សេដ្ឋកិច្ចវៀតណាម

ការវិនិយោគបរទេសចូលក្នុងវៀតណាម៖ តួរលេខគួរឲ្យចាប់អារម្មណ៍

ការវិនិយោគបរទេសចូលក្នុងវៀតណាម៖ តួរលេខគួរឲ្យចាប់អារម្មណ៍

(VOVWORLD) - តាមរបាយការណ៍ថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគថា ក្នុងអំឡុង៩ខែចាប់ពីខែមករាឆ្នាំ២០១៧មក ទុនវិនិយោគបរទេស (FDI) សរុបចុះបញ្ជីចូលក្នុងវៀត ណាមបានកើនឡើងកំរិត ឯតទគ្គកម្ម ដោយទទួលបាន២៥,៤៨ពាន់ លានដុល្លាអាមេរិក កើនឡើងជាង ៣៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

បរិមាណទុនដែលត្រូវបាន រំដោះក្នុងដំណាក់កាលនេះក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ ដោយទទួលបាន ១២,៥ពាន់លានដុល្លាអាមេរិក កើនឡើង១៣,៤%បើប្រៀបនឹងរយៈពេលដូចគ្នា ពីឆ្នាំ២០១៦។ (រូបថត៖ Internet) 

បរិមាណទុនដែលត្រូវបាន រំដោះក្នុងដំណាក់កាលនេះក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ ដោយទទួលបាន ១២,៥ពាន់លានដុល្លាអាមេរិក កើនឡើង១៣,៤%បើប្រៀបនឹងរយៈពេលដូចគ្នា ពីឆ្នាំ២០១៦។ នេះជាតួរលេខគួរឲ្យចាប់អារម្មណ៍ស្ដីពីការទាក់ទាញទុន FDI របស់វៀតណាម នាបច្ចុប្បន្ន។

ប្រភពទុន FDI ហូរយ៉ាងខ្លាំងក្លាចូលក្នុងវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងពិសេសគឺក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧បានសរឲ្យឃើញថា វៀតណាម ជាជម្រើសអាទិភាពរបស់វិនិយោគិនបរទេសដោយសារយថាទស្សន៍សេដ្ឋកិច្ចដ៏សកម្មជាងប្រទេសមួយចំនួនក្នុងតំបន់។ កម្លាំងទាក់ទាញរបស់វៀតណាមចំពោះ វិនិយោគិនបរទេសក៏ដោយសារតែវៀតណាមកំពុងកែលំអដោយឥតឈប់ឈ របរិយាកាសធ្វើអាជីវកម្មក្នុងប្រទេសទៀតផង។ ឆ្នាំ២០១៧ជាឆ្នាំទី៤ជាបន្តបន្ទាប់ ដែលវៀតណាមអនុវត្តសេចក្ដីសំរេចចិត្តលេខ១៩ស្ដីពីការកែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិជាមួយនឹងចំណុចថ្មីជាច្រើន ពីថ្នាក់រដ្ឋាភិបាលដល់ថ្នាក់តំបន់។ លោក Tran Thanh Liem ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Binh Duong ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា៖

“គណៈកម្មាធិការខេត្តបានបញ្ជាណែនាំឲ្យអនុវត្តដំណោះស្រាយជាច្រើនដើម្បីទាក់ទាញវិនិយោគិន។ ដំបូងបង្អស់គឺជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយពេលវេលា បែបបទនិងការចំណាយសំរាប់សហគ្រាស។ ទី២គឺបង្កើត អាកប្បកិរិយារួសរាយរាក់ទាក់របស់កម្មាភិបាលរដ្ឋចំពោះប្រជាជននិង សហគ្រាស”។

 ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមជាតំបន់នាំមុខគេក្នុងទូទាំងប្រទេសក្នុងការទាក់ទាញទុន FDI (រូបថត៖ Internet)

ការដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិង ពហុភាគីជាច្រើនក៏ជួយបង្កើនកម្លាំងទាក់ទាញរបស់វៀតណាមចំពោះវិនិយោគ បរទេសផងដែរ។ ប្រការនេះត្រូវបានបង្ហាញច្បាស់តាមរយៈសកម្មភាពនាំចេញ នាំចូលនៃផ្នែក FDI។ ជាក់ស្ដែងគឺ ក្នុងរយៈពេល៩ខែឆ្នាំ២០១៧កន្លងទៅ តំលៃ នាំចេញនៃផ្នែក FDI ទទួលបាន១១០,៨ពាន់លានដុល្លាអាមេរិក កើនឡើង២១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦ ហើយស្រូបយកជិត៧២%ទំហំនាំ ចេញរបស់ប្រទេសទាំងមូល។ តំលៃនាំចូលរបស់ផ្នែកនេះក្នុងរយៈពេលពោល ខាងលើទទួលបានជាង៩៣ពាន់លានដុល្លាអាមេរិក កើនឡើងជាង២៦% ហើយ ស្រូបយក៦០,៣%ទំហំនាំចូល។

នាបច្ចុប្បន្ន វិនិយោគិនមកពីប្រទេសនិងតំបន់ដែនដីចំនួន១២៦បានមក បណ្ដាក់ទុននៅខេត្តក្រុងទាំង៦៣របស់វៀតណាម។ សហគ្រាសបរទេសបាន វិនិយោគទៅក្នុងផ្នែកនិងតំបន់ចំនួន១៨ ក្នុងនោះផ្នែកឧស្សាហកម្មកែច្នៃ បន្តទាក់ ទាញការយកចិត្តទុកដាក់ជាច្រើនរបស់វិនិយោគិនបរទេស។ តំបន់នានានៅវៀត ណាមយកចិត្តទុកដាក់ដល់គុណភាពប្រភពទុន FDI ជាងបរិមាណទុន ក៏ដូចជា ការរំដោះទុនគឺសំខាន់ជាងបរិមាណទុនចុះបញ្ជីផងដែរ។ លោក Mai Van Nhon អនុប្រធានគណៈគ្រប់គ្រងបណ្ដាមណ្ឌលឧស្សាហកម្ម Dong Nai ឲ្យដឹងថា ខេត្ត Dong Nai កំពុងទាក់ទាញគំរោងការណ៍ដ៏ល្អចំពោះខឿនសេដ្ឋកិច្ចទាំងមូល៖

“គំរោងការណ៍ល្អសំរាប់ប្រទេសជាតិគឺត្រូវមានការរួមវិភាគទានសំរាប់ថវិកា រដ្ឋ។ គំរោងការណ៍ល្អសំរាប់សង្គមគឺត្រូវមានលក្ខណៈផ្សព្វផ្សាយអំពីបច្ចេកវិទ្យា ហើយត្រូវបង្កើតឡើងការងារធ្វើនិងលើកកំពស់ការស្ទាត់ជំនាញ កំរិតនិងការយល់ ដឹងសំរាប់ពលករ។ ចុងក្រោយគឺត្រូវល្អសំរាប់វិនិយោគិន”។

តាមការវាយតំលៃរបស់អ្នកជំនាញការសេដ្ឋកិច្ចមួយចំនួនថា វៀតណាម នៅកំពុងជាទីផ្សារគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ តាមការព្យាករណ៍ ថា ការទាក់ទាញទុន FDI ក្នុងឆ្នាំ២០១៧អាចឡើងដល់ទៅ៣០ពាន់លានដុល្លា អាមេរិក ហើយនឹងរំដោះបានទុនចំនួន១៨ ពាន់លានដុល្លាអាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.