Vovworld-ជាទីកន្លែងមកដល់ពេញនិយមក្នុងបណ្ដាទួរ ទេសចរណ៍ជីវសាស្ត្រនៅ Can Tho។ សួនកុក Bang Lang (សង្កាត់ Thuan An ខ័ណ្ឌ Thot Not) បានទាក់ទាញភ្ញៀវ ទេសចរណ៍ជាច្រើនកុះករ ពិសេសគឺភ្ញៀវទេសចរណ៍ បរទេសមកទស្សនាគយគន់ទេសភាពធម្មជាតិនិង ជីវភាពរបស់សត្វបក្សាបក្សីគ្រប់ប្រភេទនៅទីនេះ។
សួនកុក Bang Lang បានបង្កើតឡើងតាំងពីដើមឆ្នាំ១៩៨០។ នាគ្រាដំបូងមាន
សត្វកុកមករស់នៅតែតិចតួចប៉ុណ្ណោះ ក្រោយនោះបានកើនឡើងច្រើនពីមួយ
ថ្ងៃទៅមួយថ្ងៃ។
សោភ័ណ្ឌភាពល្អស្អាតនៅទីនេះគឺដោយសារត្រូវបានធម្មជាតិប្រទានឲ្យ។ ភ្ញៀវទេសចរណ៍ជាច្រើននាក់មានក្តីសង្ឃឹមថាសួនកុក Bang Lang ត្រូវបានផ្នែកទេសចរណ៍ឬអង្គការការពារសត្វព្រៃវិនិយោគក្លាយទៅជាមណ្ឌលអភិរក្សសត្វបក្សាបក្សីគ្រប់ប្រភេទ៕