![]() |
ពីប្រទេសកម្ពុជា មិត្ត វ៉ា សុនីតា មានគោលបំណងចង់ស្ដាប់ការឧទ្ទេសនាម អំពីពិធីបុណ្យប្រណាំងសត្វគោនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ពិធី បុណ្យប្រណាំងសត្វគោ Bay Nui នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យសែនដូនតាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែ ១០ តាមច័ន្ទគតិ។ នេះជាទំនៀមទំលាប់វប្បធម៌ ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាម។ ចាប់ តាំងពីអតីតកាល ជនរួមជាតិខ្មែរភាគខាងត្បូងវៀតណាមសុទ្ធតែប្រកបរបរធ្វើ ស្រែ។ ពួកគេប្រើប្រាស់សត្វគោដើម្បីភ្ជួរដី ហេតុនេះហើយ សត្វគោត្រូវបាន ប្រជាកសិករថែទាំយ៉ាងហ្មត់ចត់ណាស់។ នាពេលធ្វើស្រែ ពួកគេតែងតែរៀប ចំការប្រណាំងសត្វគោ ហើយល្បែងនេះបានក្លាយទៅជាទំលាប់ជាបណ្ដើរៗ។ ចាប់តាំងពីនោះមក ការប្រណាំងសត្វគោបានក្លាយទៅជាពិធីបុណ្យដ៏ពិសេស ដោយឡែករបស់ជនជាតិខ្មែរ Bay Nui ខេត្ត An Giang នាពេលបុណ្យសែន ដូនតាមកដល់ម្ដងៗ។ ចាប់តាំងពីឆ្នាំ១៩៩២កន្លងមក ពិធីបុណ្យប្រណាំងសត្វគោ ត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយធំ និងមានលក្ខណៈជំនាញជាងមុន ហេតុ ដូច្នេះហើយ ប្រជាកសិករក៏យកចិត្តទុកដាក់ជាច្រើនដល់ការជ្រើសរើសនិងថែទាំ សត្វគោដើម្បីយក មកប្រកួតដែរ។ តាមការកំណត់ប្រណាំងគោនោះ បេក្ខជន ម្នាក់ៗនឹងបញ្ជាសត្វគោមួយគូដើម្បីចូលរួមប្រណាំង។ បេក្ខជន២នាក់នឹងប្រកួត គ្នាផ្ទាល់ដើម្បីជ្រើសរើសអ្នកឈ្នះឈានដល់វគ្គប្រកួតជាបន្ត។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រណាំងសត្វគោ Bay Nui ជានិច្ចកាលទាក់ទាញការចូលរួមទស្សនា និងគាំទ្ររបស់មនុស្សយ៉ាងច្រើនកុះករ។ សត្វគោណាដែលដណ្ដើមបានពាន រង្វាន់ខ្ពស់ក្នុងការប្រណាំង មិនត្រឹមតែនាំមកនូវមោទនភាពសម្រាប់ម្ចាស់គោ ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសេចក្ដីសោមនស្សរីករាយនិងសេចក្ដីសង្ឃឹមអំពី រដូវអំណោយផលសម្រាប់ភូមិស្រុកទាំងមូលទៀតផង។
![]() |
ពីប្រទេសឡាវ មិត្ត Thimmavong បានផ្ញើរសំណួរថា៖ “មុខម្ហូបអាហារ ដ៏ពិសេសដោយឡែកនៅក្នុងរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយគឺមុខម្ហូបអ្វីខ្លះ?” លោកអ្នកនាងជាទីមេត្រី! និយាយដល់មុខម្ហូបដ៏ពិសេសដោយឡែកនៃរដូវស្លឹក ឈើជ្រុះនៅទីក្រុងហាណូយ គឺនិយាយដល់អំបុក។ អំបុកត្រូវបានធ្វើពីស្រូវ ដំណើបខ្ចី។ ភូមិ Vong នៅខ័ណ្ឌ Cau Giay ត្រូវបានគេចាត់ទុកថា ជាប្រភពដើម នៃអំបុកហាណូយ។ ឆ្លងកាត់ពេលវេលាជាច្រើនមក ប្រជាជនហាណូយបានកែច្នៃអំបុកក្លាយ ទៅជាមុខម្ហូបដ៏សម្បូរបែបដូចជា៖ បង្អែមអំបុក អំបុកឆា បាយដំណើបអំបុក នំអំបុក ជាដើម។
