ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ក្បាច់គុណ Akido នៅវៀតណាម

ក្បាច់គុណ Akido នៅវៀតណាម

(VOVworld) - ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រ email និងទូរស័ព្ទចំនួន ២០៧ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ​ កម្មវិធីផ្សាយជាភាសា ខ្មែរយើងខ្ញុំសូមឆ្លើយសំនួរក្នុងសំបុត្ររបស់ មិត្តអ្នកស្តាប់មួយចំនួន។

នាបច្ចុប្បន្ន មានក្លឹប Akido ចំនួន ១៨ ដោយមានសិក្ខកាមរាប់រាយនាក់នៅទីក្រុង ហាណូយ។ (Image: AKIDO VIETNAM)


       (VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុ
សម្លេងវៀតណាម ទទួលបានសំបុត្រ email និងទូរស័ព្ទចំនួន ២០៧ របស់
មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ​ កម្មវិធីផ្សាយជាភាសាខ្មែរយើងខ្ញុំសូមឆ្លើយ
សំនួរក្នុងសំបុត្ររបស់មិត្តអ្នកស្តាប់មួយចំនួន។ សូមអញ្ជើញលោកអ្នក
នាងតាមដានស្តាប់។

        ក្នុង email ផ្ញើរមកកម្មវិធី មិត្ត ប្រាក់ អក្ខរា ពីរាជធានី ភ្នំ ពេញ កម្ពុជា
បាន សរសេរថា៖ “ខ្ញុំហ្វឹកហាត់វិញ្ញាសារក្បាច់គុណ Akido នៅទីក្រុង
ភ្នំពេញក្នុងរយៈពេលជាង ១ ខែហើយ។ ខ្ញុំចង់ដឹងថា៖ ប្រភេទក្បា​ច់គុណ
នេះអភិវឌ្ឍន៍នៅ​វៀតណាមដែរឬទេ? សូមថ្លែងអំណរគុណចំពោះកម្មវិធី”។
មិត្ត ប្រាក់​ អក្ខរា ជាទីមេត្រី! ត្រូវ បានឧទ្ទេសនាមជាលើកដំបូងនៅវៀតណាម
នាឆ្នាំ ១៩៥៨ ដោយគ្រូក្បាច់គុណ Dang Thong Phong  Akido គឺជាវិញ្ញាសារ
ក្បាច់គុណដែលមានប្រភពដើមពី ជប៉ុនដោយគ្រូក្បាច់គុណ Morihei Ueshiba
(១៨៨៣-១៩៦៩) បានបង្កើតឡើង នាដើមសតវត្សទី ២០។ ដោយមានបច្ចេក
ទេសទន់ភ្លន់ Akido គ្មានចរិតលក្ខណៈបដិបក្ខឡើយ។​ ទស្សនៈរបស់អ្នកហ្វឹក
ហាត់ប្រភេទក្បាច់គុណនេះត្រូវបានចាត់ទុកគូបដិបក្ខជាមិត្តស្តែងចេញាម
គោលការកំរើកចលនានិងចប្ចេកទេសនដោះខ្លួនតាមការវាយប្រហារជារង្វាង់
មូលប្តូរប្រៀបខ្លាំងរបស់គូប្រជែងក្លាយទៅជាប្រៀបខ្លាំងរបស់ខ្លួន​ដើម្បីជៀស
វាងស្នាមរបួសមិនចាំបាច់។ អ្នកហ្វឹកហាត់ Akido អាចរកឃើញសមត្ថភាព
ការពារខ្លួនឯងស្មារតីសុខភាពនិងសេក្តីស្រឡាញ់ពីប្រភេទកីឡានេះ។ ខុស
គ្នាពីប្រភេទក្បាច់គុណផ្សេងៗគោលដៅនៃប្រភេទកីឡានេះគឺមិនយកឈ្នះ
លើគូបដិបក្ខទេគឺយកឈ្មះខ្លួនឯង ប៉ុណ្ណោះ។ ដោយហេតុនេះ Akido បាន
ហួសពីកំរិតនៃប្រភេទ ក្បាច់គុណកំលាំងកាយហើយក្លាយទៅជាប្រភេទ
ក្បាច់គុណព្រលឹង។ ដោយមានចរិតលក្ខណៈវិសេសវិសាលនោះ Akido កាន់តែទាក់ទាញការចូលរួមមនុស្សម្នាគ្រប់រូបជាច្រើន ជាពិសេសសមាជិក
និមួយៗក្នុងគ្រួសារក៏ចូលចិត្តហ្វឹកហាត់វិញ្ញាសារនេះ ផងដែរ។ លោក Nguyen
Nam Hong នៅខ័ណ្ឌ Dong Da ទីក្រុងហាណូយបានចែករំលែកថា៖

