ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ថ្នាក់រៀនប៉ាក់ប្រពៃណីនៅវៀតណាម

ថ្នាក់រៀនប៉ាក់ប្រពៃណីនៅវៀតណាម

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទនៃមិត្តអ្នកស្តាប់ចំនួន265 មកពីប្រទេសជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរ សូមឧទ្ទេសនាមអំពីថ្នាក់រៀនប៉ាក់ប្រពៃណីនៅទីក្រុង ហាណូយ (វៀតណាម) តាមសំណើររប់សមិត្ត អ្នកស្តាប់ពីបែលសហ្ស៊ីក លោក Michel Beine។

 ថ្នាក់រៀនប៉ាក់ប្រពៃណីរបស់សិប្បករ Bui Le Thuan នៅហាងប៉ាក់ Tu Thi លេខ ២៣ លើវិថី Hang Thung ទីក្រុងហាណូយ (Tu Thi Hand Embroidery) 

លោក Biene និងលោកអ្នកនាងជាទីមេត្រី!

        ក្នុងភាពមមាញឺតនៃជីវភាពរស់នៅទំនើបបបច្ចុប្បន្ន មិត្តវ័យក្មេងជាច្រើនចាប់ផ្តើមស្វែងយល់អំពីមុខរបរប៉ាក់ប្រពៃណីដើម្បីអាចប្រគល់មនោសញ្ចេតនារបស់ខ្លួនសំរាប់គ្រួសារនិងមិត្តវ័យក្មេងតាមរយៈផលិតផលប៉ាក់។ នោះអាចជាក្បូរក្បាចរចនាប៉ាក់តូចលើកអាវកន្សែងដៃឬគំនូរប៉ាក់។ ទោះជាក្បូរក្បាចរចនាតូចតាចក៏ទាមទាឲ្យមានភាពម៉ិនប្រសប់របស់អ្នកធ្វើ។ នេះជាមូលហេតុដែលធ្វើបណ្ដាថ្នាក់រៀនប៉ាក់ប្រពៃណីកាន់តែអភិវឌ្ឃនៅទីក្រុងហាណូយនិយាយដោយឡែកនិងលើទូទាំងវៀតណាមនិយាយរួម។ បើកថ្នាក់បង្រៀនប៉ាក់ប្រពៃណីនៅហាងប៉ាក់ Tu Thi លេខ ២៣ លើវិថី Hang Thung ទីក្រុងហាណូយ សិប្បករ Bui Le Thuan ដែលមាន បទពិសោធន៍ក្នុងការប៉ាក់ប្រពៃណីក្នុងរយៈពេលជាង ៤០ ឆ្នាំ នៅឃុំ Quat Dong ស្រុក Thuong Tin  បានឲ្យដឹងថា៖

        «មិត្តវ័យក្មេងដែលចាប់ផ្តើមរៀនមុខរបរប៉ាក់នេះនិយមចូលចិត្តណាស់។ ព្រោះថា នេះជាផលិតផលដែលពូកគេធ្វើឡើងដោយខ្លួនឯង។ នណាក៏អាចទិញគំនូរឬអាវផាវងាយស្រួល ប៉ុន្តែ ពេលដែលប៉ាក់ដោយខ្លួនឯងថ្លៃថ្លាជាង។ នេះជាមូលហេតុអ្វី ទោះជាវាមិន ស្អាតជាងគេក្តី ប៉ុន្តែ មនុស្សម្នានៅស្រឡាញ់និងគោរព។»

        តាមលោក Bui Le Thuan ថា៖ វគ្គរៀនប៉ាក់សារវ័ន្តមានថ្នាក់ចំនួន ៤៖ ថ្នាក់ទី ១ ឧទ្ទេសនមអំពីការ ប៉ាក់ប្រពៃណីរបស់វៀតណាម ឧទ្ទេសនាមនិងណែនាំអំពីឧបករណ៍និងវត្ថុធម៌ដើម ពីការរៀបចំកីប៉ាក់ដល់ការគូរលើលំពុត។ បណ្ដាសិក្ខាកាមនឹងស្វែងយល់អំពីបច្ចេកទេសប៉ាក់។ ថ្នាក់និមួយៗមានតំលៃ ២០០ ពាន់ដុង (ស្មើនឹង ១០ ដុល្លាអាមេរិក)។ កញ្ញា Thuy Tien និស្សិតឆ្នាំទី ៤ សកលវិទ្យាល័យវប្បធម៌ ហាណូយ និងជាសិក្ខាកាមមួយរូបក្នុងថ្នាក់រៀនប៉ាក់របស់សិប្បករ Thuan បានចែករំលែកថា៖

        «នាងខ្ញុំយកចិត្តទុកដាក់ដល់បណ្ដាបច្ចេកទេសទាក់ទិនដល់លលៀកបំពាក់ម៉ូដ ជាពិសេសគឺការប៉ាក់ប្រពៃណី។ មុខរបរ នេះទាមទារភាពប៉ិនប្រសព ការអត់ធ្មត់និងការព្យាយាម ប៉ុន្តែ គួរឲ្យទាក់ទាញណាស់។ ស្វែងយល់បន្ថែមអំពីមុខរបរនេះ នាងខ្ញុំកាន់តែចូលចិត្តថែមទៀត។»

        តាមរយៈភាពប៉ិនប្រសប់នៃសិប្បករប៉ាក់ បណ្ដាអាវផាយនិងសំលៀកបំពាក់គ្រប់ប្រភេទក្លាយទៅជារស់រវើកដូចពិតៗ។ មុខរបរប៉ាក់ប្រពៃណីជាអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់វៀតណាម។ មុខរបរប៉ាក់ប្រពៃណីមានប្រវត្តិសាស្ត្រពីយូរយាណាស់មកហើយ ប៉ុន្តែ កំពុងសាបសូនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ ការប៉ាក់ផលិតផលមួយទាមទារឲ្យវេលាជាច្រើនតំលៃផលិតផលជានិច្ចកាលខ្ពស់ជាងការតម្បាញដោយម៉ាស៊ីន រួមជាមួយគ្នានោះ ជំនាន់វ័យក្មេងមិនចាប់អារម្ភណ៍ចំពោះមុខរបរនេះទេ។ ហេតុដូច្នេះហើយថ្នាក់រៀនប៉ាក់ប្រពៃណីគឺជាសញ្ញាវិជ្ជមានក្នុងការអភិរក្សនិងអភិវឌ្ឍន៍ផ្នែកសិប្បកម្មវិចិត្រសិល្បៈនេះ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: [email protected]។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.