សេដ្ឋកិច្ចវៀតណាម

វៀតណាមកែតម្រូវគោលដៅកំណើនសំដៅបង្កើតសន្ទុះថ្មី

វៀតណាមកែតម្រូវគោលដៅកំណើនសំដៅបង្កើតសន្ទុះថ្មី

(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩ (Covid-19) នឹងជះឥទ្ធិពលអវិជ្ជមាន អូសបន្លាយរហូត ដល់បណ្តាឆ្នាំដើមនៃផែនការ ៥ ឆ្នាំ (២០២១-២០២៥) ព្រមទាំងដាក់ចេញ សំណើរការមិនត្រឹមតែ ដោះស្រាយរាល់ហានិភ័យនិងជំនះពុះពារលើការ លំបាកនិងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែតំបន់នីមួយៗក៏ត្រូវតែអនុវត្តយ៉ាងសកម្ម និងមានភាពម្ចាស់ការក្នុងការចាប់យកឱកាសនិងកាលានុវត្តភាពថ្មីទៀតផង។ ទោះបីជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែនៅដើមឆ្នាំ ២០២១ ខេត្ត Khanh Hoa - Quang Nam – Quang Ngai និង ទីក្រុង Da Nang សុទ្ធតែ កែតម្រូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតសន្ទុះថ្មីផងដែរ។

រោងចក្រទាញយកប្រេង Dung Quat  (រូបថត៖ baoquangngai.vn)

ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យសកម្មភាពសេវាកម្ម និងទេសចរណ៍ ទាំងអស់នៅខេត្ត Khanh Hoa ស្ទើរតែជាប់គាំងទាំងស្រុង។ វិស័យឧស្សាហកម្ម ក្លាយជាសសរស្តម្ភសំខាន់សម្រាប់ខេត្ត Khanh Hoa ធ្វើឱ្យមានតុល្យភាពថវិកា និងដោះស្រាយបញ្ហាការងារធ្វើ ព្រមទាំងធានា សុខុមាលភាពសង្គមហើយថែមទាំងឆ្ពោះទៅគោលដៅកសាងមូលដ្ឋានឲ្យក្លាយទៅជា“ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ និងជាមជ្ឈមណ្ឌលទេសចរណ៍-សេវាកម្មដ៏ធំរបស់ប្រទេសជាតិផងដដែរ»។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត Khanh Hoa បានកំណត់ យ៉ាងច្បាស់លាស់នូវគោលដៅកសាងសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក Nguyen Tan Tuan  បានបញ្ជាក់ ថា៖

«យើងចាំបាច់ត្រូវកំណត់និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងសុវត្ថិភាព។ ខេត្ត Khanh Hoa បានចាប់យកឱកាសអំណោយផល ដោយប្រែក្លាយ ហានិភ័យទៅជាកាលានុវត្តភាពដោយអំពាវនាវឱ្យវិនិយោគិនផ្ទេរដើមទុនពីប្រទេសនានាដែលជួបការលំបាកក្នុងការវិនិយោគនៅគ្រាវិបត្តិជំងឺ Covid-19។ ខេត្ត Khanh Hoa រួមជាមួយ ទីក្រុង Nha Trang និងទីក្រុង Van Phong ត្រៀមខ្លួន ជាស្រេចកោះហៅវិនិយោគិនមកកាន់ទីផ្សារថ្មី ហើយប្រការនេះក៏ត្រូវបាន គេផ្តោតការយកចិត្តទុកដាក់ផងដែរ»។

នៅខេត្ត Quang Ngai អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណូលថវិកា ខេត្តបាន ពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់ រោងចក្រចម្រាញ់ប្រេង Dung Quat ដែលមានអត្រារហូតដល់ ៤៥% ។ នៅឆ្នាំ ២០២០ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រេងឆៅ ហើយថែមទៀតរង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសកម្មភាពថែទាំរោងចក្រ នាំទៅដល់ការ បាត់បង់ចំណូលថវិកាខេត្តប្រមាណ ៣.០៥៥ ពាន់លានដុង។ លោក Dang Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានមាន ប្រសាសន៍ថា ខេត្តបានពិភាក្សាអំពីដំណោះស្រាយជាច្រើន ដើម្បីផ្តោត លើការទាក់ទាញគម្រោងឧស្សាហកម្មទ្រង់ទ្រាយធំដើម្បីប៉ះប៉ូវនូវ“កន្លែងធ្លុះ” ដោយមិនចាំបាច់អាស្រ័យខ្លាំងពេកទៅលើប្រភពប្រាក់ចំណូល ពីរោងចក្រចម្រាញ់ប្រេង Dung Quat នោះឡើយ ព្រមទាំងឆ្ពោះទៅគោលដៅ នាឆ្នាំ២០២៥ នឹងក្លាយទៅជាខេត្តល្អបង្គួរ ដែលមានប្រាក់ចំណូលលើមនុស្សម្នាក់ កើនឡើងទ្វេរដងបើប្រៀបធៀបនឹងកំរិតទឹកប្រាក់ ២.២០០ដុល្លារអាមេរិកដូច នាពេលបច្ចុប្បន្ននេះ ។ លោក Dang Van Minh បានមានប្រសាសន៍ថា៖

