោស្រពខ្សែភាពយន្តទីក្រុង Cannes ឆ្នាំ ២០១៣?”។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរក្នុងខែគឺ៖ “ថ្ងៃណាគឺជាទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុងនិងឯកភាព
ប្រទេសវៀតណាម?”។ ​​ រាល់ចំលើយសំបុត្រ  email ​សូមផ្ញើមក​អាស័យ​ដ្ឋាន​៖
កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ ​[email protected]។ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេស
មួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.