អធិបតេយ្យភាពអំពីកោះសមុទ្រ របស់វៀតណាម

សាធាណមតិរបស់មិត្តអ្នកស្ដាប់ស្ដីពីអំពើរខុសឆ្គងរបស់ចិនដែលរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម

សាធាណមតិរបស់មិត្តអ្នកស្ដាប់ស្ដីពីអំពើរខុសឆ្គងរបស់ចិនដែលរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម

ព័ត៌មានអំពីការដែលចិនដាក់ស្ថានីយ៍ ខួង Haiyang Shiyou 981 ដោយខុសច្បាប់​ ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាមត្រូវបានវិទ្យុ​សម្លេង វៀតណាមបច្ចុប្បន្នកម្មលើ បណ្ដាមធ្យោបាយផ្សព្វផ្សាយ ឃោសនា ពិសេស​គឺតាមកំពស់រលកធាតុអាកាស ដោយ កម្មវិធីផ្សាយជាភាសាបរទេស ចំនួន១២ក្នុងរយៈពេល មួយខែកន្លងមក។

Vovworld- ព័ត៌មានអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់​ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមត្រូវបានវិទ្យុ​សម្លេងវៀតណាមបច្ចុប្បន្នកម្មលើបណ្ដាមធ្យោបាយផ្សព្វផ្សាយឃោសនា ពិសេស​គឺតាមកំពស់រលកធាតុអាកាសដោយកម្មវិធីផ្សាយជាភាសាបរទេសចំនួន១២ក្នុង
រយៈពេលមួយខែកន្លងមក។ វិទ្យុសម្លេងវៀតណាមទទួលបាន​សំបុត្រ​និងការ
អត្ថាធិប្បាយរបស់មិត្តអ្នកស្ដាប់មិត្តអ្នក​អានលើទូទាំងពិភពលោក។ គេទាំងអស់
បានសម្ដែងការប្រឆាំងជំទាស់ចំពោះអំពើរខុសឆ្គងរបស់ចិន ទន្ទឹមនឹងនោះឡើង
សម្លេងគាំទ្រវៀតណាមនិងរបៀបដែលវៀតណាមដោះ​ស្រាយភាពតានតឹងនា
បច្ចុប្បន្ន។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាម
មតិរបស់មិត្តអ្នកស្ដាប់មួយចំនួន។


                   

​​​​          មិត្តអ្នកស្ដាប់ Alfred Albrecht ជនជាតិអាល្លឺម៉ង់​បានចាត់ទុកថា នេះជាអំពើរ
គួរអាម៉ាស់ សឲ្យឃើញមហិច្ឆិតាសិទ្ធិអំណាច​របស់ចិននិងមិនគោរពប្រទេសតូចៗ។ រីឯមិត្តអ្នកស្ដាប់ Kai Motoffumi នៅទីក្រុងតូក្យូ​ជប៉ុន​បានចែករំលែកថា ខ្ញុំមានអារម្មណ៍
ខឹងសម្បារចំពោះអំពើរមើលងាយច្បាប់​អន្តរជាតិរបស់ចិននាពេលកន្លងមក។ សារ
ព័ត៌មានរបស់ជប៉ុនបានជូនដំណឹងជាច្រើន​អំពី​ការដែលចិនរំលោភទៅលើដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ​របស់វៀតណាមទៀតផង។

ក៏ពីជប៉ុន មិត្តអ្នក​ស្ដាប់ Ishikawa atushi បានអោយដឹងថា៖ នាពេលថ្មីៗនេះ សារ
ព័ត៍មានជប៉ុនបាន ជូន ព័ត៍មានជាច្រើនដែលទាក់ទិនដល់ជំលោះនៅលើសមុទ្រ
ខាង កើតរវាងចិននិងវៀតណាម។ អំពើខុសឆ្គងនេះរបស់ចិនគឺមិនអាចទទួល 
ស្គាល់បានឡើយ។ ​មិត្តអ្នកស្ដាប់Attapon នៅថៃបានអោយ ដឹងថា៖ នេះគឺជា
សកម្មភាពខុសឆ្គង រំលោភទៅលើច្បាប់អន្តរជាតិ ដោយមិនអើពើ​ ដល់ការប្រឆាំង
ជំទាស់របស់សហគមន៍អន្តរជាតិ រំលោភយ៉ាងធ្ងន់ធ្ងរទៅ លើអធិបតេយ្យភាព
របស់វៀតណាម។ 

​ មិត្តអ្នកស្ដាប់​បារាំង​ Michel Minoufket បានចាត់ទុកថា៖ មិនអាចធ្វើប្រងើយកន្តើយ 
ចំពោះអំពើរបស់ចិន  ដែលបានរំលោភ និងដាក់ស្ថានីយ Haiyan Shiyou ៩៨១ ក្នុង
តំបន់សេដ្ឋកិច្ច ផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

ទន្ទឹមនឹងការចោទប្រកាន់ និងប្រឆាំងជំទាស់ចិនដែលបានដាក់ស្ថានីយដោយ
ខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បណ្ដាមិត្តអ្នកស្ដាប់ក៏
បាន​សម្ដែងនូវការគាំទ្រសំរាប់ប្រជាជនវៀតណាម។ មិត្តអ្នកស្ដាប់ Hean Sarann នៅ
ប្រទេសកម្ពុជា បានចែករំលែកថា៖ ខ្ញុំមានការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតាន
តឹងនៅសមុទ្រខាងកើតនាបច្ចុប្បន្ន។​

