សេដ្ឋកិច្ចវៀតណាម

យុទ្ធសាស្ត្រនាំចេញ នាំចូលទំនិញដំណាក់កាល ២០២១ - ២០៣០៖​ផ្ដោតសំខាន់លើគុណភាព កំណើន និងនិរន្តរភាព

យុទ្ធសាស្ត្រនាំចេញ នាំចូលទំនិញដំណាក់កាល ២០២១ - ២០៣០៖​ផ្ដោតសំខាន់លើគុណភាព កំណើន និងនិរន្តរភាព

(VOVWORLD) - នាថ្ងៃទី ១៩ មេសា កន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាមបានចេញសេចក្តីសម្រេច អនុម័តលើយុទ្ធសាស្ត្រនាំចេញ-នាំចូលទំនិញដល់ឆ្នាំ ២០៣០ ដោយមានគោលដៅនាំចេញនិងនាំចូលប្រកបដោយនិរន្តរភាពជាមួយនឹងរចនាសម្ព័ន្ធប្រកបដោយតុល្យភាព និងសុខដុមរមនា ពង្រីកគុណប្រយោជន៍ប្រកួតប្រជែងគុណសម្បត្តិប្រៀបធៀប អភិវឌ្ឍន៍ពាណិជ្ជសញ្ញាទំនិញវៀតណាម លើកកម្ពស់ឋានៈជាតិក្នុងខ្សែសង្វាក់តម្លៃសកល ហើយជាកម្លាំងចលករ នៃកំណើន សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលក៏បាន កំណត់ផែនការ និងការបោះជំហានជាក់លាក់អំពីការនាំចេញ និងនាំចូលសម្រាប់ ដំណាក់កាលនីមួយៗ (២០២១-២០២៥ និង ២០២៥-២០៣០) ព្រមទាំងដាក់ចេញដំណោះស្រាយដើម្បីអនុវត្តន៍ផងដែរ។

រូបថត៖ baochinhphu.vn

ស្ដីពីនឹងការដែលរដ្ឋាភិបាលបានចេញយុទ្ធសាស្ត្រនាំចេញ-នាំចូលដំណាក់កាល ២០២១-២០៣០ លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖  វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដោយផ្អែកលើការផ្លាស់ប្ដូថ្នី ច្នៃប្រឌិត កំណើនបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ។

សេដ្ឋកិច្ចពិភពលោកនាពេលប៉ុន្មានឆ្នាំខាងមុខ ត្រូវបានគេព្យាករណ៍ថានឹងបន្តមានការវិវឌ្ឍដ៏ស្មុគស្មាញពីជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម ជំងឺរាតត្បាត វដ្តវិបត្តិសេដ្ឋកិច្ច បណ្តាលឱ្យមានផលវិបាកអំពីការផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ វិបត្តិថាមពល សម្ពាធអតិផរណា។ ក្នុងបរិបទនោះ ការនាំចេញ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃខឿនសេដ្ឋកិច្ចដែលត្រូវការធានា កំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង ដោយតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាព និងការតាក់តែងទិសដៅគោលគោលនយោបាយថ្មី និងដំណោះស្រាយយុទ្ធសាស្ត្រជាមូលដ្ឋានសម្រាប់សកម្មភាពនាំចេញ និងនាំចូល៖ “ក្រឡេកមើលឡើងវិញរយៈពេល ១០ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រនាំចេញ-នាំចូលទំនិញ ដំណាក់កាល ២០១១-២០២០ សកម្មភាពនាំចេញ និងនាំចូលទំនិញរបស់វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលទ្ធផលដែលសម្រេចបានដូចដែលពោលខាងលើនោះ សកម្មភាពនាំចេញ នាំចូលទំនិញដំណាក់កាល ២០១១ - ២០២០ នៅតែមិនទាន់ទាញយកអស់ពីគុណសម្បត្តិប្រកួតប្រជែងក្នុងការនាំចេញដោយផ្អែកលើបច្ចេកវិទ្យា ជំនាញពលករ និងការគ្រប់គ្រងឡើយ ដើម្បីបង្កើតក្រុមទំនិញនាំចេញ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ មានកម្រិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ហើយមាន សមត្ថភាពចូលរួមក្នុងការបង្កើតតម្លៃបំពេញបន្ថែមខ្ពស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃសកល។ ដូច្នេះហើយ យុទ្ធសាស្ត្រនាំចេញ-នាំចូល សម្រាប់រយៈពេលថ្មីនេះ បានយកចិត្តទុកដាក់លើគុណភាពកំណើន និងលក្ខណៈនិរន្តរភាពនៃការអភិវឌ្ឍ ការនាំចូល-នាំចេញ”។

