ស្រុកស្រែ

ប្រជាកសិករឃុំ Huoi Luong ខេត្ត Lai Chau រួចផុតពីភាពក្រីក្រអាស្រ័យដោយការដាំចេក

ប្រជាកសិករឃុំ Huoi Luong ខេត្ត Lai Chau រួចផុតពីភាពក្រីក្រអាស្រ័យដោយការដាំចេក

(VOVworld) – នាប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយការ ដាំចេក ជីវភាពរស់នៅ របស់ប្រជាកសិករនៅឃុំព្រំដែន ជាច្រើនចំណុះស្រុក Phong Tho ខេត្ត Lai Chau (ប៉ែក ខាងជើងវៀតណាម) បានមានស្ថិរភាពនិងអភិវឌ្ឍន៍។ ក្នុងនោះ ឃុំ Huoi Luong ជានិច្ចកាលនាំមុខក្នុងការនាំ ចេកក្លាយទៅជាមុខទំនិញដែលជួយគ្រួសារជាច្រើនមាន បានពីការដាំដំណាំនេះ។


ប្រជាកសិករឃុំ Huoi Luong ខេត្ត Lai Chau រួចផុតពីភាពក្រីក្រអាស្រ័យដោយការដាំចេក
(Image: VOV)

(VOVworld) – នាប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយការដាំចេក ជីវភាពរស់នៅ
របស់ប្រជាកសិករនៅឃុំព្រំដែនជាច្រើនចំណុះស្រុក Phong Tho ខេត្ត Lai Chau
 (ប៉ែកខាងជើងវៀតណាម) បានមានស្ថិរភាពនិងអភិវឌ្ឍន៍។ ក្នុងនោះ ឃុំ
Huoi Luong ជានិច្ចកាលនាំមុខក្នុងការនាំចេកក្លាយទៅជាមុខទំនិញដែល
ជួយគ្រួសារជាច្រើនមាន បានពីការដាំដំណាំនេះ។

        តាមបណ្តោយខ្សែព្រំដែនឈានចូលមជ្ឈមណ្ឌលឃុំ Huoi Luong បណ្ដាទួល
​ត្រងិលពីអតីតកាលត្រូវបានក្របដណ្តបទៅដោយចំការចេកយ៉ាងខៀវស្រងាត់។
 លោក Tan Chin Phu កសិករមួយរូបនៅភូមិ Po To ឃុំ Huoi Luong បានឲ្យដឹង
ថា៖  

        «គ្រួសារខ្ញុំបានដាំចេកក្នុងរយៈពេល ២ ឆ្នាំហើយ ​ចំណូលប្រមូលផលជារៀល
រាល់សប្តាហ៍ទទួលបាន ១ លានដុង។ នាបច្ចុប្បន្ន គ្រួសារខ្ញុំដាំទាំងចេកទាំងពោត
 ដោយហេតុនេះ មានគឿងឧបភោគគ្រប់គ្រាន់។ នៅភូមិនេះទាំងអស់គ្នាដាំ
ចេក ដោយសារ ដើមចេកនាំមកនូវចំណូលខ្ពស់។»

ចំពោះគ្រួសាររបស់លោក Giang Phu Lin នៅភូមិ La Van ឃុំ Huoi Luong ចាប់
ផ្តើមដាំចេក ៣ ឆ្នាំមុន។ លោក Giang Phu Lin បានចែករំលែកថា៖

        «នៅភូមិខ្ញុំនិងទូទាំងឃុំ Huoi Luong ប្រជាកសិករនាំគ្នាដាំចេកទាំងស្រុង
 ដោយសារ​ ចំណូលនៃការដាំចេកខ្ពស់ជាងដាំពោតឬដាំដំឡូងមី។ មូលហេតុ
ដែលធ្វើឲ្យប្រជាកសិករដាំចេកច្រើនគឺដើមចេកសាំនឹងដីធ្លីទួលនិងលូតលាស់
ល្អជាង បើប្រៀនឹងដំណាំដាំដុះពីមុន។ នៅភូមិខ្ញុំ គ្រួសារដាំតិចប្រហែលជា ១
ពាន់ដើម គ្រួសារដាំច្រើនពី ២ ពាន់ដល់ ៣ ពាន់ដើម។»

