ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ឧទ្ទេសនាមអំពីមុខម្ហូប "Gio xao" របស់វៀតណាម

ឧទ្ទេសនាមអំពីមុខម្ហូប "Gio xao" របស់វៀតណាម

(VOVworld)-ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទរបស់មិត្តអ្នកស្តាប់មកពីក្នុងប្រទេសនិង តំបន់ដែនដីដទៃទៀត។ក្នុងនោះ កម្មវិធី​ផ្សាយ​ជាភាសាខ្មែរទទួលបានសំបុត្រពីមិត្ត ហេង សំរឹតមកពីខេតកំពង់ចាម មិត្តលក្ខណាមកពីភ្នំពេញនិងមិត្តស្រីនាងមកពី​ហាណូយ។

(VOVworld)-ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទរបស់មិត្តអ្នកស្តាប់មកពីក្នុងប្រទេសនិង តំបន់ដែនដីដទៃទៀត។ក្នុងនោះកម្មវិធី​ផ្សាយ​ជាភាសាខ្មែរទទួលបានសំបុត្រពីមិត្ត
ហេង សំរឹតមកពីខេតកំពង់ចាម មិត្តលក្ខណាមកពីភ្នំពេញនិងមិត្តស្រីនាងមកពី​
ហាណូយ។

      ជាបថម យើងខ្ញុំសូមដកស្រង់ខ្លឹមសារលិខិតរបស់មិត្តអ្នកស្តាប់ស្រីនាងឲ្យ
ដឹងថា៖ មិត្តមានការពេញចិត្តចំពោះនាទីប្រអប់សំបុត្រមិត្តអ្នក​ស្តាប់។ ដោយ
ទទួលបានព័ត៍មានពីនាទីប្រអប់សំបុត្រនេះហើយមិត្តបាននាំកូនទៅចាក់វ៉ាកសំាង
ទាន់ពេលវេលា។ មិត្តឲ្យដឹងថែមទៀតថា នាទីប្រអប់សំបុត្រ​គឺមានអត្ថប្រយោជន
សំរាប់មិត្តក្នុងអាណត្តិបំពេញការងាររបស់ខ្លួននៅទីក្រុង​ហាណូយ។

       សូមអរគុណមិត្តស្រីនាង! យើងខ្ញុំមានសេចក្តីសោមនាស្សរីករាយពេលដែល
ទទួលបានលិខិត្តរបស់មិត្តទាំងអស់។ បន្តទៅនេះ យើងខ្ញុំសូម សំណះសំណាល
ជាមួយមិត្តលក្ខណា។ ក្នុងលិខិត្តផ្ញើរមកកម្មវិធីមិត្តលក្ខណាឲ្យដឹងថា មិត្តធ្លាប់រៀន
សូត្រនៅវៀតណាម ហើយក្នុងរយៈពេលសិក្សានៅវៀត ណាមមិនបានទទួល
ទានមុខម្ហូបជាច្រើន។ ប៉ុន្តែមិត្តចាប់អារម្មណ៌ខ្លាំងចំពោះ ម្ហូប១ប្រភេទមានឈ្មោះ
ថា “Giò xào” ប៉ាតេចម្រុះ។ មិត្តលក្ខណាចែករំលែកថា “ក្នុងសប្តាហ៌ កន្លងទៅ អាកាសធាតុនៅទីក្រុងភ្នំពេញគឺមានខ្យល់ត្រជាក់បករំភើយៗ ធ្វើឲ្យមិត្តនឹកដល់
អាកាសធាតុត្រជាក់នៅទីក្រុងហាណូយ។ រួមជាមួយនោះមិត្តចង់ទទួលទាន
មុខម្ហូប “Giò xào” របស់វៀតណាម។ហើយមិត្តសុំឲ្យកម្មវិធី រៀបរាប់អំពីរបៀប
ធ្វើម្ហូបនេះ។

គ្រឿងផ្សំ (រូបថតៈ phununet.vn)

        មិត្តលក្ខណានិងមិត្តអ្នកស្តាប់ជាទីមេត្រី! មិនសម្មាញ្ញដូចប្រភេទប៉ាតេធម្ម
តាទេ “Giò xào” ដែលផ្សំគ្រឿងជាច្រើន​ដូចជា សាចភ្លៅជ្រូក ត្រចៀកជូ្រក ឬ
ច្រមុកជ្រូកជាដើម ជាមុខម្ហូបពេញនិយមរបស់ជនវៀតណាមពេលចូលឆ្នាំថ្មីជា
ប្រពៃណីមកដល់។ ចំពោះប្រជាជនហាណូយ “Giò xào” ជាម្ហូបពេញនិយមក្នុង
រដូវត្រជាក់ បន្ទាប់មកនេះយើងខ្ញុំសូមរៀបចំអំពីមុខម្ហូប “Giò xào” ។ដំបូងបង្អស់
និយាយពីគ្រឿងផ្សំ រួមមាន ត្រចៀកជ្រូក សាច់ភ្លៅជ្រូក សាច់ជ្រូកបីជាន់ ផ្សិត
ត្រចៀកកណ្តុរ ខ្ទឹមក្រៀម ម្រេចមត់និងគ្រឿងទេសមួយចំនួនទៀតយកគ្រឿង
ផ្សំដូចពោលខាងលើ លៀងឲ្យស្អាតសឹមយកទៅហាន់ល្មមៗ។ ចូលដល់របៀប
ចំអិន យកទៅឆាឲ្យច្អិន ហើយដាក់គ្រឿងទេសនិងបន្ថែមទឹកត្រីឲ្យឈ្ងុយឆ្ងាញ់។ ពេលដែលគ្រឿងផ្សំច្អិនហើយ លោកអ្នកនាងនាំមកញត់ចូលក្នុងប្រដាប់ Inox ទុកឲ្យវាត្រជាក់ហើយដាក់ចូលទូទឹកកកជាការស្រេច។ពេលណាទទួលទានបាន
យកវាមកកាត់ជាដុំ ហើយជ្រលក់ជាមួយទឹកត្រី​គឺពិតជាឆ្ងាញ់ណាស់។

ប្រដាប់ធ្វើម្ហូប Gio xao

      លោកអ្នកនាងជាទីមេត្រី! ចាប់ពីខែមករាឆ្នាំ២០១៤នាទីប្រអប់សំបុត្រមិត្ត
អ្នកស្តាប់របស់យើងខ្ញុំនឹងមានសំនួរមួយជូនមិត្តអ្នកស្តាប់។មិត្តណាមួយឆ្លើយ
បានសំនួរនឹងទទួលបានវត្ថុអនុស្សាររីយ៍ពីកម្មវិធីរបស់យើងខ្ញុំ។

       ខាងលើនេះយើងខ្ញុំទើបនឹងឧទ្ទេសនាមអំពីមុខម្ហូប“Giòxào”។សង្ឃឹមថា
មិត្តទាំងអស់នឹងអនុវត្សន៍ប្រកបដោយជោគជ័យលើមុខម្ហូបនេះ។ ប្រសិនជា
មិត្តមិនទាន់ច្បាស់អំពីរបៀបធ្វើ សុំផ្ញើរមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកា
ណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេង​វៀត​ណាម​លេខ៤៥​ BaTrieu
ទីក្រុង Ha​Noi ឬEmail:​VOV5​[email protected]។ ព័ត៏មាន​ទាំង​ឡាយ​
ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.