រូបភាព

ភាពស្អាតអស្ចារ្យរបស់រូងភ្នំ Thien Duong (ឋានសួគ៍)

ភាពស្អាតអស្ចារ្យរបស់រូងភ្នំ Thien Duong (ឋានសួគ៍)

VOV.VN – រូងភ្នំ Thien Duong (ឋានសួគ៍) គឺជាអច្ឆរិយវត្ថុ ធម្មជាតិដ៏ស្អាតអស្ចារ្យដែលទាក់ទាញភ្ញៀវ ទេសចរណ៍ មកទស្សនាយ៉ាងច្រើនកុះករ។

ត្រូវបានប្រសិទ្ធិនាមថា៖ “ព្រះបរមរាជវាំងក្រោមដី” រូងភ្នំ ឋានសួគ៍ ចំណុះឃុំ Son Trach
ស្រុក Bo Trach ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) ដែលមានចម្ងាយពីភាគឦ
សាន ទីក្រុង Dong Hoi ប្រហែល ៧០ គីឡូម៉ែត្រ ពីសួនឧទ្យានជាតិ Phong Nha ប្រម៉ាណ
២៥ គីឡូម៉ែត្រតាមផ្លូវ Truong Son ខាងលិច។ រូងភ្នំឋានសួគ៍ស្ថិតក្នុងក្របខ័ណ្ឌសួន
ឧទ្យាន ជាតិ Phong Nha – Ke Bang ដែល UNESCO បានទទួលស្គាល់ជាបេតិក្ខភ័ណ្ឌ
ពិភពលោក។ បណ្ដាអ្នកភូមិសាស្ត្រនិងអ្នកសា្រវជ្រាវវាយតំលៃជារូងភ្នំស្អាត
អស្ចារ្យបំផុតលើពិភពលោក៕

ទេសភាពព្រៃភ្នំ Truong Son លើផ្លូវពីរូងភ្នំ Phong Nha ទៅរូងភ្នំឋានសួគ៍។

ពីជើងភ្នំ យើងត្រូវដើរឡើងចំណោតដើម្បីទៅកាន់ទ្វារូងភ្នំដែលមានកំពស់ជាង ១ រយ ម៉ែត្រ។

ពីទ្វាចូលរូងភ្នំដើរចូលទៅខាងក្នុងមានផ្លូវតូចណាស់។

ទ្វារូងភ្នំឋានសួគ៍មើលពីខាងក្នុង។

ពីទ្វារូងភ្នំចុះដល់បាតក្រោមមានជំរៅ ១៥ ម៉ែត្រ។ ភ្ញៀវទេសចរណ៍ត្រូវដើរចុះតាម ជណ្តើរក្រវិកក្រវក់។

ភ្ញៀវទេសចរណ៍នឹងភ្ញាក់ខ្លួនចំពោះភាពស្អាតអស្ចារ្យនៃដំបូលរូងភ្នំខ្ពស់និងបណ្ដា ស្តាឡាទឹកសិពគ្រប់ប្រភេទ។

ផ្ទាំងសិពមានឈ្មោះ “បរមរាជវាំង Quang Han”

ស្តាឡាកទឹកមានឈ្មោះ “បរមប្រាសាទ”

អាចុតសិពដាមានឈ្មោះ៖ “ទេពវតាប្រមូលផ្តុំ”

ផ្ទះ rong របស់ Tay Nguyen

ស្តាឡាកទឹកមានរូបភាពដូចដំរីមួយដែលកំពុងជំរៀបសួភ្ញៀវទេសចរណ៍នៅទ្វា។

ស្តាឡាកទឹកមានឈ្មោះ៖ “ផ្កាឈុក”

គំនូរផ្ទាំងសិពមួយ។

ប្រព័ន្ធជណ្តើរផ្លូវនិងប្រព័ន្ធបំភ្លឺក៏បានរួមចំណែកបង្កើនភាពស្អាតនៃរូងភ្នំឋានសួគ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.