រូបភាព

ទទួលបុណ្យសំពះព្រះខែនៅវិថីបុរាណក្រុងហាណូយ

ទទួលបុណ្យសំពះព្រះខែនៅវិថីបុរាណក្រុងហាណូយ

(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅវិហារ Kim Ngan លេខ៤២ វិថី Hang Bac គណៈកម្មការគ្រប់គ្រង វិថីបុរាណក្រុងហាណូយ បានប្រារព្ធ “ពិធីបុណ្យសំពះ ព្រះខែឆ្នាំ២០១៦”។

(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅវិហារ Kim Ngan លេខ៤២ វិថី Hang
Bac គណៈកម្មការគ្រប់គ្រងវិថីបុរាណក្រុងហាណូយ បានប្រារព្ធ “ពិធីបុណ្យសំពះព្រះ
ខែឆ្នាំ២០១៦”។សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសនេះដូចជា៖ការ
តាំងបង្ហាញនូវផលិតផលសំពះព្រះខែប្រពៃណី រូបថតស្អាតៗអំពីបុណ្យសំពះព្រះខែ
នៅវៀតណាម ឬការណែនាំធ្វើប្រដាប់ក្មេងលេងប្រជាប្រិយជាដើម។បណ្ដាសកម្ម
ភាពនេះនឹងអូសបន្លាយរហូតដល់ដំណាច់ថ្ងៃទី១៥ កញ្ញា។

ការតាំងបង្ហាញរូបថត គំនូរនិងផលិតផលប្រពៃណីក្នុងឱកាសបុណ្យសំពះព្រះខែ។
កុមារមួយនាក់រីករាយជាមួយរបាំងមុខធ្វើពីក្រដាស់។
ឪពុកម្ដាយជាច្រើនបាននាំកូនទៅទស្សនាបរិយាកាសសប្បាយនៅទីនេះ។
សិប្បការិនី Nguyen Thi Tuyen ណែនាំទស្សនិកជនរបៀបធ្វើចង្កៀងគោម។
ចង្កៀងគោមជាវត្ថុដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យសំពះព្រះខែ នៅវៀតណាម។
សិប្បករ Nguyen Huu Kiem ណែនាំទស្សនិកជនរបៀបធ្វើខ្លែងពីឬស្សី និងក្រដាស់។
នាអតីតកាល នៅពេលបុណ្យសំពះព្រះខែមកដល់ម្ដងៗ ឪពុកម្ដាយតែងតែរកទិញ រូបទីងមោងបណ្ឌិតក្រដាស់យកមកដាក់នៅលើតុសិក្សារបស់កូនៗ ដោយមានគោលបំណងថា ពួកគេនឹងសិក្សារៀនសូត្រកាន់តែពូកែ។
ប្អូនៗកុមាមើលឈុតសំដែងតុក្តាមួយ។
ផ្លែឈើ ចំណីសត្វនិងប្រដាប់លេងចម្រុះពណ៌។


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.