ស្រុកស្រែ

និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi

និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi

(VOV)_ក្រោយរយះពេល ៣ឆ្នាំមក អនុវត្តការកសាងជនបទ ថ្មី នៅឃុំចំនួន៦​ របស់ទីក្រុងហូជីមិញបានមានឃុំចំនួន២គឺ Tan Thong Hoi និង Thai My ចំណុះស្រុក Cu Chi ទទួលបាន បទដ្ឋានចំនួន ១៩/១៩​ អំពីជនបទ​ថ្មី​។​តំបន់ដីដែកថែបនេះ ដែល ត្រូវបានរងឥទ្ធិពលជាច្រើន​ពីគ្រាប់បែក​ មិននៅសង្គ្រាម នាបច្ចុប្បន្នបានក្លាយទៅជា ចំណុចភ្លឺ ក្នុងគំនូរ ជនបទថ្មីនៅជាយទីក្រុងហូជីមិញ ដោយ​រូបសណ្ឋានសេដ្ឋកិច្ចនានា​ប្រកបដោយប្រសិទ្ធភាព​។

 

(VOV)_ក្រោយរយះពេល ៣ឆ្នាំ អនុវត្តការកសាងជនបទថ្មី នៅឃុំចំនួន៦​ របស់ ទីក្រុងហូជីមិញបានមានឃុំចំនួន២ គឺ Tan Thong Hoi និង Thai My ចំណុះស្រុក Cu Chi ទទួលបានបទដ្ឋានចំនួន ១៩/១៩​ អំពីជនបទ​ថ្មី​។​តំបន់ដីដោះមោះមិតនេះត្រូវគាំទ្រ
នូវការ​រងឥទ្ធិពលជាច្រើន​ពីគ្រាប់បែក​ មីនក្នុងសម័យសង្គ្រាម នាបច្ចុប្បន្នបានក្លាយ
ទៅ ជាចំណុចភ្លឺក្នុងគំនូរជនបទថ្មីនៅជាយទីក្រុងហូជីមិញ ដោយ​រូបសណ្ឋានសេដ្ឋ
កិច្ចនានា​ប្រកបដោយប្រសិទ្ធភាព​។ 

  ឃុំ Tan Thong Hoi ស្រុក Cu Chi ក្នុងរយះពេល​ប៉ុន្មាន​ថ្ងៃ​​នេះ​បាន​បរិយាកាសកាន់
តែសប្បាយ រីករាយជាងថ្ងៃផ្សេងៗក្នុងឆ្នាំ​។​ ពីព្រោះ រដូវផ្កាតេតឆ្នាំនេះ ប្រជាកសិករ
នៅឃុំ Tan Thong Hoi​ទទួល​បានផលច្រើនណាស់ ​អាស្រ័យដោយការ​ដាំផ្កា​អូរគីដេ  Mokara ជាប្រភេទផ្ការមានតំលៃទាប តែសមស្របជាមួយតម្រូវការលេងផ្ការរបស់
អ្នកប្រើប្រាស់ជាច្រើនកុះករ។ ក្រៅពីភាព​ងាយស្រួលក្នុងការងារ សេចក្ដីសប្បាយរីក រាយរបស់អ្នកឃុំត្រូវ​បានកើនឡើង​ ពេលដែលឃុំទទួលបានបទដ្ឋានទាំង ១៩​ អំពី​ការកសាងជនបទថ្មី។ លោក Nguyen Linh នៅភូមិ Tan Lap ឃុំ Tan Thong​ Hoi ស្រុក
 Cu Chi ចែករំឡេកថា៖

        “ ពីពេលឃុំ Tan Thong Hoi ត្រូវបានជ្រើសរើសជាឃុំគំរូអំពី​ការ​កសាងជនបទថ្មី
គឺ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។ ប្រជាជន​សុទ្ធតែក្តាប់ជាប់បានការផ្ដើម គំនិត និងរួមដៃអនុវត្ត។ ចំពោះមុខ គឺកសាងប្រព័ន្ធគមនាគម ធារាសាស្ត្រ ផលិតកម្ម 
សេដ្ឋ កិច្ចក៏កាន់តែកើនឡើងជាបន្តបន្ទាប់។ ដូច្នេះប្រជាជនសប្បាយរីករាយណាស់។”

និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi (internet)


