ទឹកជ្រោះ Ban Gioc - ទឹកជ្រោះធម្មជាតិធំបំផុតនៅអាស៊ីអាគ្នេយ៍
ទឹកជ្រោះ Ban Gioc - ទឹកជ្រោះធម្មជាតិធំបំផុតនៅអាស៊ីអាគ្នេយ៍
ថ្ងៃអាទិត្យ, 13:01, 02/04/2017
LAN ANH
(VOV5) - ទឹកជ្រោះ Ban Gioc ជាអំណោយមួយ ដែលមិនអាចកាត់ថ្លៃបានដែលធម្មជាតិប្រ គល់អោយខេត្ត Cao Bang ។ ក្រោមចរន្តទឹក ជ្រោះនេះជាទន្លេ Quay Son ដ៏ខៀវស្រងាត់ នៅ ត្រើយខាងឆ្វេងគឺដែនដីចិន នៅត្រើយខាងស្ដាំគឺដែនដីវៀតណាម។
(VOV5) - ទឹកជ្រោះ Ban Gioc ជាអំណោយមួយដែលមិនអាចកាត់ថ្លៃបានដែល
ធម្មជាតិប្រគល់អោយខេត្ត Cao Bang (ភាគខាងជើងវៀតណាម)។ ក្រោមចរន្តទឹក
ជ្រោះនេះជាទន្លេ Quay Son ដ៏ខៀវស្រងាត់ នៅត្រើយខាងឆ្វេងគឺដែនដីចិន នៅត្រើយ
ខាងស្ដាំគឺដែនដីវៀតណាម។
ទឹកជ្រោះ Ban Gioc មានចំងាយ ជិត៩០គីឡូម៉ែត្រ ទីក្រុង Cao Bang និង ជិត ៤០០
គីឡូម៉ែត្រ ពីទីក្រុងហាណូយ ជាតំបន់ទឹកជ្រោះស្អាតជាងគេបំផុតនៅវៀតណាម ស្ថិត
នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang។ ទទឹងរបស់ ទឹកជ្រោះនេះគឺ
ជាង២០០ម៉ែត្រ និងកំពស់ជាង៧០ម៉ែត្រ។ ទឹកជ្រោះ Ban Gioc ជាទឹកជ្រោះធម្មជាតិ
ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំទី៤លើពិភពលោក។
ទឹកជ្រោះ Ban Gioc មើលពីចម្ងាយ
ទឹកជ្រោះ Ban Gioc មានបីជាន់។ ទឹកជ្រោះស្ថិតនៅលើខ្សែព្រំដែនវៀតណាម-ចិន
នៅទឹកជ្រោះ Ban Gioc មានសេវាកម្មជិះទូកសំរាប់ភ្ញៀវទេសចរ។
នៅចំណុចនីមួយៗ នៃទឹកជ្រោះ Ban Gioc សុទ្ធតែមានភាពស្រស់
ស្អាតដោយឡែករបស់ខ្លួន។