យុទ្ធសាស្ត្រនាំចេញ-នាំចូល ដំណាក់កាល ២០១១-២០៣០ ក៏គិតគូរពីនិន្នាការថ្មីនៅក្នុងពាណិជ្ជកម្មអន្តរជាតិ ទាញយកប្រកបដោយប្រសិទ្ធភាពនូវកម្លាំងពលំផ្ទៃក្នុង ក៏ដូចជាកាលានុវត្តភាពនៃដំណើរការសមាហរណកម្ម ក្រោយពីវៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន ហើយតាមនោះកំណត់អាទិភាពយុទ្ធសាស្ត្រនៃសកម្មភាពនាំចេញ និងនាំចូល ជ្រើសរើសប្រភពធនធានដើម្បីវិនិយោគអភិវឌ្ឍន៍ការនាំចេញ នាំចូលតាមទិសដៅប្រកបដោយនិរន្តរភាព។

លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម

ការដែលរដ្ឋាភិបាលបានកំណត់គោលដៅ៖ ល្បឿនកំណើននាំចេញទំនិញជាមធ្យមគឺចាប់ពី ៦% ទៅ ៧% ក្នុងដំណាក់កាល២០២១ - ២០៣០ គឺមិនខ្ពស់ឡើយបើប្រៀបធៀបទៅនឹងកំណើនជាក់ស្ដែងជាមធ្យមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទាំងក្នុងពេលវេលាលំបាកក៏ដោយ ហើយក្រោមផលប៉ះពាល់នៃជំងឺកូវីដ-១៩ កំណើន នាំចេញតែងតែកើនឡើងជាពីរខ្ទង់។ ក្នុងនាមជាស្ថាប័នគ្រប់គ្រងរដ្ឋលើវិស័យនេះ លោកស្រី Nguyen Cam Trang បានឲ្យដឹងថា៖ "គោលដៅ "ល្បឿនកំណើននៃការនាំចេញទំនិញជាមធ្យមចាប់ពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ" គឺជាគោលដៅជាមធ្យមសម្រាប់ដំណាក់កាល ២០២១-២០៣០ ទាំងមូល។ គោលដៅជាក់ស្ដែងក្នុងដំណាក់កាល ២០២១-២០២៥ គឺកំណើននាំចេញជាមធ្យមចាប់ពី ៨% ទៅ ៩% ក្នុងមួយឆ្នាំ និងដំណាក់កាល ២០២៦ - ២០៣០ គឺកំណើនជាមធ្យមពី ៥% ទៅ ៦% ក្នុងមួយឆ្នាំ។ យោងតាមលទ្ធផលកំណើននាពេលថ្មីៗនេះ នាបច្ចុប្បន្ន វៀតណាមបានស្ថិតក្នុងក្រុមប្រទេសដែលមានទំហំនាំចេញ និងនាំចូលដ៏ធំក្នុងពិភពលោក។ នាពេលខាងមុខ សកម្មភាពនាំចេញនិងនាំចូលនឹងនៅតែប្រឈម នឹងកត្តាមិនច្បាស់លាស់ជាច្រើន បណ្ដាលពីជម្លោះពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និន្នាការកើនឡើងនៃរបាំងគាំពារពាណិជ្ជកម្មមិនមែនពន្ធនៅក្នុងតំបន់ជាច្រើន ទីផ្សារធំ គ្រោះអាសន្នអតិផរណាហិរញ្ញវត្ថុ និងរូបិយវត្ថុ។ ប្រសិនបើពិចារណាលើដំណាក់កាលទាំងមូលកំណើនពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ គឺជាគោលដៅខ្ពស់។ ទស្សនៈយុទ្ធសាស្ត្រ រហូតដល់ឆ្នាំ ២០៣០ គឺជាការអភិវឌ្ឍការនាំចេញ នាំចូលប្រកបដោយចីរភាព ឆ្ពោះទៅរកគុណភាពកំណើនផងដែរ"។

យុទ្ធសាស្ត្រដំណាក់កាល ២០២១-២០៣០ បានកំណត់គោលដៅអភិវឌ្ឍន៍ការនាំចេញ និងនាំចូលប្រកបដោយនិរន្តរភាព និងជាកម្លាំង ចលករ នៃកំណើន សេដ្ឋកិច្ច យ៉ាង ឆាប់រហ័ស និងប្រកបដោយចីរភាព។ ក្រៅពីគោលដៅកំណើនការនាំចេញ និងនាំចូល អំពីទំហំ និងគោលដៅអំពីជញ្ជីញពាណិជ្ជកម្មនោះ យុទ្ធសាស្ត្របាន បំពេញបន្ថែន គោលដៅអំពីរចនាសម្ព័ន្ធទំនិញនាំចេញ នាំចូល និងរចនាសម្ព័ន្ធទីផ្សារនាំចេញ នាំចូលដើម្បីអនុវត្តន៍ទស្សនៈអភិវឌ្ឍន៍ការនាំចេញ នាំចូលប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃការសមស្របអំពី រចនាសម្ព័ន្ធទំនិញ រចនាសម្ព័ន្ធទីផ្សារ និងជញ្ជិញពាណិជ្ជកម្មជាមួយទីផ្សារ តំបន់ទីផ្សារនីមួយៗផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.