ខ្យងស្ងោរក្ដៅក៏ជាមុខម្ហូបដែលត្រូវបានប្រជាជនហាណូយនិយមចូលចិត្តនៅក្នុងរដូវស្លឹកឈើជ្រុះផងដែរ។ ខ្យងត្រូវបានស្ងោរជាមួយស្លឹកគ្រែ ស្លឹកក្រូច ឆ្មានិងខ្ញី ពិសារជាមួយទឹកជ្រលក់ធ្វើពី ខ្ទឹម ម្ទេស ស្លឹកក្រូចឆ្មានិងស្លឹកគ្រែដែល ត្រូវបានហាន់ដាក់ចូលក្នុងទឹកត្រី។ ទាំងអស់នោះបានបង្កើតឡើងមុខម្ហូបឈ្ងុយ ឆ្ងាញ់និងវិសេសវិសាលនៃរដូវស្លឹកឈើជ្រុះហាណូយ។
ក្រៅពីមុខម្ហូបខាងលើ នាពេលមកដល់ទីក្រុងហាណូយនៅក្នុងរដូវស្លឹក ឈើជ្រុះ លោកអ្នកនាងអាចពិសារមុខម្ហូបផ្សេងៗដ៏វិសេសវិសាលដូចជា៖ នំ បុណ្យសំពះព្រះខែប្រពៃណី បាញ់ជំនឿក ជាដើម។
ពីប្រទេសបារាំង មិត្ត Gaetan បានផ្ញើរសំណួរថា៖ “នៅវៀតណាម តើគេ នៅតែប្រើប្រាស់ប្រៃសណីយ៍សាធារណៈដែរឬទេ?” លោកអ្នកនាងជាទីមេត្រី! ក្នុងយុគសម័យឌីជីថល់នាបច្ចុប្បន្ន បើទោះជាប្រៃសណីយ៍អេឡិចត្រូនិកមាន ការអភិវឌ្ឍនិងការនិយមចូលចិត្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃក្ដី ប៉ុន្តែយើង មិនអាចបដិសេធតួនាទីនិងអត្ថប្រយោជន៍នៃប្រៃសណីយ៍សាធារណៈបានឡើយ។ នៅប្រទេសវៀតណាម គេនៅតែរក្សាប្រែសណីយ៍និងប្រអប់សំបុត្រសាធា រណៈ ហើយនឹងបន្តអភិវឌ្ឍន៍សេវាកម្មនេះ។ បណ្ដាញប្រៃសណីយ៍សាធារណៈ ត្រូវបានសាងសង់ឡើងនិងអភិវឌ្ឍន៍តាមផែនការមេរបស់ស្ថាប័នរដ្ឋមានសមត្ថ កិច្ចនានា។ ជាធម្មតា គេតែងតែដំឡើងប្រៃសណីយ៍និងប្រអប់សំបុត្រសាធារណៈ នៅទីកន្លែងសាធារណៈនានាដូចជា ស្ថានីយ៍រថភ្លើង កំពង់ផែសមុទ្រ អាកាស យានដ្ឋាន ច្រកទ្វារព្រំដែន និងទីប្រជុំជន។ ប្រអប់សំបុត្រសាធារណៈត្រូវបាន ដំឡើងនៅទីតាំងងាយស្រួលចំពោះការផ្ញើរសំបុត្រ របស់ប្រជាជន និងការប្រមូលសំបុត្ររបស់សហគ្រាសផ្គត់ផ្គង់សេវាកម្ម។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ [email protected]. លោកអ្នកនាងអាចស្ដាប់កម្មវិធីផ្សាយជាប្រចាំថ្ងៃ តាម ដានព័ត៌មាននិងទាក់ទងជាមួយយើងខ្ញុំ នៅលើគេហទំព័រវ៉ែបសាយ vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបណ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕








