រូបភាព

ពិធីបុណ្យចាក់ក្របីដ៍វិសេសវិសាលរបស់ជនរួមជាតិ Cotu

ពិធីបុណ្យចាក់ក្របីដ៍វិសេសវិសាលរបស់ជនរួមជាតិ Cotu

VOV.VN –រដូវក្តៅមកដល់ម្តងៗ នៅបណ្ដាស្រុកប្រពៃភ្នំ នៅខេត្ត Quang Nam (ភាគកណ្ដាល វៀតណាម) ជនរួម ជាតិជាជនជាតិភាគតិចនៅទីនេះតែងតែរៀបចំពិធីបុណ្យ ចាក់ក្របីដើម្បីអំណរប្រមូលផល។

នៅឃុំ Axan ស្រុក Tay Giang ជនរួមជាតិ Cotu ទើបនឹងរៀបចំពិធីបុណ្យចាក់ក្របី អំណរប្រមូលផលស្រូវថ្មីរួមចំណែកចែរក្សាអត្តសញ្ញាណវប្បធម៌សម្បូរបែបរបស់
ជនជាតិ។ វបធ្បម៌គុងឃ្មោះ របាំ tan tung da da ដែលត្រូវបានបង្ហាញក្នុងការផ្សាភ្ជាប់
សាមគ្គីភាពរាំងមាំ រវាងអ្នកភូមិជាមួយគ្នា ។

ចំពោះជនរួមជាតិ Cotu ពិធីបុណ្យចាក់ក្របីគឺជាទំនៀមទំលាប់ប្រពៃណីយូរអងណាស់ មកហើយដែលត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍អំណរប្រមូលផលស្រូវថ្មីសែនព្រេនដីភូមិរៀប
អាពារពិពារជាដើម។ ពិធីបុណ្យនេះទាក់ទាញការចូលរួមរបស់ប្រជាជន នៅក្នុងនិងក្រៅតំបន់ជា ច្រើនកុះករចូលរួម។

ក្រមុំកំពេះ នានាមិនត្រឹមតែបានគយគន់ពិធីបុណ្យចាក់ក្របី ប៉ុណ្ណោះទេ ថែមទាំង ពួក គេបានរាំតាមស្នូរចង្វាក់ស្គារជុំវិញសសរក្របី។

អ្នកមានតួនាទីដឹកនាំភូមិបានដំណើរការពិធីសែនព្រេននៅដងទង់ព្រលឹង។ ព្រឹទ្ធាចារ្សគឺ ជាអ្នកដំណើរការសែនព្រេនសូមឲ្យវត្ថុសត្តិសិទ្ធិទាំងឡាយគាំទ្ររៀបចំពិធីបុណ្សចាក់ក្របីប្រព្រឹត្តទៅ ក្រកបដោយជោគជ័យនិងទទួលបានរដូវអំណោយផលសម្បូរ សប្បាយ។

ដើម្បីពិធីបុណ្យចាក់ក្របីត្រូវបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព បណ្ដាបុរសត្រូវ ត្រួតពិនិត្យមឡើងវិញសសរខ្សែចងក្របី។

ក្នុងសូរសម្លេងស្គរដ៏អូរអរ ព្រឹទ្ធាចារ្សគឺជាអ្នកចាក់ក្របីដំបូងសំដៅបង្ហាញការគោរព ចំពោះក្របី។ បន្ទាប់នោះ បណ្ដាយុវជនក្នុងភូមិដំណើរការពិធីនេះ។

បន្ទាប់ពីក្របីត្រូវបានចាក់ស្លាប់ ជនរួមជាតិ Cotu មានទស្សនៈថា៖ ក្បាលរបស់ក្របី ត្រូវវិលត្រឡប់ទៅលើដំបូលរបស់ guol ប្រសិនជាក្បាលក្របីមិនវិលទៅលើ guol ប្រការអាក្រក់នឹងកើតមានឡើង។

ក្នុងពិធីបុណ្យនេះ បណ្ដាគ្រួសារជនរួមជាតិ Cotu រួមដៃរៀបចំម្ហូបអាហារប្រពៃណី ដើម្បីធ្វើពិធីជួបលៀងស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

ក្រោយពីក្របីងាប់បានចាប់ជាតិ Giang នេះគឺជាពេលវេលាដែលនាទីៗបាន សំរាក់និងលេងកំសាន្ត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.