ប្រអប់សំបុត្រមិត្តអ្នកស្តាប់

រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh

រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh

ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ ជាភាសារបរទេសនៃវិទ្យុសម្លេង វៀតណាម ទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ១៧៩ មកពីប្រទេស ចំនួន ៣៩ លើ ពិភពលោក។ ក្នុងសំបុត្រផ្ញើរមក កម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត Thach Hong នៅស្រុក Tri Ton ខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចែក រំលែកថា ៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក យើងខ្ញុំអនុវត្តរូបសណ្ឋានដាំថ្នាំ បុរាណស្អាតតាមស្តងដាអន្តរជាតិ ចំពោះការដាំថ្នាំបុរាណ chamberbitter (Phyllanthus urinaria) ដែលនាំមកនូវ ចំណេញខ្ពស់សំរាប់ប្រជាកសិករ។


រូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) តាមស្តងដាអន្តរជាតិ GACP WHO នៅឃុំ Hai Loc ស្រុក Hai Hau ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)
 (Image: namduoc.vn)

ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ១៧៩ មកពីប្រទេស
ចំនួន ៣៩ លើពិភពលោក។ ក្នុងសំបុត្រផ្ញើរមកកម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត
Thach Hong នៅស្រុក Tri Ton ខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចែក
រំលែកថា ៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក យើងខ្ញុំអនុវត្តរូបសណ្ឋានដាំថ្នាំបុរាណស្អាត
តាមស្តងដាអន្តរជាតិចំពោះការដាំថ្នាំបុរាណ chamberbitter (Phyllanthus urinaria)
ដែលនាំមកនូវចំណេញខ្ពស់សំរាប់ប្រជាកសិករ។ ខ្ញុំមានសំណួរថា៖ បណ្ដាខេត្ត
ភាគខាងជើងវៀតណាមអនុវត្តរូបសណ្ឋានដាំថ្នាំបុរាណស្អាតអ្វីៗដែរឬទេ?”។
មិត្ត Thach Hong ជាទីមេត្រី! ដើម្បីឆ្លើយសំណួររបស់មិត្តយើងខ្ញុំសូមឧទ្ទេសនាម
អំពីរូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) តាម
ស្តងដាអន្តរជាតិ GACP WHO  នៅឃុំ Hai Loc ស្រុក Hai Hau ខេត្ត Nam Dinh
(ភាគខាង​ជើងវៀតណាម) ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។

 

រូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) (Image: Helvetas.org)

លោកអ្នកនាងជាទីមេត្រី! Day thia canh ឬ Day muoi (Gymnema sylvestre) ជា
ប្រភេទថ្នាំបុរាណដ៏កម្រដែលកំពុងដាំដុះជាច្រើននាបច្ចុប្បន្ននៅឃុំ  Hai Loc
ស្រុក Hai Hau ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)។ ដើមឱសថបុរាណ
នេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ក្នុងកាលៈទេសៈ
ស្ថានភាពប្រើប្រាស់ ដើមថ្នាំបុរាណដែលមិនត្រូវតាមតបស្តង់ដានៅវៀតណាម
តាំងពីឆ្នាំ ២០១១ មក អង្គការក្រៅរដ្ឋាភិបាលរបស់​ស្វីស Helvetas សហការជាមួយ
ក្រុមហ៊ុនឱសថ Nam Duoc បានជ្រើសរើសមណ្ឌលដាំឱសថបុរាណ Gurmari
តាមស្តង់ដាអន្តរជាតិ GACP-WHO ក្នុងក្រខ័ណ្ឌ​គំរោងការណ៍ពាណិជ្ជកម្មជីរ
សាស្ត្រ Biotrade។   លោក Nguyen Thanh Son នាយកគំរោងការណ៍ពាណិជ្ជកម្ម
ជីរសាស្ត្រ Biotrade ចំណុះអង្គការ Helvetas របស់ស្វីស បានឲ្យដឹងថា៖

