ប្រអប់សំបុត្រមិត្តអ្នកស្តាប់

កោះ Phu Quoc (ខេត្ត Kien Giang)

កោះ Phu Quoc (ខេត្ត Kien Giang)

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្ត ចិន្តា (ភ្នំពេញ-កម្ពុជា) យើងខ្ញុំនឹងឧទ្ទេសនាមចំពោះអស់លោកអ្នក នាងអំពីកោះ Phu Quoc (ខេត្ត Kien Giang ) ជាតំបន់ទេសចរណ៍គួរ អោយទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ

លោកអ្នកនាងជាទីមេត្រី!

          ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត
ណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៤៤ពីប្រទេសនិងតំបន់ដែនដីចំនួន
១៤។ សូមអរគុណអស់លោកអ្នកនាងបានផ្ញើសំបបុត្រនិងទូរស័ព្ទមកយើងខ្ញុំ។

កោះ Phu Quoc (http://www.phuquoc.tv/)

          ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្ត ចិន្តា
 (ភ្នំពេញ-កម្ពុជា) យើងខ្ញុំនឹងឧទ្ទេសនាមចំពោះអស់លោកអ្នកនាងអំពីកោះ Phu Quoc
 (ខេត្ត Kien Giang -ភាគខាងត្បូងវៀតណាម) ជាតំបន់ទេសចរណ៍គួរ អោយទាក់
ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៖

          Phu Quoc ជាកោះទេសចរណ៍ធំបំផុតនៅវៀតណាម ចំណុះស្រុកPhu Quoc  
ខេត្ត  Kien Giang។ ពីយូរណាស់មកហើយ Phu Quoc បានល្បីឈ្មោះ ​ដោយ​បាន
ប្រសិទ្ធិនាមជា​៖  កោះពេជ្យនៅភាគខាងត្បូងវៀតណាម។

          កោះPhu Quoc  មានផ្ទៃដីជិត៦០០គីឡូម៉ែត្រក្រឡា ប្រវែង៥០គីឡូម៉ែត្រ ដោយ
មាន ឆ្នេរសមុត្រវែងអន្លាយស្អាតអស្ចារ្យ និងមានភ្នំជាង១០០ និងព្រៃគប់។ បានជា 
នាំ មកនូវសក្ដានុភាពទេសចរដ៏សម្បូរបែបទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។  ពិសេស ឆ្នាំ ២០០៦ តំបន់អភិរក្សជីវចម្រុះឆ្នេសមុទ្រ និងសមុទ្រកោះ Kien Giang
ត្រូវបាន UNESCO ទទួលស្គាល់ជាមណ្ឌលអភិរក្សជីវចម្រុះពិភពលោក  ដែលក្នុង
នោះ Phu Quoc ជាមោទនភាពរបស់ប្រជាជននៅកោះ។

កោះ Phu Quoc (http://www.phuquoc.tv/)


          អ្នកណាមួយដែលមិនទាន់ស្គាល់ដល់ Phu Quoc  សុទ្ធតែមាន​បំណងប្រាថ្នា​
បានមកដល់ កោះ ពេជ្យនេះដើម្បីទទួលផលិតផលទេសចរនៅទីនេះ ដូចជា៖​ងូត
ទឹក សមុទ្រ  ឡើងភ្នំ សំរាក់លំហែកាយ …លៗ ផលិតផលទេសចរណ៍នៅទីនេះក៏
បានផ្សាភ្ជាប់ជាមួយបណ្ដាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទំលាប
របស់ប្រជាជននៅលើកោះនេះ។ មិត្ត Nguyen Phuong Anh ភ្ញៀវទេសចរពីហាណូយ
 បានអោយដឹងថា៖

          “ មកដល់ Phu Quoc  ខ្ញុំឃើញជីវភាពរស់នៅដ៏សុខសាន្តត្រាណ ​និង ទិដ្ឋ
ភាពស្រស់ស្អាត។ ពិសេស នៅទីនេះនៅរក្សាបានចំណុចរហោស្ថានមួយដ៏អស្ចា្យ។”

          ប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Kien Giang បានវិនិយោគកសាងប្រព័ន្ធ ភោជនីដ្ឋាន  សណ្ឋាគារ ដោយមានបន្ទប់ចំនួន១៨០០ដើម្បីបំរើភ្ញៀវទេសចរ  Phu Quoc ។
 រួមជាមួយនោះ ទឹកប្រាក់ចំនួនរាប់លានលានដុងក៏បានវិនិយោគ កសាងប្រព័ន្ធ
គមនាគមន៍ តភ្ជាប់ស្រុកកោះ  Phu Quoc ជាមួយតំបន់ទេសចរណ៍ នានាទៀតផង។
 នាបច្ចុប្បន្ន ផ្លូវសមុទ្រ មាននាវាល្បឿនលឿនពីទីក្រុង Rach Gia និងទីរួមខេត្ត Ha
Tien មានចំនួន៥ជើងក្នុងមួយថ្ងៃ។ ផ្លូវអាកាស តភ្ជាប់ Phu Quoc  ជាមួយទីក្រុងហាណូយ ទីក្រុងហូជីមិញ Can Thoនិង Rach Gia មានរហូតដល់១៥ដល់២០ជើង
 ហោះហើរក្នុងមួយថ្ងៃ បំរើភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាស្រុកកោះ
 Phu Quoc  នេះ។ 

          លោកអ្នកនាងជាទីមេត្រី!

            សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ  
ហើយមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំ ត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖  http://vovworld.vn/។រាល់សំណួរមតិ របស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយ
ជាភាសាបរទេសវិទ្យុសម្លេង វៀតណាម  លេខ៤៥ វិថី  Ba Trieuខ័ណ្ឌ Hoan​ Kiem​
រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.