ក្នុងរយះពេល ២សបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេស
នៃវិទ្យុ សំលេងវៀតណាមទទួលបានសំបុត្រនឹងទូរសព្ទចំនួន ២៧៥ របស់
មិត្តអ្នកស្តាប់ ពីប្រទេសចំនួន ៣៣ លើសកលលោក។ សូមអរគុណចំពោះ
អស់លោកអ្នកនាងដែល បានផ្ញើសម្បុត្រមកកម្មវិធី។ក្នុងនាទីប្រអបសំបុត្រ
មិត្តអ្នកស្តាប់ពេលនេះតាម សំណូមពររបស់មិត្ត ស្រីនាងនៅសៀមរាបនឹង
មិត្តអ្នកស្តាប់១ចំនួនផ្សេងទៀត យើងខ្ញុំសូមឧទ្ទេសនាមដោយត្រួសៗអំពី
ស្ពក Ngu Qua ថ្ងៃតេតរបស់ប្រជាជន វៀតណាម។
![]() |
មិត្តស្រីនាងនឹងអស់លោកអ្នកនាងជាទីមេត្រី។
ពេលដែលបុណ្យតេតមកដល់ម្តងៗគ្រប់គ្រួសារវៀតណាមសុទ្ធតែរៀប
ចំទិញទំនីញនឹងតុបតែងលំអរផ្ទះសម្បែងទទួលបុណ្យតេត។ នឹងប្រការដែល
មិនអាច ខ្វះបានក្នុងគ្រួសារជនវៀតណាមនិមួយៗ ក្នុងប៉ុន្មានថ្ងៃតេតគឺស្ពក
Ngu qua (ផ្លែឈើ ៥ ប្រភេទ)។
តាមទស្សនះរបស់ប្រជាជន វៀតណាម Ngu មានន័យថា៖៥។ពីព្រោះ
ធម្មជាតិ ត្រូវបានបង្កើតឡើងដោយធាតុចំនួន ៥ រួមមានធាតុលោហធាតុ
ឈើ ទឹក ភ្លើងនឹងដី។ Qua មានន័យថា៖ផ្លែឈើ-និមិត្តរូបនៃភាពសម្បូរ
សប្បាយ បរិបូរ។ស្ពក Ngu qua រួម មានផ្លែឈើ ៥ ប្រភេទដែលបានរៀបចំ
ជារាងចេតិយ នឹងបានដាក់ចំនៅកណ្តាលតុជីដូនជីតា។ប្រភេទផ្លែនិមួយៗ
មានអត្ថន័យពិសេសដោយឡែក។ឧទាហរណ៏៖ផ្លែ ល្ហុងនាំមកនូវភាពសម្បូរ
ធូរធារ។ ផ្លែល្វា-និមិត្តរូបនៃភាពបរិបូណ៏ខាងសុខភាពឬប្រាក់កាស។ ការដែល
ប្រជាជនវៀតណាមជ្រើសរើសផ្លែឈើ ៥ប្រភេទដើម្បីសែន ព្រេន មានន័យ
ថា៖កសិផលទាំងនេះជាលទ្ធផលរបស់កំលាំងកាយ ញើសរបស់ប្រជាកសិករ
ដែលថ្វាយដី-មេឃ អ្នកតា ជីដូនជីតាក្នុងពេលវេលាពិសិដ្ឋនៃឆ្នាំថ្មីដើម្បី
សម្តែងនូវទឹកចិត្តកតញ្ញូ ការដឹងឧបការគុណចំពោះជីដូនជីតានឹងបំណងចង់
ឲ្យ គ្រួសារទាំងឡាយជួបតែនឹងសេចក្តីសុខ ។អំPham Thi Quyet ពុទ្ធបរិស័ទ្ធ
វត្ត Quan Su ចែករំលែក៖ ស្ពក Ngu qua នេះមានព័ណ៏ ចំនួន ៥ ខុសពីគ្នា។
នេះជាព័ណ៏ដែលមានស្រាប់ ក្នុងធម្មជាតិ។ព័ណ៏លឿងគឺព័ណ៏របស់ស្រូវ។
ព័ណ៏ខៀវគឺព័ណ៏របស់ស្លឹកឈើ ជា ដើម។
![]() |
ខុសពីគ្នាដើម្បីរៀបចំជាស្ពក Ngu qua ។ ឧទាហរណ៏៖ស្ពក Ngu qua របស់ជនវៀត
ណាម នៅ ភាគខាងជើងជានិច្ឆកាលមានស្និតចេក-និមិត្តរូបនៃការថែរក្សារបស់ដី-
មេឃ។រីឯស្ពកផ្លែឈើរបស់ជនវៀតណាមនៅភាគខាងត្បូងតែងតែមានផ្លែដូងទៀប
ល្ហុងស្វាយ ល្វានឹងផ្លែម្នាស់ ៣ និមិត្តរូប នៃភាពសម្បូរធូរធារ។ បង Nguyen Van Tuan
រស់នៅ Linh Dam ឲ្យដឹងថា៖ ខ្ញុំរស់នៅឯបរទេសក្នុងរយះពេលជាច្រើនឆ្នាំនឹងក៏
ទទួលបុណ្យតេតឆ្ងាយពីស្រុក កំណើតជាច្រើនលើកដែរ។ខ្ញុំមានចំណាប់អារមណ៏
យ៉ាងខ្លាំង នឹងគោរពទំនៀមទំលាប់ទទួលបុណ្យតេតរបស់ជនវៀតណាមយើង។
កាលនៅតូច ខ្ញុំតែងតែជួយម្តាយរៀបចំស្ពក Ngu Qua។នេះជាទំនៀម ទំលាប់
ដ៏ល្អប្រពៃ១។វារំលឹកយើងឲ្យចេះដឹងគុណចំពោះជីដូនជីតា។
![]() |
មិត្តស្រីនាងនឹងអស់លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើ។ យើងខ្ញុំ
សង្ឃឹមនឹងទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។
រាល់សំបុត្រនឹង មតិរួមយោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជា
ភាសារខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ
Hoan Kiem -រដ្ឋធានី Hanoi ឬ Email : VOV5[email protected]៕









