ប្រអប់សំបុត្រមិត្តអ្នកស្តាប់

កម្មវិធីជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុកកំណើតក្នុងបុណ្យតេត ២០១៧

កម្មវិធីជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុកកំណើតក្នុងបុណ្យតេត ២០១៧

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិង ទូរស័ព្ទចំនួន ​ ២២២ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៩លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភា សាខ្មែរ នឹងឆ្លើយសំណួររបស់លោក Viengxay អតីតនិស្សិតឡាវនៅវៀតណាម ដែលបានសួរ ថា៖ បណ្ដានិស្សិតដែលមានស្ថានភាពលំបាក ទទួលបានជំនួយឧបត្ថម្ភអ្វីខ្លះដើម្បីធ្វើដំណើរ ទៅស្រុកកំណើតក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វ​ស័ក​ ២០១៧ ខាងមុខ ដែរឬទេ?

កម្មវិធីជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុកកំណើតក្នុងបុណ្យតេត​ (VNA)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់
 ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង
ទូរស័ព្ទចំនួន​ ២២២ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៩លើពិភព
លោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជា
ភាសាខ្មែរ នឹងឆ្លើយសំណួររបស់លោក Viengxay អតីតនិស្សិតឡាវនៅ
វៀតណាម ដែលបានសួរថា៖ បណ្ដានិស្សិតដែលមានស្ថានភាពលំបាក
ទទួលបានជំនួយឧបត្ថម្ភអ្វីខ្លះដើម្បីធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាស
ទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំរកានព្វ​ស័ក​ ២០១៧ ខាងមុខ ដែរឬទេ?

        លោក Viengxay និងលោកអ្នកនាងជាទីមេត្រី!

        បុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) គឺជាពេលវេលាពិសិដ្ឋចំពោះ
 ជនជាតិវៀតណាម។ មិនថាជនណាកំពុងរៀនសូត្រនិងធ្វើការនៅ
ឆ្ងាយពីស្រុកកំណើតគឺសុទ្ធតែចង់វិលជួបជុំជាមួយគ្រួសារ។​ យល់ច្បាស់
អំពីបំណងប្រាថ្នារបស់និស្សិតក្រីក្រនានាដែលកំពុងរៀនសូត្រនៅ
រដ្ឋធានីនាហាណូយសម្ព័ន្ធយុវជនមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបាន
អនុវត្តកម្មវិធីផ្តល់កម្ចីសំរាប់និស្សិតធ្វើដំណើរទៅស្រុកកំណើតទទួល
បុណ្យ​តេតឆ្នាំ ២០១៧។ សកម្មភាពជាក់ស្តែងនេះបាន ប្រមូលប្រាក់
ចំនួន ២០ លានដុងដើម្បីត្រៀមសំរាប់បណ្ដានិស្សិតខ្ចី។ ទោះបើជា
និស្សិតម្នាក់ៗអាចខ្ចីប្រាក់បានត្រឹមពី ៥០ ម៉ឺនដល់ ១ លានដុងក្តី
ប៉ុន្តែ ចំនួនប្រាក់នេះ មានអត្ថន័យសំខាន់ក្នុងស្ថានភាពនេះ។ កញ្ញា
 Nguyen Que Chi និសិ្សតមួយរូប នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ
បានចែករំលែកថា៖

        «ខ្ញុំបានព្រួយបារម្ភណ៍ណាស់ក្នុងពេលដែលគិតដល់ការការធ្វើ
ដំណើរទៅ ស្រុកកំណើរក្នុងបុណ្យតេត។ ប៉ុន្តែ មហាវិទ្យាល័យបានបង្ក
លក្ខណៈសំរាប់ខ្ញុំក្នុងការខ្ចីប្រាក់និងទិញសំបុត្រឡាន ខ្ញុំសប្បាយរីករាយ
និងនឹងនចិត្តណាស់។ ចំពោះខ្ញុំនិងនិស្សិតដែលមានស្ថានភាពលំបាក
សំបុត្រឡានក្នុងថ្ងៃបុណ្យតេតគឺជាអំណោយមានអត្ថន័យដ៏ធំធេង។
 តាមរយៈនោះ ខ្ញុំចាប់អារម្មណ៍បានមនោសញ្ចេតនានិងការយកចិត្ត
ទុកដាក់របស់គ្រូបង្រៀននិងមិត្តភ័ក្ត។»

