(VOVworld) - នាព្រឹកថ្ងៃទី២៣ កុម្ភៈ ពោលគឺថ្ងៃទី៥តេត ខែទី១តាមច័ន្ទគតិ តាមប្រពៃណីជារៀងរាល់ឆ្នាំ ពិធី បុណ្យទួល Dong Da ត្រូវបានប្រារពឡើងសំដៅរំលឹក ឡើងវិញជ័យជំនះដ៏ត្រចេះត្រចង់របស់ស្ដេច Quang Trung វាយកំទេចខ្មាំង Qing របស់ចិននៅនិទាឃរដូវឆ្នាំ១៧៨៩។
(VOVworld) - នាព្រឹកថ្ងៃទី២៣ កុម្ភៈ ពោលគឺថ្ងៃទី៥តេតខែទី១តាមច័ន្ទគតិ តាម
ប្រពៃណីជារៀងរាល់ឆ្នាំ ពិធីបុណ្យទួល Dong Da ត្រូវបានប្រារពឡើងសំដៅរំលឹក
ឡើងវិញជ័យជំនះដ៏ត្រចេះត្រចង់របស់ស្ដេច Quang Trung ដែលវាយកំទេចខ្មាំង
Qing របស់ចិននៅនិទាឃរដូវឆ្នាំ១៧៨៩។
ទួល Dong Da ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ១ស្ថិតនៅលើវិថី Tay Son សង្កាត់ Quang
Trung ខ័ណ្ទ Dong Da ទីក្រុងហាណូយ។មុននេះ២២៦ឆ្នាំ ទ័ព Tay Son ក្រោមការ
ដឹកនាំរបស់វីរៈជនកសិករ Quang Trung – Nguyễn Huệ បានវាយឈ្នះលើខ្មាំង Qing
ចំនួន២៩ម៉ឺននាក់ក្នុងការប្រយុទ្ធ Ngoc Hoi – Dong Da រំដោះទាំងស្រុងរាជធានី
Thang Long(ថាំងឡង)។
តាំងពីពេលព្រឹកព្រលឹម មនុស្សជាច្រើនកុះករបានទៅកាន់ទីលាននៅមុខស្ដូបគោរពវិញ្ញណក្ខ័ន្ទស្ដេច Quang Trung នៅទួល Dong Da ដើម្បីទស្សនាពិធីបុណ្យ។
មុនពេលពិធីបុណ្យប្រព្រឹត្តទៅជាផ្លូវការ ក្រុមធ្វើសការៈបូជាមកពីខ័ណ្ទនានានៅរដ្ឋធានី Ha Noi ត្រៀមរៀបចំគ្រឿងសំណែនយ៉ាងហ្មត់ចត់ដើម្បីថ្វាយជូនស្ដេច Quang Trung។