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ​ មណ្ឌល «ផ្សារចេក» នៅឃុំជានិច្ចកាល
មាន អ្នកលក់អ្នកទិញជាច្រើនកុះករ។ ជារៀលរាល់ថ្ងៃសុទ្ធតែមានអាជីវករ​ច្រើន
មកទិញចេក ពីព្រឹកព្រលឹម។ លោកស្រី Phan Thi Hoa អាជីវករទិញចេកមួយ
រូបនៅ «ផ្សារចេក Huoi Luong» បានឲ្យដឹងថា៖ ប្រភពចេកនៅទីនេះស្ថរិភាព
ដោយហេតុនេះ គ្រួសារលោកស្រីតែងតែនាំចូលចេកប៉ុន្មានតោនដើម្បីនាំចេញ
ទៅទីផ្សារបរទេស។

        «បច្ចុប្បន្ន ប្រជាកសិករទាំងអស់នៅទីនេះនាំគ្នាដាំចេកហើយប្រមូលនៅផ្សារ
ដើម្បីលក់ឲ្យអាជីវករ។ តំលៃចេកក៏ខ្ពស់ជាងបើប្រៀបនឹងកសិផលផ្សេងទៀត
ដោយហេតុនេះ ប្រជាកសិករមានចំណូលខ្ពស់។ នៅពេលវេលានេះ តំលៃចេកទទួល
បានជាង ១០ ម៉ឺនដុងសំរាប់មួយគីឡូក្រាម។»

        ដើមចេកត្រូវបានប្រជាពលរដ្ឋឃុំ Huoi Luong ចាប់ផ្តើមទូលំទូលាយពីឆ្នាំ
 ២០០៩ រហូតមកដល់ពេលនេះនៅឃុំមានផ្ទៃដីចេកចំនួន ៧៥០ ហិកតា។ លោក
 Ly A Hanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Huoi Luong ស្រុក Phong Tho
ខេត្ត Lai Chau បានឲ្យដឹងថា៖ ដើមចេកបានជួយបងប្អូនកសិករកាត់បន្ថយ
ភាពក្រីក្រីពី ៧០% នាឆ្នាំ ២០១០ ដល់ ១៥% ក្នុងឆ្នាំ ២០១៥។ ដើមចេកមិនត្រឹម
តែសឲ្យឃើញនូវការសម ស្របក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ ប៉ុណ្ណោះទេ
 ថែមទាំង ជួយគ្រួសារកសិករ នៅទីនេះមានបានយ៉ាងឆាប់រហ័ស។ នារយៈពេល
៥ ឆ្នាំ មុន ចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានត្រឹមតែ ៥ លានដុង/ឆ្នាំ
 ប៉ុណ្ណោះតែ នាបច្ចុប្បន្ន ចំណូលមធ្យម បានកើនឡើង ៣ ដង។

        «វាលស្រែដាំពោតមុននេះផ្តល់ទិន្នផលទាប ដូច្នេះ ប្រជាកសិករបានផ្លាស់
 ប្តូរទៅដាំចេកដើម្បីទទួលបានទិន្នផលខ្ពស់ជាង។ ជារៀលរាល់ឆ្នាំ ១ ហិកតាដាំ
ចេក នាំមកនូវចំណូលប្រមាណ ១៥០ លានដុង។ ក្នុងអំឡុង ៣ ឆ្នាំកន្លងទៅនេះ
ប្រជា កសិករទិញរថយ​ន្តច្រើនណាស់។»

        ដើមចេកមិនត្រឹមតែអះអាងនូវប្រសិទ្ធភាពនៅតំបន់ព្រៃភ្នំ Huoi Luong
ប៉ុណ្ណោះ ទេ ថែមទាំង​ ត្រូវបានបើកទូលាយក្នុងតំបន់ព្រំដែនផ្សេងៗទៀត ដូចជា
 ភូមិ Ban Lang  ភូមិ Ma Ly Pho និង ភូមិ Ma Ly Chai។ ជនរួមជាតិនៅតំបន់
នានាបានដាំចេកដ៏ទូលំទូ លាយ ហើយចាត់ទុកនេះគឺជាដំណាំដាំដុះសំខាន់ក្នុង
ការកាត់បន្ថយភាពលក្រីក្រនិង ធ្វើមានធ្វើបាន៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.