“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះទស្សនៈវិស័យនិងការទទួលខុសត្រូវរបស់ក្រុមហ៊ុន
ឱសថថ្នាំ Nam Duoc ក្នុងអនុវត្តរូបសណ្ឋានដាំដុះដើមថ្នាំបុរាណ Gurmari តាម ស្តង់
ដាអន្តរជាតិ GACP-WHO ដ៏ស្អណាស់។ គេបានជ្រើសរើសទីកន្លែងពូជនិងកសាង
រូបសណដ្ឋានតាមស្តង់ដា ទោះបីជានៅមានការលំបាកខាងគោលនយោបាយ
និងការខ្វះខាតខាងខាងចំណះដឹងរបស់ប្រជាកសិករក្តី។ យើងខ្ញុំបានផ្តល់ជំនួយ ក្រុមហ៊ុនខាងបច្ចេកទេស​ចាំបាច់តាមស្តង់ដា GACP-WHO ដើម្បីក្រុមហ៊ុនអាចនាំ ចេញផលិតផលទៅកាន់ទីផ្សារធំៗ ដូចជា អាមេរិក កាណាដា ស្វីស ជាដើម។ យើង
ខ្ញុំ មានគោលបំណងថា៖ អាចលើកកំពស់ចំណះដឹងរបស់ប្រជាជនអំពីឱសថបុរាណ
ស្អតត្រូវបានលើកកំពស់ដើម្បីបណ្ដាផលិតផលិតផលស្អាតរបស់អង្គភាពអាជីវកម្ម
មានការប្រកួតប្រជែងខ្លាំងលើទីផ្សារ។ អាស្រ័យដោយនោះ អង្គភាពអាជីវកម្មយក
ចិត្តទុកដាក់ថែមទៀតដល់ឱសថបុរាណស្អាតនិងសុវត្ថិភាពសំរាប់អ្នកជំងឺ។”

ក្រោយច្រើនឆ្នាំខំប្រឹងប្រែង រូបសណ្ឋានដាំដុះដើមឱសថបុរាណ Gurmari តាម ស្តង
ដាអន្តរជាតិ GACP-WHO នៅឃុំ  Hai Loc ទទួលបានជោគជ័យដំបូង។ កសិករប្រមូល
ផលពី ៥ ដល់ ៦ ដុងក្នុងមួយឆ្នាំ ដោយមានចំណេញចំនួន ១២ - ១៥ លានដុងវៀត
ណាមលើផ្ទៃដី ៣ រយ ម៉ត្រក្រឡា/ឆ្នាំ។ ក្រៅពីនោះ ក្រុមហ៊ុន Nam Duoc ធាំនាការផ្តល់
ពូធនិងការលក់ដើមឱសថបុរាណ Gurmari ទៀតផង។ លោក Cao Duc Thiep ប្រធាន
គណៈកម្មាធិការប្រជាជនស្រុក Hai Hau ខេត្ត Nam Dinh បានឲ្យដឹងាថា៖

“ឃុំ  Hai Loc ត្រូវបានគណៈកម្មាធិការខេត្តជ្រើសរើសជាទីកន្លែងកសាងរូបសណ្ឋាន
ជនបទថ្មី ក្នុងនោះ មានលក្ខ័ណ្ឌត្រូវមានភូមិរបរមួយ។ ប៉ុន្តែ  Hai Loc គឺជាឃុំតែមួយ
គត់ក្នុងខេត្ត Nam Dinh ដាំស្រូវ។ ដោយហេតុនេះ យើងខ្ញុំសម្រេចផ្លាស់ប្តូរពីភូមិមុខរបរ ដល់ភូមិដាំដុះដើមឈើឱសថបុរាណ។ បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភរបស់បណ្ដា អង្គការគណៈកម្មាធិការប្រជាជនឃុំមានគោលមាគ៌ារអភិវឌ្ឍន៍ ដូចជា ៖ ការប្រមូល ផ្ទៃដីដើម្បីដាំដុះដើមឈើឱសថបុរាណ។ ក្រៅពីនោះ យើងខ្ញុំបានវិនិយោគកសាង
ប្រព័ន្ធផ្លូវគមនាគមន៍ឲ្យងាយស្រួលសំរាប់ផលិតលម្មឱសថបុរាណផងដែរ។”

ថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) (Image: Helvetas.org)



ជាទីបញ្ចប់​យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែធ្នូ៖ “ក្នុងការប្រកួតថ្វីដៃរជំនាញអាស៊ានលើកទី ១០ ឆ្នាំ ២០១៤ នៅវៀតណាម គណៈ
ប្រតិភូកម្ពុជាបានចូលរួមវិញ្ញាណសារអ្វី?”។ រាល់ចំលើយសំបុត្រemailសូមផ្ញើមក
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷[email protected]៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.