សេដ្ឋកិច្ចវៀតណាម

ខេត្ត Thai Binh អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម

ខេត្ត Thai Binh អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម

(VOVWORLD) -អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ខេត្ត Thai Binh គឺជាជង្រុកស្រូវដ៏ធំនៅវៀតណាមភាគខាងជើង ដែលមានចំនួនប្រជាជនចំនួន 70% ជាកសិករ។ នាបច្ចុប្បន្ន ដើម្បីពង្រីកប្រពៃណីនេះ ខេត្ត Thai Binh បានបន្តអះអាងជាជង្រុកស្រូវនៅតំបន់វាលសណ្ដទន្លេក្រហម ជាខេត្តឈានមុខគេក្នុងចលនាកសាងជនបទថ្មី រួមជាមួយដំណោះស្រាយមានលក្ខណៈទម្លុះ ដើម្បីបង្កើតឡើងការផ្លាស់ប្ដូរដ៏ខ្លាំងក្លា និងទូលំទូលាយលើវិស័យកសិកម្ម។

 រដូវប្រមូលផលស្រូវនៅខេត្ត Thai Binh (internet)

ចាប់តាំងពីឆ្នាំ 2002 មកខេត្ត Thai Binh បាន រៀបចំឡើងវិញដីផលិតកម្មកសិកម្ម ផ្លាស់ប្ដូររូបសណ្ឋានកសិកម្មចាស់ និងអភិវឌ្ឍន៍កសិកម្មតាមរូបសណ្ឋានប្រមូលផ្ដុំ សំដៅលើកផលិតកម្មកសិកម្មឡើងកម្ពស់ថ្មីមួយទៀត តាមទិសកសិកម្មទំនិញទ្រង់ទ្រាយធំ។

គិតដល់ដំណាច់ឆ្នាំ ២០១៧ នៅទូទាំងខេត្ត Thai Binh មានផ្ទៃដីជាង ១ ហ្មឺន ៥ ពាន់ហិកតា ដែលត្រូវបានប្រមូល ដើម្បីអភិវឌ្ឍន៍កសិកម្ម។ ក្នុងនោះ ទំហំដីតាមរូបសណ្ឋានឲ្យជួល និងផ្ទេរកម្មសិទ្ធិមានជាង ៥ ពាន់ហិកតា និងទំហំដីប្រមូលផ្ដុំតាមរូបសណ្ឋានផលិតកម្មតភ្ជាប់នឹងការលក់ចេញផលិតផលមានផ្ទៃដីប្រមាណ ១ ហ្មឺនហិកតា។

លោក Nguyen Van Kien នៅភូមិ Me Son 1 ឃុំ Tan Phong ស្រុក Vu Thu ជាប្រជាកសិករ ១ រូប ដែលសម្រេចចិត្តជួលផ្ទៃដីជិត 20 ហិកតា ដើម្បីដាំស្រូវតាមរូបសណ្ឋានទំនើប។ លោក Kien បានសំណេះសំណាលថា៖ តាំងពីការដាំដុះ រហូតដល់ការប្រមូលផសស្រូវគឺធ្វើដោយមាស៊ីនទាំងអស់។

“នៅពេលខ្ញុំជួលដីនេះ ស្រុក Vu Thu បានជួយសម្រួលកិចការជាច្រើន។ ប្រជាជននៅទីនេះ ទៅធ្វើការនៅក្រុមហ៊ុនអស់ហើយ វីឯខ្លួនវិញខ្ញុំបានសម្រេចចិត្តទៅជួលដីធ្វើស្រែតាំងពីឆ្នាំទៅមិញ រហូតមកដល់ពេលនេះគឺទទួលបានប្រសិទ្ធភាពណាស់”។

ខេត្ត Thai Binh ប្រមូលផ្តុំដីធ្លីដោយផ្តល់អាទិភាពអភិវឌ្ឍន៍វិស័យកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ស្រុក Vu Thu គឺជាមូលដ្ឋានឈានមុខគេក្នុងការអនុវត្តន៍គម្រោងការណ៍រៀបឡើងវិញដីផលិតកម្មកសិកម្ម។ នាបច្ចុប្បន្ន ស្រុក Vu Thu មានបុគ្គល និងក្រុមគ្រួសារចំនួន 165 បានអនុវត្តន៍គម្រោងការណ៍នេះ ក្នុងការផលិតកសិកម្ម ទ្រង់ទ្រាយពី 1 ហិកតាឡើងទៅ ដោយមានផ្ទៃដីផលិតកម្មសរុបជាង 570 ហិកតា។ លោក Dong Van Huan នាយកសហករណ៍កសិកម្ម Tan Phong បានឲ្យដឹងថា៖ ការប្រមូលផ្ដុំដីកម្មសិទ្ធិទ្រង់ទ្រាយធំ បានជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ជួយឲ្យកសិករអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងម៉ាស៊ីនចូលក្នុងផលិតកម្មកសិកម្ម។

“យើងខ្ញុំបានអនុវត្តន៍គម្រោងការណ៍នេះ ប្រកបដោយរបៀបរាបរយតាមគោលការណ៍របស់ថ្នាក់ដឹកនាំបក្ស ។ នៅស្រុក Tan Phong អ្នកជួលដី និងម្ចាស់ដីបានចុះហត្ថលេខាលើកិច្ចសន្យាជួលដីផ្ទាល់ជាមួយគ្នា។ ហេតុដូច្នេះហើយ ធានាបានលទ្ធិប្រជាធិបតេយ្យ”។

នាបច្ចុប្បន្ននេះ ខេត្ត Thai Binh មានសហករណ៍កសិកម្មចំនួន 210 ដែលបានអនុវត្តន៍រូបសណ្ឋានតភ្ជាប់រវាងក្រុមគ្រួសារជាសមាជិក ជាមួយសហគ្រាសចំនួន 20 នៅក្នុង និងក្រៅខេត្ត ដើម្បីផលិតកម្ម និងលក់ចេញកសិផល។ ក្រុមគ្រួសារស្ទើរតែទាំងអស់បានវិនិយោគទិញម៉ាស៊ីនជាច្រើនប្រភេទ ដើម្បីផលិតកម្ម និងលើកកម្ពស់ផលិតភាពការងារ អនុវត្តន៍បច្ចេកទេសនិងបច្ចេកវិទ្យា កាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។ តាមនោះជួយរាំងស្ទាក់ការចោលវាលស្រែទំនេរ ដែលកំពុងប្រព្រឹត្តិទៅនៅកន្លែងជាច្រើន។

អនុវត្តល្អការផ្ទេរប្ដូរដីស្រែ ឲ្យជួលដីធ្លី បោះទុនដោយកម្មសិទ្ធិដីកសិកម្មនឹងជាប្រភពកម្លាំងចលករ ដើម្បីអភិវឌ្ឍន៍កសិកម្មតាមទិសមុខទំនិញខ្នាតធំផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.