        រួមជាមួយសេចក្ដីសប្បាយរីករាយនេះ របស់ឃុំ Tan Thong Hoi ​​ ឃុំ Thai My   ក៏
ទទួលបានបទដ្ឋានទាំង ១៩ ​អំពីការកសាង​ជនបទ​ថ្មីដែរ។ ចាប់ផ្តើមគឺឃុំមួយក្នុងចំ
ណោមឃុំក្រីក្រ បំផុតរបស់ទីក្រុង ​ប៉ុន្តែ មុខមាត់របស់ឃុំ Thai My បានមានការផ្លាស់
ប្តូរជាច្រើន។ ​លោក ​Tran Anh Dung ជាកសិករ១នាក់នៅភូមិ My Khanh B ឃុំ Thai
My ស្រុក Cu Chi បានអោយដឹងថា៖

        “ ពីថ្ងៃអនុវត្តរូបសណ្ឋានជនបទថ្មីមក ជីវភាពរស់នៅរបស់ប្រជាកសិករល្អជាង។ មុននេះ រដ្ឋបានកសាងផ្លូវគ្រួសក្រហម និងឥឡូវនេះ ផ្លូវត្រូវបានចាក់កៅស៊ូ ធ្វើដំណើរ
ទៅវិញទៅមកងាយស្រួលជាង។ទន្ទឹមនឹងនោះ ប្រជាជនក៏បានណែនាំដាំបន្លែរ ដាំស្រូវ  អនុវត្តវិទ្យាសាស្ត្រ​ បច្ចេកទេស …ជាដើម។ ​និយាយ​រួម ​ការកសាងជនបទថ្មីដូច្នេះគឺ
ល្អណាស់។”       

          តាមកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ក្នុងដំណាក់កាល ​២០១០ -
២០២០ គឺ​ឆ្នាំ ២០១៥ ទីក្រុង​ហូជីមិញ នឹងមានឃុំជនបទថ្មីចំនួន ២២ និងដល់ឆ្នាំ ២០២០
 នឹងមានឃុំ​ចំនួន១០០%ទទួលបានបទដ្ឋានជនបទថ្មី។ ដើម្បីទទួលបានគោលដៅនេះ ទីក្រុងបានកំណត់ប្រមូលផ្តុំអភិវឌ្ឍន៍មុខរបរមួយចំនួន ដោយឈរលើឧត្តម​ភាពអំពីតំ
បន់វត្ថុ ធាតុដើម ទីផ្សារប្រើប្រាស់ ពលកម្ម និងបច្ចេកវិជ្ជា ផលិត​កម្ម…ជាដើម។ លោក 
Le Thanh Liemនាយកមន្ទីកសិកម្មនិង​អភិវឌ្ឍន៍​ជនបទថ្មីទីក្រុងហូជីមិញបានអោយ
ដឹងថា៖

       “ ក្នុងស្ថានភាពជាក់ស្ដែង នៅជួបប្រទះនឹងបញ្ហាជាច្រើន ពីព្រោះនេះគឺជារូប
សណ្ឋានថ្មី ដូច្នេះ គណះកម្មាធិការបញ្ជាណែនាំទីក្រុង នឹង​ប្រមូលផ្តុំដោះស្រាយ ដើម្បី
ធ្វើល្អ ជាងក្នុងដំណាក់កាលបន្ត។ យើងខ្ញុំនឹង​បន្តឃោសនាយ៉ាងទូលំទូលាយ និង ស៊ីជំរៅអំពីកម្មវិធីនេះ ខ្លឹមសារនៃការ​អនុវត្តត្រូវផ្អែកទៅលើប្រជាជន និងសមស្រប ជាមួយសភាពការណ៍នៅក្នុងតំបន់…។ល។”

       ដោយការខំប្រឹងប្រែង ឧស្សាព្យាយាម ប្រជាជន Cu Chi កំពុង​ធ្វើមាន​សំរាប់ស្រុក
កំណើតរបស់ ខ្លួន ក្នុងសម័យកាលថ្មី។ តំបន់ដីនៅជាយទីក្រុងនេះ កំពុងមានការផ្លាស់
ប្តូរ មុខមាត់ពីមួយថ្ងៃទៅ មួយថ្ងៃ ដើម្បីក្លាយទៅជាតំបន់ជនបទថ្មីជាមួយហេដ្ឋារចនា
សម្ព័ន្ធ ទំនើប សង្គមស្ថិរភាព និងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ រួមចំ ណែកចូលក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុងហូជីមិញ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.