រូបភាព

ឈូងសមុទ្រស្អាតអស្ចារ្យនៅវៀតណាម

ឈូងសមុទ្រស្អាតអស្ចារ្យនៅវៀតណាម

(VOVworld) - មកសមុទ្រមិនត្រឹមតែបានហែលទឹក ក្រោមផ្ទៃសមុទ្រត្រជាក់ស្រួល និង ស្រូបខ្សល់បរិសុទ្ធ នៅឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងបានទទួលទាន ម្ហូបអាហារសមុទ្រ ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

(VOVworld) - មកសមុទ្រមិនត្រឹមតែបានហែលទឹកក្រោមផ្ទៃសមុទ្រត្រជាក់ស្រួល
និងស្រូបខ្សល់បរិសុទ្ធនៅឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងបានទទួលទានម្ហូបអាហារ
សមុទ្រ ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ខាងក្រោមនេះជាឆ្នេរសមុទ្រស្អាតអស្ចារ្យមួយចំនួន
នៅវៀតណាមដែលលោកអ្នកមិនអាចរំលងបានក្នុងរដូវក្ដៅនេះ។
ឈូងសមុទ្រ Ha Long ទាក់ទាញភ្ញៀវទេសចរណ៍ដោយសារសមុទ្រស្អាតនិង ប្រព័ន្ធគុហានិងកោះសម្បូរបែបដូចជាគុហា Thien cung គុហា Trinh Nu កោះ Tuan Chau កោះ Ti-top ជាដើម។ (រូបថត៖Pham Duy Long)
ឆ្នេរសមុទ្រ Do Son ស្ថិតនៅខ័ណ្ឌ Do Son ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។
(រូបថត៖Vietnamtourist)
ឆ្នេរសមុទ្រ Dong Chau ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុង Thai Binh ភាគខាងជើងវៀតណាម។ទេសភាពដ៏សុខសាន្តត្រាណនៃព្រៃស្រល់នៅទីនេះធ្វើឲ្យភ្ញៀវ ទេសចរណ៍គ្រប់គ្នារំភើបចិត្ត។
(រូបថត៖Tomphoto)
សមុទ្រ Cua Lo ស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រពីទីក្រុង Vinh ភាគកណ្ដាលវៀតណាម។ទីនេះទាក់ទាញភ្ញៀវទេសចរណ៍ដោយបទពិសោធន៍ជះទូកចេញទៅសមុទ្រស្ទូចត្រីមឹកនារាត្រី។
(រូបថត៖Vietnamtourism)
សមុទ្រ Bai Mon ស្ថិតនៅខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។ក្រៅពីទេសភាព រហោស្ថាន ទីនេះក៏ទាក់ទាញភ្ញៀវទេសចរណ៍ដោយជ្រោះទឹកសាបនិងស៊ើន Dai Lanh ជាទីកន្លែងទស្សនាថ្ងៃរះនិងថ្ងៃលិចដ៏ស្អាតអស្ចារ្យ។ (រូបថត៖Duong Trong Tuan)
កោះ Ly Son ជាទីកំសាន្តមួយក្នុងចំណោមទីកំសាន្តដែលត្រូវបានយុវវ័យនិយមចូលចិត្ត បំផុតក្នុងឆ្នាំ២០១៥។ទីនេះទាក់ទាញភ្ញៀវទេសចរណ៍ដោយវាលខ្ទឹមខៀវស្រងាត់ ផ្ទៃមេឃស្រឡៈ ភាពមហិមារនៃជួរភ្នំនិងបរិយាកាសស្រស់បរិសុទ្ធនៃឆ្នេរសមុទ្រខៀវថ្លា។ (រូបថត៖ Minh Hang)
កោះ Robinson ស្ថិតនៅឈូងសមុទ្រ Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម។នេះជាកោះក្រោមកម្មសិទ្ធិរបស់ឯកជន។កោះនេះធំទូលាយមានទេសភាពរហោស្ថាន និងមិនទាន់មានសេវាកម្មទេសចរណ៍នៅឡើយ។ (រូបថត៖Tuan Vo)
Cu Lao Cau ជាកោះតូចមួយចំណុះស្រុក Tuy Phong ខេត្ត Binh Thuan ភាគខាង ត្បូងវៀតណាម។កោះនេះមានវាលថ្មនិងឆ្នេរសមុទ្រស្អាតជាច្រើន។ (រូបថត៖Huyvu alex)
ឆ្នេរសមុទ្រ Chi Linh ចំណុះមណ្ឌលទេសចរណ៍ Chi Linh មានចម្ងាយ៣គីឡូម៉ែត្រពីទីក្រុង Vung Tau ភាគខាងត្បូងវៀតណាម។មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្ត្រប៉ុណ្ណោះ ទេ សមុទ្រ Chi Linh នៅទាក់ទាញភ្ញៀវទេសចរណ៍ដោយភាពស្រស់ស្អាតលាយឡំគ្នារវាងសមុទ្រនិងភ្នំ។ (រូបថត៖ Vicky Trangnguyen)
Con Dao ជាកោះត្រូវបានទស្សនាវដ្ដី Travel and Leisure បោះឆ្នោតជាកោះមួយក្នុង ចំណោម២០កោះដែលមានភាពអាថ៍កំបាំងបំផុតលើពិភពលោក។ (រូបថត៖Condaotourism)
Nam Du ជាប្រជុំកោះស្ថិតនៅចម្ងាយចំនួន៨៣គីឡូម៉ែត្រពីទីក្រុង Rach Gia ភាគខាង ត្បូងវៀតណាម។មិនទាន់បានធ្វើអាជីវកម្មទេសចរណ៍នៅឡើយ ទេសភាពនៅទីនេះ ពោពេញទៅដោយលក្ខណៈរហោស្ថានមហិមានិងរ៉ូមែនទីក។ (រូបថត៖ Huunghia)

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.