        មិនត្រឹមតែនៅរដ្ឋធានីហាណូយ សម្ព័ន្ធយុវជនទីក្រុង Hai Phong
(ភាគខាង ជើងវៀតណាម) បានសហការជាមួយមន្ទីគមនាគមន៍និង
បណ្ដាអង្គភាពដឹកជញ្ជូនក្នុងទូទាំងទីក្រុងបានរៀបចំកម្មវិធីប្រគល់ជូន
រាប់ពាន់សំបុត្រឡានក្រុងនិង អំណោយសំរាប់និស្សិតក្រីក្រក្នុងបុណ្យចូល
ឆ្នាំរកានព្វស័ក ២០១៧។ នាថ្ងៃចាប់ ផ្តើមកម្មវិធីនេះ​ ថ្ងៃទី ១៨ មករា
សំបុត្រចំនួន ៤០០ និងអំណោយចំនួន ១៧០ កញ្ចប់ត្រូវបានប្រគល់
ជូនឲ្យបណ្ដានិស្សិតក្រីក្រ។ ខុសពីប៉ុន្មានឆ្នាំទៅមិញ បរិមាណសំបុត្រឆ្នាំ
 ២០១៧ គ្មានកំហិតទេ មហាវិទ្យាល័យទាំងឡាយក្នុងទីក្រុង Hai Phong
ឲ្យតែផ្ញើបញ្ជីរាយនាមនិស្សិតមានស្ថានភាពលំបាកដល់សម្ព័ន្ធយុវជន
ទីក្រុង បន្ទាប់នោះ សម្ព័ន្ធយុវជននឹងទាក់ទងជាមួយបណ្ដាក្រុមហ៊ុន
ដឹកជញ្ជូន ដែលចូលរួមកម្មវិធីពោលខាងលើដើម្បីទទួលសំបុត្រឥតគិត
ថ្លៃ។

        ចលនារួមដៃជួយនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុក
កំណើត ក្នុងឱកាសបុណ្យតេតឆ្នាំ ២០១៧ កំពុងរីកសាយភាយក្នុងមហា
វិទ្យាល័យ អនុវិទ្យាល័យនិងសាលាមធ្យមសិក្សាក្នុងទូទាំងខេត្ត Thua
Thien Hue ភាគ កណ្ដាលវៀតណាម ផងដែរ។ សម្ព័ន្ធយុវជនមហាវិទ្យាល័យ
ភាសាបរទេសទីក្រុង Hue បានរៀបចំកម្មវិធីសិល្បៈ «ចង្វាក់ភ្លេងនិទាឃ
រដូវ» សំដៅរៃអង្គាសថវិការ ទិញសំបុត្ររថភ្លើងសំរាប់បណ្ដានិស្សិតក្រីក្រ
ដែលរងឥទ្ធិពលដោយទឹកជំនន់។ កម្មវិធីនេះបានប្រមូលផ្តុំប្រាក់ចំនួន
១០ លានដុង។

        ក្រៅពីសកម្មភាពជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាក បណ្ដា
ចលនា អបអរសាទរនិទាឃរដូវឆ្នាំ ២០១៧ ដូចជា ការប្រកួតកីឡា សិល្បៈ
 សុទ្ធតែ ត្រូវបានរៀបចំយ៉ាងសកម្មផងដែរ។ សកម្មភាពទាំងនេះនឹង
បង្កើតឡើងទីលាន កំសាន្តផូរផង់មួយដែលមិនត្រឹមតែទាក់ទាញការចូល
រួមរបស់និស្សិតវៀតណាម ប៉ុណ្ណោះទេថែមទាំងនិស្សិតបរទេសទៀតផង
ដែលកំពុងរៀនសូត្រនៅវៀតណាម ទៀតផង។ តាមរយៈនោះ និស្សិត
បរទេសនឹងស្វែងយល់បន្ថែមអំពីវប្បធម៌និង ស្មារតីឧបត្ថម្ភគ្នាទៅវិញ
ទៅមករបស់ជនជាតិវៀតណាម ហើយសម្របខ្លួនចូល ក្នុងបរិយាកាស
សប្បាយរីករាយទទួលបុណ្យឆ្នាំថ្មីឆ្នាំរកានព្វស័ក ២០១៧។

        លោក Viengxay និងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាង
ពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើ
តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារ
បរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: [email protected]។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់
ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។
កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.