ស្រុកស្រែ

ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe

ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe

(VOVWORLD) - ដោយអនុវត្តន៍កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ខេត្ត Quang Ninh បានដាក់ចេញគោលដៅខ្ពស់បំផុតគឺលើកកំពស់យ៉ាងទូលំទូលាយនូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាកសិករ និងអ្នកជនបទតាមស្តង់ដារសុភមង្គល។ ដោយមានការស្រុះចិត្តគំនិតគ្នារបស់ប្រជាជន តំបន់ជនបទជាច្រើនចាប់ពីតំបន់ព្រៃភ្នំដល់កោះសមុទ្រនៅខេត្ត Quang Ninh ក្នុងនោះមានឃុំព្រៃភ្នំ Binh Khe បានក្លាយទៅជាតំបន់ជនបទគំរូ។

ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe

ការសន្ទនារវាងកូន និងអ្នកម្ដាយគឺលោកស្រី Nguyen Thi Hong នៅភូមិ Phu Ninh ឃុំព្រៃភ្នំ Binh Khe (ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh) បានប្រព្រឹត្តទៅនៅសួន ដើមលំអរបស់គ្រួសារលោកស្រី។ លោកស្រី Nguyen Thi Hong បានឲ្យដឹងថា របត់សេដ្ឋកិច្ចគ្រួសារបានកើតមានឡើងនៅពេលដែលគ្រួសារលោកស្រីបានចូលរួមចលនាកសាងជនបទថ្មី។ “កាលពីប៉ុន្មានឆ្នាំមុន គ្រួសារនាងខ្ញុះបានធ្វើវប្បកម្មកសិកម្មតែប៉ុណ្ណោះ។ នៅពេលមានចលនាកសាងជនបទថ្មី នាងខ្ញុំបានប្ដូរពីការដាំដើមគូលេនទៅជាដើមស្រការនាគសាច់ក្រហមវិញ។នាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជននៅទីនេះបានប្ដូរទៅដាំដើមម៉ាក់ខៃក្រហម Yen Tu ដែលមានការអភិវឌ្ឍខ្លាំង មានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយមានគ្រួសារខ្លះបានលក់ដើមម៉ាក់ខៃក្នុងតម្លៃ ៩០០ លាន/ដើម។ ជារៀងរាល់ឆ្នាំ គ្រួសារនីមួយៗរកប្រាក់ចំណូលពី ២០០-៣០០លានដុង ហើយឆ្នាំខ្លះគឺ ៦០០-៧០០ លានដុង សូម្បីតែគ្រសួសារខ្លះរកបានជាង ១ពាន់លានដុងទៀតផង”។

គ្រួសារលោកស្រី Nguyen Thi Hong ត្រឹមតែជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើននៅភូមិ Phu Ninh ដែលបានផ្លាស់ប្តូរគំរូសេដ្ឋកិច្ចប្រកបដោយជោគជ័យ។ កាលពី ៦ ឆ្នាំមុន នៅពេលអនុវត្តន៍កម្មវិធីជនបទគំរូថ្មី ប្រជាជននៅភូមិ Phu Ninh ឃុំ Binh Khe បានផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង។

ខិតខំប្រឹងប្រឹងប្រែងផលិតកម្ម ប៉ុន្តែប្រជាកសិករនៅទីនេះនៅតែមិនភ្លេចថែទាំដល់មុខមាត់ភូមិស្រុកឡើយ។ គ្រួសារនីមួយៗបានបរិច្ចាគដីធ្លី ដើម្បីពង្រីកផ្លូវថ្នល់ និងធ្វើចិញ្ចើមផ្លូវ។ ផ្លូវទាំងសងខាងក្នុងភូមិបានដាំផ្កាកុលាប និងផ្កាគ្រប់ប្រភេទ។ នាបច្ចុប្បន្ន ផ្លូវអន្តរភូមិ និងផ្លូវស្រែធំទូលាយ និងស្អាតបាត។ មោទនភាពរបស់ភូមិ គឺឧទ្យានបៃតងនៅខ្លោងទ្វារភូមិ។ ម៉ាស៊ីនហាត់ប្រាណពហុមុខងារ បង់ ដើមឈើបៃតង គឺជាកន្លែងហាត់ប្រាណ សម្រាក និងសន្ទនាប្រចាំថ្ងៃរបស់មនុស្សចាស់ និងកុមារ។ 

ទីធ្លាផ្ទះវប្បធម៌ក៏ជាកន្លែងជួបជុំរបស់មនុស្សគ្រប់រូប។ សប្បាយបំផុតគឺភូមិនៅតែថែរក្សាក្លឹបសិល្បៈ។ ការសម្ដែងនីមួយៗ តែងតែពោរពេញដោយសំណើចសប្បាយរីករាយ។ ដើម្បីសម្រេចឲ្យបានការផ្លាស់ប្ដូរទាំងនេះ ភូមិស្រុកបានធ្វើការពិភាក្សាលើរឿងរ៉ាវទាំងអស់ ហើយប្រជាជនបានសម្រេច និងស្រុះចិត្តគំនិតគ្នាចូលរួម។ 

លោក Tran The Sinh មេភូមិ តែងតែប្រជុំនៅមូលដ្ឋានដូច្នេះ ដើម្បីអនុវត្តន៍ការងារនីមួយៗក្នុងភូមិ ចាប់ពីការធ្វើចលនា យល់ដឹងពីសតិអារម្មណ៍ បំណងប្រាថ្នារបស់គ្រួសារនីមួយៗ រហូតដល់ការថែទាំផលិតផកម្ម និងជីរភាពសហគមន៍។ “ការកសាងជនបទថ្មីនៅទីនេះពិតជាពិសេសណាស់។ ភូមិ Phu Ninh មានក្រុមជនជាតិចំនួន ៨ ពោលគឺច្រើនបំផុតក្នុងឃុំ។ អំពីទំនៀមទម្លាប់គឺសុទ្ធតែមានលក្ខណៈពិសេសដោយឡែក។ ដំបូងឡើយ ការកសាងជនបទថ្មីជួបការលំបាកច្រើនណាស់ ជាពិសេសគឺការយល់ដឹងរបស់មនុស្ស។ យើងខ្ញុំត្រូវធ្វើចលនាជាជំហានៗ បើករណីណាណាលំបាក យើងខ្ញុំត្រូវជួបដោយឡែក។ ដូច្នេះហើយ យើងខ្ញុំទើបសម្រេចបានលទ្ធផល។ នាបច្ចុប្បន្ន ដំណាំដាំដុះត្រូវបានផ្លាស់ប្ដូរ ផ្លូវថ្នល់ត្រូវបានចាក់បេតុង៩៨%។ ប្រាក់ចំណូលរបស់អ្នកឃុំ Binh Khe សម្រេចបានប្រមាណ ៩០ លានដុង/នាក់/ឆ្នាំ”។

របៀបកសាងជនបទថ្មីទាំងខាងសម្ភារៈ និងស្មារតី ដែលឃុំ Binh Khe ដែលអនុវត្តន៍នាពេលកន្លងទៅ បាននាំមកនូវក្ដីសុភមង្គលពិតប្រាកដដល់ប្រជាកសិករនៅទីនេះផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.