“បើចង់កាត់បន្ថយការពឹងផ្អែកលើប្រភពប្រាក់ចំណូលរបស់រោងចក្រ ចម្រាញ់ប្រេង Dung Quat យើងត្រូវទាក់ទាញសហគ្រាសធំៗ មកវិនិយោគ អភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត ព្រមទាំងជំរុញការកែទម្រង់រដ្ឋបាល និងបង្កើតបរិយាកាសវិនិយោគងាយស្រួល ក៏ដូចជាបង្កើតមូលនិធិដីធ្លី ស្អាតស្អំជាដើមដើម្បីធ្វើឲ្យអង្គភាពអាជីវកម្មមានលក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការវិនិយោគផងដែរ»។

ខ្លោងទ្វាចូលតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Da Nang  (រូបថត៖ កាសែតឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)

ទីក្រុង Da Nang ធ្លាប់ជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ ហេតុដូច្នេះ គេបានដាក់ចេញនូវភារកិច្ចដ៏សែនសំខាន់ចំនួន ៣ ពោលគឺការអនុវត្តយ៉ងព្រមៗ គ្នានូវដំណោះស្រាយនានាដើម្បីជំនះពុះពារលើផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ ដោយទទួលបានសន្ទុះកំណើនសេដ្ឋកិច្ច-សង្គមឡើងវិញក្នុងតំបន់។ តាមនោះ ទីក្រុង Da Nang នឹងធ្វើការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងនូវគំរូកំណើន អភិវឌ្ឍន៍ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន និងតភ្ជាប់ជាមួយ ការកសាង«នគរនៃការធ្វើចាប់ផ្តើមអាជីវកម្ម» ទីក្រុងឆ្លាត ព្រមទាំងបង្កើត មូលដ្ឋានគ្រឹះ ក្នុងការជំរុញវិស័យថ្មី ជាពិសេសគឺវិស័យសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងអាជ្ញាធរឌីជីថលផងដែរ។ លោក Nguyen Dinh Vinh ប្រធាននាយកដ្ឋានឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានមានប្រសាសន៍ថា៖

« រលកជំងឺ Covid-19 បានប៉ះពាល់ដ៏ខ្លាំងសម្បើមណាស់ ហេតុនេះ ហើយទ្រង់ទ្រាយសេវាកម្មកាន់តែខ្ពស់ក៏មានភាពលំបាកផងដែរ។ ឥឡូវនេះគេនៅតែរក្សាសេវាកម្មក្នុងអត្រាមិនឲ្យកើនឡើងថែមទៀត ប៉ុន្តែកិច្ចការផ្ទៃក្នុងមានការផ្លាស់ប្តូរដែរ។ គេបាន ជំរុញខ្លាំងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងឌីជីថលដែលមានលក្ខណៈចីភាព បើប្រៀប ធៀបទៅនឹងវិស័យដែលផ្តោតសំខាន់លើទេសចរណ៍ ពាណិជ្ជកម្មនិងសេវាកម្ម»។

បណ្តាតំបន់ភាគកណ្តាលវៀតណាមបានកែតម្រូវដំណោះស្រាយសមស្របយ៉ាងឆាប់រហ័សដើម្បី ឆ្លើយតបនឹងជំងឺរាតត្បាត ហើយថែមទាំង ធ្វើអោយ ប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាជន និងជួយអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និង សុវត្ថិភាព ព្រមទាំងប្រមូលផ្តុំកម្លាំងពលំ ក្នុងការកសាងខឿន សេដ្ឋកិច្ចប្រកប ដោយចីរភាពក្នុងនិន្នាការសាកលភាវូបនីយកម្មដែលកាន់តែ ស៊ីជម្រៅទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.