រូបភាព

ក្តីសប្បាយរីករាយទិវាបុណ្យវប្បធម៌ Mong ទូទាំងប្រទេសលើកទិពីរ

ក្តីសប្បាយរីករាយទិវាបុណ្យវប្បធម៌ Mong ទូទាំងប្រទេសលើកទិពីរ

(VOV)_​ទិវាបុណ្យវប្បធម៌ជនជាតិ Mong លើទូទាំងប្រទេសគឺជាទិវាបុណ្យធំមួយរបស់ជនរួមជាតិជាជនជាតិ Mongនិយាយដោយឡែកនិងសហគមន៍បណ្ដាជនជាតិវៀតណាមនិយាយរួម។

(VOV)_​ទិវាបុណ្យវប្បធម៌ជនជាតិ Mong លើទូទាំងប្រទេសគឺជាទិវាបុណ្យធំមួយ
របស់ជនរួមជាតិជាជនជាតិ Mongនិយាយដោយឡែកនិងសហគមន៍បណ្ដាជនជាតិ
វៀតណាមនិយាយរួម។

នាថ្ងៃទី១៨វិច្ឆិកា នៅខេត្ត Ha Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Giang រៀបចំទិវាបុណ្យវប្បធម៌ Mong លើទូទាំងប្រទេស លើកទីពីរ។
ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសជាទិវាបុណ្យធំមួយរបស់ជនរួមជាតិជាជនជាតិ Mong និយាយដោយឡែក និងសហគមន៍បណ្ដាជនជាតិវៀតណាមនិយាយរួម។
នេះជាព្រឹត្តិការណ៍លើកសរសើរតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរបរស់ជនជាតិ Mong ក្នុងខឿនវប្បធម៌ជាធ្លុងមួយក្តី ប៉ុន្តែពហុបែបរបស់សហគមន៍ជនជាតិទាំង៥៤នៅវៀតណាម។
ទន្ទឹមនឹងនោះ លើកកំពស់ចំណេះដឹង មនសិកាក្នុងការអភិរក្ស ពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong រួមចំណែកកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលឿន ពោពេញទៅដោយអត្តសញ្ញាណជនជាតិ។
ថ្លែងមតិនៅពិធីបើក លោក Nguyen Van Binh សមាជិកការិយាល័យ និងជាលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ការរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិជាបណ្ដាជន ជាតិនិយាយរួមនិងជនរួមជាតិជនជាតិ Mong និយាយដោយឡែក ជាភារកិច្ចនយោបាយដើរតួនាទីយុទ្ធសាស្ត្រសំខាន់ ពិសេស ក្នុងដំណាក់កាលធ្វើសមាហរណកម្ម ទំនើបភាវូបនីយកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយរឹងមាំនិងនិរន្តរភាព។
ពិធីបើកបានប្រព្រឹត្តទៅក្នុងសូរសម្លេងរបស់ខែនពិរោះៗ កម្មវិធីសម្ដែងសិល្បះពិសេសដោយឡែក ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ Mong
បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះ កីឡា ស្តង់ទំនិញ ឧទ្ទេសនាមអំពីចំណុចវប្បធម៌វិសេសវិសាលរបស់ជនជាតិ Mong


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.