ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ទំនៀមទំលាប់ចំរើនជន្មាយុ-ភាពស្អាតនៃវប្បធម៌វៀតណាម

ទំនៀមទំលាប់ចំរើនជន្មាយុ-ភាពស្អាតនៃវប្បធម៌វៀតណាម

លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសប្បាយរីករាយដោយបានជួបលោកអ្នកនាងក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ដើមដំបូងក្នុងឆ្នាំថ្មី២០១៤។ក្នុងលិខិតផ្ញើរមកកម្មវិធីយើងខ្ញុំសុទ្ធតែទទួលបានក្តីស្រឡាញ់របស់មិត្តអ្នកស្តាប់ចំពោះកម្មវិធី ភាសាខ្មែរេបស់យើងខ្ញុំ។ ក្នុង email ផ្ញើមកកម្មវិធី មិត្ត ប៉ុន ហេង បានស្នើកម្មវិធីឧទ្ទេសនាមអំពីពិធីចំរើនជន្មាយុរបស់ប្រជាជនវៀតណាម។ តាមសំណូមពររបស់មិត្ត បុនហេងនិងមិត្តអ្នស្តាប់ទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីពិធីចំរើនជន្មាយុ។សូមអញ្ជើញមិត្តបុនហេងនិងមិត្តអ្នកស្តាប់តាមដានស្តាប់។



    មិត្តបុនហេងនិងមិត្តអ្នកស្តាប់ជាទីមេត្រី!

        ក្នុងអារម្មណ៌របស់ប្រជាជនវៀតណាម ប្រការសុភមង្គលធំជាទីបំផុត
សម្រាប់កូនចៅគ្រួសារដេលមានជនអាយុយឺនយូរ។ ពិធីចំរើនជន្មាយុៈជាលក្ខណៈ
វប្បធម៌ស្អាតជាប្រពៃណី​ដ៏ល្អ របស់ប្រជាជនវៀតណាម ដោយប្រកាសនេះ
សម្តែងនូវការគោរព ទឹកចិត្តកតាញូរតបស្នងសងគុណរបស់កូនចៅចំពោះជន
ចាស់ជរា។​

        ជាធម្មតា គេជានិច្ចកាលរៀបចំពិធីនេះសម្រាប់ជនមានអាយុ៧០​ឆ្នាំឡើងទៅ។
ពិធីជន្មាយុ ធ្លាប់បានប្រារព្វឡើងក្នុងឪកាសថ្ងៃកំណើត ឬក្នុងឪកាសបុណ្យតេតប្រពៃ​ណីរបស់វៀតណាម។       

ក្នុងថ្ងៃនេះផ្ទះបានតុបតែងលំអ​ដោយផ្កា របស់របរ
ដែលមានខ្លះ​នៅឪកាសនេះគឺស្លា ម្លូ ស្រាជាដើម។ កូនចៅមកប្រសិទ្ធពរជូនលោក​តា លោកយាយ ឪពុកម្តាយឲ្យមានអាយុយឺនយូរ។ រួមជាមួយគ្រួសារ តំណាងរបស់សមាគមជនចាសជរា រដ្ឋ​អំណាចមូលដ្ឋាន​បានមកជូនអំ

ណោយ។​ចែករំលែកក្តីសប្បាយរីករាយជាមួយគ្រួសារយើងខ្ញុំ លោក Hoang Van Lam សមាជិកសមាគមន៍ជចាស់ជរានៅឃុំ Kieu Kỵ ស្រុក Gia Lam ហាណួយបានចែករំលែកថា៖

        “ពេលក្នុងឪកាសនិទាឃៈរដូវមកដល់ម្តងៗយើងខ្ញុំជាប់រវល់ជាមួយការងាររៀប​ចំពិធីជន្មាយុឲ្យជនចាស់ជរាក្នុងឃុំ។ មានអាយុយឺនយូរជា ប្រកាដ៏ថ្លៃថ្នូបំផុតមនុស្សម្នាក់ៗ។ ដោយហេតុនេះ យើងខ្ញុំចង់ថែរក្សាចរឹតលក្ខណៈស្អាតនេះ។​កូនចៅដឹងគុណលោកតាលោយាយ ឪពុកម្តាយ គឺមុនបង្អស់ប្រសិទ្ធិពរជូនលោកតាលោកយាយ ឪពុកម្តា យមានអាយុយឺនយូរ"។          
       តាមទំនៀមទំលាប់របស់តំបន់នីមួយៗនិងលក្ខណៈគ្រួសារនីមួយៗ ពិធីចំរើនជន្មាយុ    បានរៀបចំឡើងដោយខុសៗគ្នា ។ ប៉ុន្តែ ពិធីចំរើនជន្មាយុរបស់ជនវៀតណាម
សុទ្ធតែមានអត្ថន័យមនុស្សសាស្ត្រដ៏ខ្ពង់ខ្ពស់។ នេះគឺជាគុណធម៌៖ហូបទឹកនឹកដល់ប្រភពដើម បួងសួងអោយលោកតាលោកយាយ មានសុខភាពល្អ អាយុយឹនយូរ។ តាមរយៈការរៀបចំពិធីជន្មាយុជនចាស់ជរានឹងមានអារម្មណ៍កក់ក្តៅ សុភមង្គល។ 

មិត្ត Bun Heng និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

      នៅខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមអំពីចំណុចមួយចំនួននៃ
ពិធីជន្មាយុនៅវៀតណាម។ ក្នុងឱកាសចូលឆ្នាំថ្មីមមីឆស័ក យើងខ្ញុំសូមប្រសិទ្ធពរអស់លោកអ្នកនាងមានសុខភាពល្អ សុភមង្គល គ្រប់ប្រការ៕

       

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.