ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ឧទ្ទេសនាមអំពីបង្អែមធ្វើពីក្រូចថ្លុង

ឧទ្ទេសនាមអំពីបង្អែមធ្វើពីក្រូចថ្លុង

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួល បានលិខិតនិងទូរសព្ទជាច្រើនពីប្រទេសនិងតំបន់ដែនដីមួយចំនួនលើសកលលោក។ ក្នុងនោះ កម្មវិធី ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពីមិត្តវុទ្ធី វង្ស សុខនពីខេត្ត ស្វាយរៀង និង មិត្តពេជ្រចិន្តា មកពីហាណូយ។សូមអរគុណមិត្តទាំងអស់ដែលបានយកចិត្តទុក ដាក់ដល់កម្មវិធីរបស់យើងខ្ញុំ។

(VOVworld)-ក្នុងសប្តាហ៌កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានលិខិតនិងទូរសព្ទជាច្រើនពីប្រទេសនិងតំបន់ដែនដីមួយចំនួន
លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពីមិត្តវុទ្ធី
វង្ស សុខនពីខេត្ត ស្វាយរៀង និង មិត្តពេជ្រចិន្តា មកពីហាណូយសូមអរគុណមិត្ត
ទាំងអស់ដែលបានយកចិត្តទុកដាក់ដល់កម្មវិធីរបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីបង្អែមក្រូចថ្លុងហាណូយ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

បង្ងែមក្រូចថ្លុងហាណូយ

        នៅរដូវរដូវណាក៏ដោយ  បង្អែមនៅតែជាម្ហូបដ៏ពេញនិយម។បង្អែមនៅវៀត
ណាមមានច្រើនប្រភេទ ដូចជាបង្អែមបាយទាប បង្អែមធ្វើពីអំបុក បង្អែមគ្រាប់ឈូក បង្អែមក្រូចថ្លុងនៅភាគជាងជើងវៀតណាម និងបង្អែមចាប់ឆាយនៅភាគ​ខាងត្បូង
វៀតណាមជាដើម។ ប៉ុន្តែ បង្អែមក្រូចថ្លុងនៅភាគខាងជើងវៀតណាម ត្រូវបានអ្នក
ពេញនិយមជាច្រើនដោយសារបង្អែមនេះ មានខ្លិនក្រអូបជាពិសេស។

        ដើម្បីធ្វើបានបង្អែមនេះ មុនបង្អស់យើងត្រូវមាន ក្រូចថ្លុងចិតបកសំបក ម្សៅមី
សណ្តេកបាយ ស្ករ អំបិល ខ្ទីដូង។ បន្ទាប់មក ចិតសំបកខៀវក្រូចថ្លុង ហាន់ឲ្យតូច
រួច ច្របាច់លាយជាមួយអំបិល ហើយលាងទឹកឲ្យបានច្រើនសារ ទើបយកវាទៅ
ស្ងោឆ្អិន ដាក់ត្រាំក្នុងទឹកត្រជាក់។ សណ្តេកបាយចំហុយឆ្អិន យកសំបកក្រូចថ្លុង
និងសណ្តេចបាយឆ្អិន ដំាលាយជាមួយទឹកស្ករ។ ធ្វើយ៉ាងម៉េចឲ្យបង្អែមខាប់ មាន
ខ្លិនក្រអូបរបស់ក្រូចថ្លុង។ ពេលទទួលទាន ដាក់ខ្ទីដូងពេលលើ។ បងស្រី​ Hương ម្ចាស់ហាងបង្អែមក្រូចច្លុង១ នៅវិថី Nguyen Duហាណូយសំណេះសំណាលថា៖
ខ្ញុំលក់បង្អែមនៅទីនេះបានជិត១០ឆ្នាំហើយ។ ភ្ញៀវរបស់ហាងភាគច្រើនគឺជាភ្ញៀវ
ស្គាល់។ គេមកដល់ហាងគឺដោយសារបង្អែមក្រូច ថ្លុងនៅទីនេះ​មានលក្ខណៈ
ពិសេស ត្រូវបានធ្វើដោយរូបមន្តខុសដោយឡែក ដើម្បីធ្វើយ៉ាងមេចឲ្យ សំបក
ក្រូចថ្លុងពេលដែលឆ្អិននៅតែស្រួយនិងស្វិត។

        អញ្ជើញទៅទស្សនាហាងបង្អែមនៅទីក្រុងហាណូយក្នុងសរទៈរដូវ ជនហា
ណូយទាំងប្រុក ស្រី សុទ្ធតែជ្រើសរើសឲ្យខ្លួនប្រភេទបង្អែមដែលគេចូលចិត្ត។ ប៉ុន្តែ
បង្អែមក្រូចថ្លុងនៅ តែរក្សាបានលក្ខណៈដោយឡែក ដោយមានទឹកស្ករផ្អែម ខ្លិន
ផ្ការក្រូចថ្លុងដ៏ក្រអូប។ ប្អូនស្រី Nguyen Hương Lan ជានិស្សិតវៀតណា១ររូបដែល
កំពុង​សិក្សានៅសិង្ហបុរីចែករំលែកថា៖ពេលដែលមកដល់វៀតណាម ពេលណា
ក៏ប្អូនទៅទទួលទានបង្អែមក្រូចថ្លុងដែរ។ ប្អូន ចូលចិត្តរសជាតិក្រអូបរបស់ក្រូចថ្លុង និងឈ្ងុយឆ្ងាញ់របស់សណ្តែកបាយ។ ប្អូនក៏ធ្លាប់ ធ្វើបង្អែមនេះឲ្យមិត្តភក្តិនៅ
សិង្ហបរីទទួលទានដែរ ប៉ុន្តែវាមិនឆ្ងាញ់ដូចហាងនៅ ហាណូយទេ។

        មិត្តពេជ្រចិន្តា និងមិត្តអ្នកស្តាប់ជាទីមេត្រី!

        ឥឡូវនេះ នៅទីក្រុងហាណូយកំពុងឈានចូលសរទៈរដូវ។ ប្រសិនជាដើរ
ជំវិញវិថី មិត្តកុំភ្លេចភ្លក់បង្អែមគ្រប់ប្រភេទរបស់ហាណូយណា។ ប្រសិនជាមិត្តជា
នារី គួរតែស្វែងយល់ និងកត់យករូបមន្តរបៀបធ្វើបង្អែមក្រូចថ្លុងនៅវៀតណាម
ហើយ ធ្វើសាកឲ្យគ្រួសារពិសារមើលឆ្ងាញ់ឬទេណា។ ធ្វើដូច្នេះ ប្រាកដជាមិត្ត
កំពុងនាំវប្បធម៌ របស់វៀតណាមទៅកាន់ស្រុករបស់ខ្លួន។

        ប្រសិនជាមិត្តអ្នកស្តាប់យក ចិត្តទុកដាក់ដល់ប្រធានបទនេះ សូមផ្ញើរសំបុត្រ
មក កម្មវិធី​​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេង
វៀត​ណាម​​លេខ ៤៥​ Ba Trieu Ha​Noi ឬEmail:[email protected]។ ព័ត៏
មាន​​ទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រWebsitewww.vovworld.vn៕

       

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.