ពី Jambi ឥណ្ឌូនេស៊ីមិត្តអ្នកស្ដាប់ M.Zainal បានផ្ញើរសំបុត្រដោយគូសបញ្ជាក់ថា  ឥណ្ឌូនេស៊ីនិងបណ្ដាប្រទេសអាស៊ានគាំទ្រវៀតណាមនិងមានបំណង​ថា ភាព
ស្មុគស្មាញនៅសមុទ្រខាងកើតត្រូវបានដោះស្រាយតាមរយៈការពិភាគ្សា។ សម្ឃឹម
ថា ចិនយល់ដឹងបានអំពើរខុសឆ្គងរបស់ខ្លួនចំពោះបញ្ហាអធិបតេយ្យភាព​របស់វៀត
ណាម។​ រីឯមិត្តអ្នកស្ដាប់ Eddy Setiawan នៅភាគខាងកើត Jakarta ឥណ្ឌូនេស៊ីបាន
ចែករំលែកថា ខ្ញុំសោកស្ដាយណាស់ចំពោះអំពើររបស់ចិន​ដែល​ជះឥទ្ធិពលដល់
ប្រជាជននិងប្រទេសវៀតណាម។ សង្ឃឹមថា ជាមួយសេចក្តី​ថ្លែងការប្រឆាំង
ជំទាស់ពីប្រទេសជាច្រើនលើពិភពលោក ចិនយល់ដឹងបាន​អំពើរ​ខុសឆ្គងរបស់ខ្លួន
និងបញ្ហានេះបានដោះស្រាយយ៉ាងឆាប់រហ័សនិងមិនបណ្ដាលការខូចខាតដល់
ប្រជាជននិងប្រទេសវៀតណាម។ ក្នុងពេលនោះមិត្តអ្នកស្ដាប់ អាមេរិក Mike Gottjried 
នៅ Princeton អាមេរិកសសេរថា ៖ ខ្ញុំនឹងផ្ញើរសំបុត្រផ្ញើរជូនថ្នាក់ដឹកនាំវ៉ាស៊ីនតោនដើម្បី​ជំរុញគេបង្ហាញពីចំណងសាមគ្គីភាពរវាងរដ្ឋាភិបាលទាំងពីរអាមេរិកនិងវៀតណាម
ក្នុងបញ្ហាទាក់ទិនដល់ចិន។ ពិតជាគ្មានសមភាពខណៈដែលចិនរំលោភលើដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់បណ្ដាមិត្ត។ ត្រឹមតែ​ដំណោះស្រាយ
សន្តិភាពនិងច្បាប់អន្តរជាតិទើបនឹងផ្ដល់មកដំណោះស្រាយសមស្របបាន។ អាមេរិក
គាំទ្រវៀតណាមទាំងស្រុង។ អ្វីៗទាំងអស់​ដើម្បីសន្តិភាព។​ចិនត្រូវតែបញ្ឈប់ភ្លាមរាល់
អំពើរបង្ករឿងហេតុជាមួយមិត្តវៀត​ណាម​​របស់យើងខ្ញុំ។ ពីអេស្បាញ មិត្តអ្នកស្ដាប់ 
Roberto Diez Echevarria បាន​ចាត់ទុកថា រាល់ជំលោះរវាងវៀតណាមនិងចិនត្រូវបាន
ដោះស្រាយដោយ​ការ​សន្ទនា។ សន្តិវិធីមួយនឹងជួយកសាងសន្តិភាពលើពិភពលោក។ 

          លោកអ្នកនាងជាទីមេត្រី!

រួមជាមួយការជួយជ្រោមជ្រែងរបស់មិត្តភក្តិអន្តរជាតិ រាល់មតិចែករំលែកការលើកទឹក
ចិត្តជួយជ្រោមជ្រែងរបស់មិត្តអ្នកស្ដាប់លើទូទាំងពិភពលោកនេះជាមនោសញ្ជេតនា
ដ៏ថ្លៃថ្នូរ មានអត្ថន័យ ចំពោះប្រជាជនវៀតណាម។ ​ប្រជាជនវៀតណាមជានិច្ចកាល
ស្នេហារសន្តិភាព និងមានបំណងថា៖​ភាពតានតឹងនេះនឹងបានដោះស្រាយយ៉ាង
ឆាប់ៗ។​សូមអរគុណអស់​លោកអ្នកនាងដែលបានរួមដំណើរជាមួយប្រជាជាតិ
វៀតណាម លើផ្លូវតស៊ូ​ដើម្បីសន្តិភាពនេះ។

យើងខ្ញុំនឹងបន្តផ្តល់ព័ត៍មានទាក់ទិន​ដល់បញ្ហានេះឲមិត្តអ្នក​ស្ដាប់ទាំងអស់ ​លើ
កាណាល់វិទ្យុសម្លេងវៀតណាមនិងគេហទំព័រ៖​ http://vovworld.vn/

    មិនត្រឹមតែមិត្តអ្នកស្តាប់នៅប្រទេសជាច្រើនលើពិភពលោកប៉ុណ្ណោះទេ សម្បី
តែមិត្តអ្នកស្តាប់ជាជនជាតិចិន ក៏យល់ឃើញពីអំពើដាក់ស្ថានីយ៍ខួង Haiyang Shiyou -
៩៨១ ដោយខុសច្បាប់និងនាវាអមការពាររបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមជាអំពើខុសឆ្គង។ មិត្តអ្នកស្តាប់ Zhang 
Pei Qiang បានផ្ញើរការអធិប្បាយលើទំព័រវែប www.vovworld.vn ដោយមានគោល
បំណងថា  ស្ថានភាពនេះនឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរ លើទំនាក់ទំនងនៃប្រទេសទាំង
ពីរ និងដោះស្រាយសភាពការណ៍តានតឹង តាមរយៈកិច្ចចរចារ៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.