រូបភាព

វីឡា Cau Da – បុប្ជានៅក្បែឈូង សមុទ្រ Nha Trang

វីឡា Cau Da – បុប្ជានៅក្បែឈូង សមុទ្រ Nha Trang

(VOV) – វីឡា Cau Da គឺមណ្ឌលស្ថាប្យកម្មរួមមានវីឡាចំនួន ៥ ខ្នង ដែលស្ថិតនៅភ្នំ Canh Long នៅក្បែរសមុទ្រ ភាគខាងត្បូងទីក្រុង Nha Trang (ភាគកណ្ដាល វៀតណាម) ។ វីឡាចំនួន ៥ នេះមយកឈ្មោះរបស់ផ្កានិងដើមឈើចំនួន ៥។

(VOV) – វីឡា Cau Da គឺមណ្ឌលស្ថាប្យកម្មរួមមានវីឡាចំនួន ៥ ខ្នង ដែលស្ថិតនៅភ្នំ
Canh Long នៅក្បែរសមុទ្រ ភាគខាងត្បូងទីក្រុង Nha Trang (ភាគកណ្ដាលវៀតណាម)
។ វីឡាចំនួន ៥ នេះមយកឈ្មោះរបស់ផ្កានិងដើមឈើចំនួន ៥។ 

វិឡា Cau Da ត្រូវបានកសាងនាឆ្នាំ ១៩២៣ សំដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប្យកម្ម
យុទ្ធសាស្ត្រមួយបំរើការស្រាវជ្រាវសមុទ្រខាងកើតនិងតំបន់អាស៊ីអាគ្នេយ៍។ នាអតីតកាល
ទីនេះគឺទីកន្លែងរស់នៅនិងធ្វើការរបស់អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវសាគរសាស្ត្រមក
ពីលោកខាងលិច។ 

វីឡា ១ មានឈ្មោះថា “Les Agaves” (ដំបងយក្ស)។ វីឡាទី ២ បានហៅថា “Les Frangipaniers”​ (កាប៉ាសស្រុក)​។ វីឡាចំនួន ៣ ខ្នងទៀតហៅថា៖ “Les Bouguinvillés” - ផ្កាក្រកាស, “Les
Flamboyants” - ផ្កាក្ងោក, “Les Badamniers” - ដើម badamier.

បណ្ឌិតបារាំងមានដើមកំណើតអាល្លឺម៉ង់និងជានាយកដំបូងរបស់វិទ្យាស្ថានសាគរសាស្ត្រ
ឥណ្ឌូចិន លោក​ Armand Krempt បានណែនាំជាផ្ទាល់ការកសាងមណ្ឌល វីឡា Cau Da។

វីឡាចំនួន ៥ ខ្នងមានក្បូក្បាច់រចនាជាលក្ខណៈបារាំង។សំណង់និមួយៗ ភាពវិសេស
វិសាល ពិសេសដោយឡែក ប៉ុន្តែ នៅមានភាពប្រហាក់ប្រហែលគ្នា ។ ហើយមានភាព
សមស្រប​ជាមួយទេសភាពនៅជុំវិញដីនេះ។

ក្នុងដំណាក់កាល​ ១៩៤០ ­- ១៩៤៥ ស្តេច Bảo Đại បានប្រើប្រាស់សំរាប់សំរាក់កាយ ជាមួយគ្រួសានៅវីឡាដំបងយក្សនិងវីឡាចំប៉ី។ដោយហេតុ​នេះ មណ្ឌលវីឡាពោលខាង
លើក៏ត្រូវបានហៅថា៖ វិមាន Bao Đai - Nha Trang ផងដែរ។

វីឡា Cau Da មានអាយុកាលជិត ១០០ ឆ្នាំហើយ។ ប៉ុន្តែ វីឡាចំនួន ៥ ខ្នង នៅរក្សាភាព
ស្អាតនៃស្ថាប្យកម្មដើមរបស់ខ្លួន។ រួមជាមួយទេសភាពធម្មជាតិមណ្ឌលវីឡានេះត្រូវបាន
ចាត់​ទុកគឺផ្កាដ៏ស្រស់ស្អាតនៃទីក្រុងសមុទ្រ Nha Trang។

ផ្លូវចំណោតធ្វើដំណើរទៅកាន់មណ្ឌលវីឡា។

វីឡាផ្កាក្រដាស

វីឡា ផ្កាក្ងោក

វីឡាដើម  badamier

ផ្នែកមួយរបស់វីឡាដើម  badamier

វីឡាផ្កាកប៉ាសស្រុក

ទ្វារបស់វីឡាផ្កាកប៉ាសស្រុក។

វីឡាដំបងយក្សគឺជាសំណងដែលមានទីតាំងស្អាតបំផុតក្នុងចំណោមវីឡានៅទីនេះ។ ភ្ញៀវទសេចរណ៍អាចគយគន់ទេសភាពសមុទ្រនិងទៅឆ្នេមុជទឹក“ព្រះមហាក្រត្រីយានី”។





កន្លែងជាន់ក្រោមនៅវីឡាដំបងរក្សបានក្លាយទៅជាទីកន្លែងតាំងពិព័ណ៍វត្ថុតាងប្រវត្តិ សាស្ត្ររបស់ស្តេច Bảo Đại និងគ្រួសាររបស់ស្តេច។



ផ្លូវធ្វើដំណើរទៅកាន់ឆ្នេមុជទឹក “ព្រះមហាក្រត្រីយានី” ពីវីឡាដំបងយក្ស

ឆ្នេមុជទឹក “ព្រះមហាក្រត្រីយានី” ត្រូវបានចាត់ទុកជាឆ្នេមុជទឹកស្អាតជាងគេនៅទីក្រុង Nha Trang។

ទេសភាពឈូងសមុទ្រ Nha Trang មើលពីមណ្ឌលវីឡា Cau Da៕







This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.