ប្រអប់សំបុត្រមិត្តអ្នកស្តាប់

មុខម្ហួបណែមរបស់វៀតណាម

មុខម្ហួបណែមរបស់វៀតណាម

(VOVworld) – កាណាល់ផ្សាយជាតិជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបាន សំបុត្រនិងទូរស័ព្ទចំនួន ២៥៦ របស់ មិត្ត អ្នកស្តាប់មកពីប្រទេសចំនួន ៤៥ លើពិភព លោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរនឹង ឆ្លើយសំណួររបស់លោក Yoshikazu Suzuki មិត្តអ្នកស្តាប់ជប៉ុនមួយរូបដែលបានសរ សេរក្នុងសំបុត្រថា៖ «នាបុណ្យចូលឆ្នាំថ្មី ប្រពៃណីនៅវៀតណាម មានមិត្តវ័យក្មេង ជាច្រើននាក់ធ្វើមុខ ម្ហូបអាហារប្រពៃណី របស់វៀតណាមដោយផ្ទាល់ដៃដែរឬទេ?»។

មុខម្ហួបណែមរបស់វៀតណាម (lazada.vn)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! កាណាល់ផ្សាយជាតិជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២៥៦ របស់ មិត្តអ្នកស្តាប់មកពី
ប្រទេសចំនួន ៤៥ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ
កាណាល់ផ្សាយជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក  Yoshikazu Suzuki មិត្តអ្នក
ស្តាប់ជប៉ុនមួយរូបដែលបានសរសេរក្នុងសំបុត្រថា៖ «នាបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ
វៀតណាម មានមិត្តវ័យក្មេងជាច្រើននាក់ធ្វើមុខ ម្ហូបអាហារប្រពៃណីរបស់វៀតណាម
ដោយផ្ទាល់ដៃដែរឬទេ?»។

        លោក  Yoshikazu Suzuki និងលោកអ្នកនាងជាទីមេត្រី! មុខម្ហួបអាហារពិសេស
ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) នៅវៀតណាមសម្បូរបែប ណាស់ដូចជា៖
នំអន្សម សាច់ជ្រូកញាត់សាច់ សម្លទំពាំងជាមួយជើងជ្រូក ប៉ុន្តែ មាន មុខម្ហូប
ប្រពៃណីមួយដែលបណ្ដាមិត្តយុវវ័យតែងតែធ្វើច្រើនបំផុត នេះគឺជាណែម។ ណែម
ត្រូវបានចៀនស្រួយៗដ៏គួរឲ្យទាក់ទាញគឺជាមុខម្ហូបមួយដែលមិនអាចខ្វះបានឡើយ
ក្នុងបុណ្សតេតរបស់ជនជាតិវៀតណាម។ គ្រឿងផ្សំដើម្បីធ្វើណែម រមមាន៖ មីសួ ផ្សិត
ត្រចៀកកណ្តុរ ផ្សិតក្លិនប្រអូប​ ការ៉ុត សណ្ដែក​បណ្ដុះ ខ្ទឹមសាច់ជ្រូកចិញ្ច្រាំនិងស៊ុត
មានឬស៊ុតទា។ គ្រឿងផ្សំត្រូវបានលាយច្របល់គ្នាហើយមូរដោយកួងរួចហើយទៅ
ចៀនស្រួយៗ។ កញ្ញា​ Hoang Thuy Trang និស្សិតឆ្នាំទី ១ មួយរូបរបស់មហាវិទ្យាល័យ
សេដ្ឋកិច្ចជាតិហាហូយ បានចែក រំលែកថា៖                              

        «ខ្ញុំចូលចិត្តទទួលទានណែមដោយហេតុនេះតែងតែធ្វើណែមសំរាប់គ្រួសារ។
នាបុណ្យតេត ខ្ញុំធ្វើណែមជាច្រើនសំរាប់គ្រួសារផងហើយដើម្បីទុកជូន សាច់ញាតិ
ផង។ យាយខ្ញុំរំលឹកថា៖ មិនគប្បីដាក់ស៊ុតទាក្នុងគ្រឿងផ្សំមុនទេ ដោយសារ ណែម
នឹងមានទឹកច្រើនដែលធ្វើឲ្យការមូរពិបាកណាស់។ ដោយជួន កាល ខ្ញុំប្រើប្រាស់
សាច់ក្តាមឬសាច់មាន់ចិញ្ច្រាំជំនួសឲ្យសាច់ជ្រូក ដាក់បន្ថែមបង្គាថែមទៀតក៏ឆ្ងាញ់
ដែរ។ បទពិសោធន៍ដើម្បីចៀនណែមស្រួយៗគឺប្រើប្រាស់ស្រាបៀរក្នុងការប្រោះឲ្យសើម
គួង។»

        ជាបន្តទៅនេះ យើងខ្ញុំសូមផ្ញើដល់លោក Suzuki រួមជាមួយអស់លោកអ្នក
នាងវិធីធ្វើណែម៖

១. សាច់ជ្រូកចិញ្ច្រាំ។ ផ្សិតត្រចៀកកណ្តុរត្រាំបន្ទាប់នោះលាងស្អាតហើយកាន់ឲ្យ
ល្អិត។​ មីសួក៏ត្រាំដែរ ទុកឲ្យស្ងួត ហើយកាត់តូចៗពី ១,៥ ដល់ ២ សង្ទីម៉ែត្រ។

២. ចិតលំបកការ៉ុតចេញហើយហាន់ឲ្យល្អិតឆ្មារ សណ្ដែក​បណ្ដុះច្របាច់ទឹកមួយ
ចំនួន។ ហាន់ខ្ទឹមនិងសណ្តែកបណ្តុះឲ្យល្អិត។

៣។ គ្រឿងផ្សំទាំងអស់ពោលខាងលើលាយច្របល់គ្នាជាមួយគ្រឿងទេសម្រេច។
ទុកក្នុងរយៈពេល ៥ នាទីដើម្បីជ្រាបគ្រឿងទេស។ បន្ទាប់នោះលាយស៊ុតមាន់
ជាមួយគ្រឿងផ្សំ។

៤។ ដាក់គ្រឿងផ្សំក្នុងគួងហើយមូរ។

៥។ រង់ចាំពេលណាប្រេងក្តៅ ហើយចៀនណែមដល់ស្រួយ។ ក្នុងពេលដែលណែម
ឆ្អិនហើយដាក់លើចាននិងរៀបជាមួយសាឡាត់។

​        ណែមត្រូវបានពិធីសារជាមួយទឹកត្រីជួរផ្អែមគឺឆ្ងាញ់បំផុត។ នេះគឺជាមុខម្ហូប
 អាហារដែលមិត្តវ័យក្មេងវៀតណាមនិយមធ្វើក្នុងបុណ្យតេត។

        លោក Yoshikazu Suzuki និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា
លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់
លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយ
ជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ
 ឬ email: [email protected]។ លោកអ្នកនាងអាចស្តាប់និងអានឡើង
វិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។
 កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាង
នាសប្តាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.