 “ការងារណាក៏ជាប់រវល់ដែរ។ ប៉ុន្តែ ដោយក្តីស្រាឡាញ់​ Akido ដោយហេតុនេះ នណាក៏អាចលៃទុកវេលាសំរាប់ប្រភេទកីឡានេះ។ ខ្ញុំបានទៅហ្វឹកហាត់ មុន
ពេលកូនខ្ញុំហើយ។ នាគ្រាដំបូង ខ្ញុំមិនស្គាល់ដល់វិញ្ញាសារក្បាច់គុណនេះទេ ខ្ញុំបានព្រួយបារម្ភណាស់។ ប៉ុន្តែ កាន់តែហ្វឹកហាត់កាន់តែធ្វើឲ្យខ្ញុំចូលចិត្ត
ប្រភេទកីឡានេះថែមទៀត។ Akido នាំមកនូវសុខភាពល្អ។ ដោយហេតុនេះ ខ្ញុំសម្រេចនាំកូនប្រុសទៅហ្វឹកហាត់ Akido ដើម្បីមានសុខភាពល្អ បង្កើតការ
អត់ ធ្មត់និងចេះសុធីរធម៌ជាមួយមនុស្សម្នាក់។”

នាបច្ចុប្បន្ន មានក្លឹប Akido ចំនួន ១៨ ដោយមានសិក្ខកាមរាប់រាយនាក់នៅ
ទីក្រុង ហាណូយ។ ក្រៅពីនោះ នៅមានបណ្ដាក្លឹប Akido ក្នុងទូទាំងប្រទេស
វៀតណាម​ដូចជានៅខេត្ត  Phu Tho (ភាគខាងជើងវៀតណាម) ខេត្ត Da Nang
(ភាគ កណ្ដាលវៀតណាម) ឬនៅទីក្រុងហូជីមិញ​ (ភាគខាងត្បូងវៀតណាម)។

        មិត្ត អក្ខរា ជាទីមេត្រី! សង្ឃឹមថា៖ លោកអ្នកនាងពេញចិត្តជាមួយព័ត៌មាន
ពោលខាងលើ។ សូមចែករំលែកជាមួយយើងខ្ញុំបទពិសោធន៍គួរឲ្យចាប់ចិត្តរបស់ មិត្តក្នុងពេលហ្វឹកហាត់ក្បាច់គុណ Akido តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជា
ភាសាខ្មែរ កាណាល់ផ្សាយភាសាបរទេស វិទ្យុមស្លេងវៀតណាម លេខ ៤៥
Ba Trieu ទីក្រុងហាណូយ ឬ email [email protected] ។

ទន្លេ Hong ហូរឆ្លងរដ្ឋធានី ហាណូយមានប្រវែង ១២០ គីឡូម៉ែត្រ។ (Image: anhsfood.blogspot.com)

        ក្នុងសំបុត្រដែលត្រូវបានផ្ញើរមកកម្មវិធីយើងខ្ញុំ មិត្ត សុខា និស្សិតឆ្នាំទី ១ មហាវិទ្យាល័យពហុវិទ្យាហាណូយ បានសួរថា៖ “ទីក្រុងហាណូយមានទន្លេ
ប៉ុន្មាន?”។ មិត្ត សុខា ជាទីមេត្រី! មានទន្លេជាច្រើននៅទីក្រុងហាណូយ។ ទន្លេធំ​បំផុតដែលឆ្លងរដ្ឋធានីហាណូយគឺទន្លេ Hong។ ទន្លេ Hong ហូរឆ្លងរដ្ឋធានី
ហាណូយមានប្រវែង ១២០ គីឡូម៉ែត្រ។ ក្រៅពីនោះ មានទន្លេ Duong ទន្លេ
Nhue និងទន្លេ Da ជាដើម។ បណ្ដាទន្លេនៅទីក្រុងហាណូយមិនត្រឹមតែផ្តល់
ប្រភពទឹក សំរាប់ផលិតកម្មកសិកម្ម ប៉ុណ្ណោះទេ ថែមទាំង ជួយឧបត្ថម្ភជន
ហាណូយបាន លំហែកាយបន្ទាប់ពីថ្ងៃធ្វើការរវល់តាមរយៈសកម្មភាពលេង
កំសាន្តដូចជា៖ នាសាទត្រី  ចែវ ទុក ជាដើម។

      មិត្ត សុខា និងលោកអ្នកនាជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងស្វែង
យល់បន្ថែមអំពីបណ្ដាទន្លេក្នុងទីក្រុងហាណូយនិងចែករំលែកជាមួយយើងខ្ញុំ។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំបញ្ចប់នៅទីនេះ។ សូមជួបអស់លោកអ្នកនាង
នាសប្តាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.