រូបភាព

ការបង្ហាញអាវផាយផ្សារភ្ជាប់ វប្បធម៌កើត-លិច

ការបង្ហាញអាវផាយផ្សារភ្ជាប់ វប្បធម៌កើត-លិច

VOV.VN - ការសំរាំងអាវផាយនេះប្រៀបប្រដូចជាស្ពានផ្សារភ្ជាប់វប្បធម៌រវាងខាងលិចនិង ខាងកើត។

ក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទី្វបអាស៊ី (Radio Asia)​ ឆ្នាំ ២០១៣ នាយប់ថ្ងៃទី ២៩
កក្កដា នៅសណ្ឋាគារ  Melía នៅទីក្រុងហាណូយ ហាងម៉ូតសំលៀកបំពាក់ Chula របស់
អេស្ប៉ាញ់បានឧទ្ទេសនាមសម្រាំងអាវផាយថ្មី។

សម្រាំងអាវផាយនេះត្រូវបានចាត់ទុកជាស្ពានផ្សារភ្ជាប់រវាងវប្បធម៌របស់លោកខាងលិច
និង ខាងកើត តាមរយៈការប្រើប្រាស់បណ្ដាវត្ថុធាតុដើម ក៏ដូចជា បច្ចេកទេសដេរប៉ាក់
ប្រពៃណី និង​ការគូររចនាបទលើសំពាក់សូត្ររបស់វៀតណាម។ ទេសភាពស្ថាបត្យកម្ម បណ្ដាអត្តសញ្ញាណវប្បធម៌ប្រពៃណី សិល្បៈម្ហូបអាហារ គ្រប់ប្រភេទផ្កភ្ញីនិងនារីវៀតណាម ជានិច្ចកាលគឺជាប្រភពត្រេកត្រអាល សំរាប់ការសំរិតសម្រាំងនេះ។

Chula គឺជាពាណិជ្ជសញ្ញាម៉ូតសំលាក់បំពេក់របស់អាស្ប៉ាញ់ដែលត្រូវបានបង្កើតនៅ
វៀតណាមក្នុងឆ្នាំ ២០០៤ ដោយអ្នកហេនាម៉ូតជនអេស្ប៉ញ់ចំនួន ២ រូប គឺ លោកស្រី
Laura Fontan និងលោក Diego Cortizas។ ជាលើកដំបូងដែលមកដល់ទីក្រុងហាណូយ
កាលពី ១០ ឆ្នាំ មុន ពួកគាត់ស្រឡាញ់ប្រទេស វៀតណាមភ្លាមមួយរំពេច ក្នុងនោះ
មានអាវផាយប្រពៃណី របស់វៀតណាម ផងដែរ៕

























This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.