រូបភាព

ផ្កា Lys របស់ភូមិ Tay Tuu

ផ្កា Lys របស់ភូមិ Tay Tuu

នាដើមខែមេសាប្រជាជនភូមិផ្កា Tay Tuu (ទីក្រុងហាណូយ) បានមមាញឹកដោយការប្រមូលផលផ្កា Lys (ផ្កា Loa ken ជាភាសាវៀតណាម)​

ដើមខែមេសាជារដូវផ្ការីកស្គុះស្គាយ
ប្លែកពីផ្កាផ្សេងៗផ្កា Lys រីកតែក្នុងរង្វង់មួយខែ
ប្រសិនបើបានថែទាំល្អនោះ មែកផ្កា Lysនីមួយៗអាចមានផ្កា៥ដល់៦ទង
ផ្កា Lysត្រូវបានដាំដោយប្រើមើម។ ប្រជាកសិករត្រូវចំណាយពេលវេលាប្រមាណ៤ដល់៦ខែទើបបានប្រមូលផល
ដោយសាររីកតែក្នុងរង្វង់១ខែនោះ បណ្ដាម្ចាស់ចម្ការត្រូវប្រមូលផលយ៉ាងប្រញាប់ប្រញាល់
បាច់ផ្កានីមួយៗមានតំលៃពី២៥ពាន់ដល់៣ម៉ឺនក្នុងមួយបាច់(១០ទង)
រដូវប្រមូលផលម្ដងៗគេទទួលបានចំណេញប្រមាណ២០ដល់២៥លានដុង-លោក Le Dinh Tu ម្ចាស់ចម្ការម្នាក់បានចែករំលែក
ចេញពីទីនេះ បណ្ដាផ្កា Lys បានបញ្ជូនទៅកាន់ទូទាំងទីក្រុងហាណូយ
បណ្ដាអំរែកផ្កា Lys បង្អួតខ្លួនក្នុងកំដៅថ្ងៃ
មិនឆើតឆាយឬមានក្លិនក្រអូបដូចផ្កាផ្សេងៗ ប៉ុន្តែដោយពណ៌សសាមញ្ញនិងក្លិនស្រាល ផ្កា Lys បានទាក់ទាញមនុស្សជាច្រើនខណៈខែមេសាមកដល់ម្ដងៗ

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.