រូបភាព

រដូវប្រមូលផលផ្លែគូលែននៅស្រុក Luc Ngan

រដូវប្រមូលផលផ្លែគូលែននៅស្រុក Luc Ngan

VOV.VN – ជាប្រចាំឆ្នាំ ចាប់ពីខែ ឧសភា ដល់ខែ កក្កដា បរិយាកាសនៅស្រុក Luc Ngan ក្លាយទៅជាភាពអ៊ូអរ ផុលផុសដោយសារពេលវេលានេះគឺជារដូវប្រមូលផល ផ្លែគូលែន។

ផ្លែគូលែនគឺជាផលិតពិសេសល្បឺឈ្មោះរបស់ស្រុក Luc Ngan ខេត្ត Bac Giang
(ភាគខាងជើង វៀតណាម)។ រដូវផ្លែគូលែនទុំគឺជាពេលវេលាស្រុក Luc Ngan
មានសភាព ស្អាតបំផុត។ ភ្ញៀវមកដល់ស្រុក Luc Ngan អាចឃើញផ្លែគូលែន
ទុំក្រហមនៅគ្រប់ទិសទី។ នាពេលវេលានេះប្រជាអ្នកភូមិនៅទីនេះមានការម
មាញឹកដោយការប្រមូលផលគូលែន។


ឆ្ងាយពីទីក្រុង Bac Giang ៤០ គីឡូម៉ែត្រខាងកើត ស្រុក Luc Ngan ត្រូវបានស្គាល់ ដល់ជាតំបន់ដែលមានផលិតផលពិសេស ប៉ុន្តែ ល្បឺឈ្មោះបំផុតគឺផ្លែគូលែន។








ជាប្រចាំឆ្នាំចាប់ពីខែឧសភាដល់ខែកក្កដា បរិយាកាសនៅស្រុក Luc Ngan បាន ក្លាយទៅជាអ៊ូអរផុលផុសជាងដោយសារដូវប្រមូលផលផ្លែគូលែនបានចាប់ផ្តើម។




នាពេលម៉ោងមមាញឹក ម៉ូតូដឹកផ្លែគូលែនរាប់ពាន់គ្រឿងប្រមួលផ្តុំនៅទីផ្សារនីមួយៗ។




ផ្លែគូលែនគឺជាប្រភេទផ្លែឈើដែលមនុស្សគ្រប់រូបនៅក្នុងនិងក្រៅប្រទេសនិយមចូលចិត្តណាស់។ ពីព្រោះ ផ្លែគូលែននៅស្រុក Luc Ngan មានពណ៌រក្រហមស្រស់ សាច់គូលែនច្រើន គ្រាប់តូចនិងផ្អែមជាងគូលែននៅតំបន់ផ្សេងៗទៀតនៅវៀតណាម។





កសិករសប្បាយរីករាយដោយផ្លែគូលែនទទួលផលខ្ពស់។




រដូវផ្លែគូលែនទុំគឺជាពេលវេលាដែលទិដ្ឋភាពនៅស្រុក Luc Ngan មានសភាព ស្អាតអស្ចារ្យ។




ប្រជាកសិករលក់ផ្លែគូលែនឲ្យអាជីវករនានានៅទីរួមស្រុក Kim Kep ស្រុក Luc Ngan ខេត្ត Bac Giang។






ផ្លែគូលែន Luc Ngan ត្រូវបានដឹកជញ្ជូនទៅលក់នៅទូទាំងប្រទេសវៀតណាមនិង

នាំចេញទៅទីផ្សាររបស់ចិន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.